ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ប្តី​ចាស់​លួច​លែងលះ​ប្រពន្ធ​ក្មេង​ដោយ​សម្ងាត់

1 ខែ មុន

​ដូ​មី​នី​ក​ ៖ ប្តី​ចំណាស់​ដែល​មាន​អាយុ​ចាស់​ជាង​ប្រពន្ធ​ដល់​ទៅ​៣១​ឆ្នាំ​បាន​លួចលាក់​លែងលះ​ប្រពន្ធ​ក្មេង​ដោយ​សម្ងាត់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​រៀប​ការ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​គាត់ ។ ការ​លែងលះ គឺជា​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​មួយ ដែល​បញ្ចប់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ទៅ​តាម​ការ​យល់ព្រម​ស្ម័គ្រចិត្ត​របស់​ប្តី និង​ប្រពន្ធ​តាម​រយៈ​ភាគី​ទាំង​២ ត្រូវ​យក​លិខិតបញ្ជាក់​ការ​ចង់​លែងលះ…

​ដូ​មី​នី​ក​ ៖ ប្តី​ចំណាស់​ដែល​មាន​អាយុ​ចាស់​ជាង​ប្រពន្ធ​ដល់​ទៅ​៣១​ឆ្នាំ​បាន​លួចលាក់​លែងលះ​ប្រពន្ធ​ក្មេង​ដោយ​សម្ងាត់​តែ​ប៉ុន្មាន​ខែ​ក្រោយ​ពេល​រៀប​ការ គឺ​ក្នុង​គោលបំណង​ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​គាត់ ។

ការ​លែងលះ គឺជា​ការ​ដោះស្រាយ​តាម​ផ្លូវច្បាប់​មួយ ដែល​បញ្ចប់​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​ទៅ​តាម​ការ​យល់ព្រម​ស្ម័គ្រចិត្ត​របស់​ប្តី និង​ប្រពន្ធ​តាម​រយៈ​ភាគី​ទាំង​២ ត្រូវ​យក​លិខិតបញ្ជាក់​ការ​ចង់​លែងលះ ដោយ​មានការ​យល់ព្រម​ទាំង​សងខាង​ពី​តុលាការ ។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ តើ​អ្នកដឹង​ទេ​ថា ដំណើរការ​នៃ​ការ​លែងលះ​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក (Dominican Republic) គឺ​ផ្ទុយ​ស្រឡះ​ពី​នេះ​តែ​ម្តង ។

ស្រប​ពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ប្រជាជន​ខ្មែរ​យើង​កំពុង​ជជែក​វែកញែក​យ៉ាង​ខ្លាំង ពាក់ព័ន្ធ​នឹង​ការ​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​នោះ ថ្ងៃនេះ 60 Buzz នៃ​សារព័ត៌មាន «​កោះសន្តិភាព​» សូម​រំលឹក​ករណី​លែងលះ​ដ៏​ចម្លែក​មួយរ​វៀង លោក Gabriel Villa និង​ភរិយា លោកស្រី Cristina Carta Villa កាលពី​ឆ្នាំ ២០១៦ ដែល​បង្ក​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជុំវិញ​ពិភពលោក និង​នៅ​តែ​ជា​ការ​ចង​ចាំ​មួយ រហូត​មក​ទល់​ពេល​បច្ចុប្បន្ន​នេះ​។

ឈាន​មក​ដល់​ឆ្នាំ​២០២៤ លោក Gabriel Villa មាន​អាយុ ៩៨​ឆ្នាំ ខណៈ​លោកស្រី Cristina Carta Villa អាយុ ៦៧​ឆ្នាំ ពោល​គឺ​ប្តី​ប្រពន្ធ​មួយគូ​នេះ មាន​វ័យ​ខុស​គ្នា​៣១​ឆ្នាំ ដែល​ខ្មែរ​យើង​និយម​ហៅ​ថា អាយុ​បងប្អូន​គ្នា​ជិត​៣​ជួរ​។ យោង​តាម​ប្រភព​ពី​សារព័ត៌មាន New York Post ក៏​ដូច​ជា Daily Mail បានឱ្យ​ដឹង​ថា លោក Gabriel Villa អាយុ និង​លោកស្រី Cristina Carta Villa បាន​រៀប​ការ​នៅ​ឆ្នាំ​១៩៩៤ ដោយ​មានកូន​ប្រុស​ម្នាក់ ជាមួយ​ជីវិត​រស់នៅ​ពោរពេញ​ដោយ​សេចក្តីសុខ និង​ភាព​រីករាយ​នៅផ្ទះ​អ្នក​ទាំង​ពីរ នៅ​ទីក្រុង​ញូ​វ​យ៉​ក (New York) សហរដ្ឋអាមេរិក និង​នៅ​ប្រទេស​បារាំង​។

យាយ​រួម​អ្វី​ៗ​ល្អ​ឥត​ខ្ចោះ​ទាំងអស់ លើកលែងតែ​រឿង​មួយ​គឺ លោក Gabriel បាន​លែងលះ Cristina ដោយ​សម្ងាត់ ពោល​ត្រឹមតែ​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ បន្ទាប់​ពី​អ្នក​ទាំង​ពីរ​បាន​រៀប​ការ នៅ​ក្នុង​គោល​បំណង​ជាក់ស្តែង ដើម្បី​ការពារ​ទ្រព្យសម្បត្តិ​របស់​គាត់​។ នៅ​ក្នុង​ឆ្នាំ​២០១៦ លោកស្រី Cristina បាន​ប្តឹង​លោក Gabriel ដើម្បី​លុប​ចោលការ​លែងលះ​ដែល​ប្តី​លោកស្រី​បាន​រៀបចំ​ដោយ​សម្ងាត់​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក​ពោល​គឺ​៤​ខែ បន្ទាប់​ពី​រៀប​ការ ហើយ​ក៏​ដូច​ជា បញ្ឈប់​ប្តី​លោកស្រី​ពី​ការ​លក់​អា​ផាត​មិន​នៅ​តំបន់ Manhattan នៃ​ទីក្រុង​ញូ​វ​យ៉​ក​។ លោកស្រី​បាន​ហៅ​ការ​លែងលះ​សម្ងាត់​នោះ​ថា ការ​ក្លែងបន្លំ ហើយ​អះអាង​ថា លោកស្រី​មិន​បានដឹង​អំពី​វា ឬ​ផ្តល់​ការ​យល់ព្រម​ណាមួយ​សម្រាប់​ការ​លែងលះ ដែល​មិន​ត្រូវ​បាន​ចុះ​នៅ​ទីក្រុង​ញូ​វ​យ៉​ក​នោះ​ទេ​។

នៅ​ក្នុង​បណ្តឹង​ដែល​ប្តឹង​នៅ​តុលាការ​កំពូល Manhattan លោកស្រី Cristina និយាយ​ថា ប្តី​លោកស្រី​បាន​រំលាយ​អាពាហ៍ពិពាហ៍​អ្នក​ទាំង​ពីរ​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក បើ​ទោះបីជា​អ្នក​ទាំង​ពីរ​មិន​បាន​រស់នៅ​ទីនោះ​ក៏​ដោយ ។ លោកស្រី​អះអាង​ថា ការ​លែងលះ​នេះ​មិន​ស្របច្បាប់​នោះ​ទេ ព្រោះ​សា​ម៉ី​ខ្លួន​ទាំង​សងខាង​មិន​ស្ថិត​ក្នុង​តុលាការ​ជាមួយ​គ្នា សម្រាប់​ដំណើរការ​លែងលះ​។ ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយនៅ​ពីក្រោយ​ខ្នង​លោកស្រី Cristina លោក Gabriel បាន​ជួល​មេធាវី​ពីរ​រូប​ធ្វើ​សកម្មភាព​តំណាង​អ្នក​ទាំង​ពីរ​រួច​ទៅ​ហើយ ដោយ​លើក​ឡើង​ពី​ភាព​មិន​ចុះសម្រុង​គ្នា ដែល​ជា​ហេតុផល​ឈាន​ដល់​ការ​លែងលះ​។

លោកស្រី Cristina បាន​និយាយ​ថា លោកស្រី​ដឹង​អំពី​អត្ថិភាព​នៃ​ការ​លែងលះ នៅ​ពេល​ដែល​វិ​ក័យ​ប័ត្រ​ពន្ធ​មក​ដល់​ផ្ទះ​លោកស្រី ហើយ​គ្មាន​ឈ្មោះ​លោកស្រី​នៅ​លើ​នោះ ដែល​មាន​ន័យ​ថា ប្តី​លោកស្រី​បាន​ដក​ឈ្មោះ​លោកស្រី​ចេញពី​កិច្ចសន្យា ដោយ​ប្រើ​ការ​លែងលះ​ជា​ភស្តុ​តាង​បញ្ជាក់​ថា លោកស្រី​មិនមែន​ជា​ម្ចាស់​កម្មសិទ្ធិ​។ លោកស្រី​ជឿ​ថា ប្តី​លោកស្រី​ចង់​លក់​អា​ផាត​មិន ដែល​មាន​តម្លៃ​ប្រហែល ១.៤​លាន​ដុល្លារ​អា​មេ​រិ​ក​ទៅ​ឱ្យ​កូនស្រី​ប្រពន្ធ​មុន​របស់​គាត់​។

គួរ​បញ្ជាក់​ថា បើ​តាម​ប្រភព​ពី​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​សាធារណរដ្ឋ​ដូ​មី​នី​ក បានឱ្យ​ដឹង​ថា ការ​លែងលះ​ពីរ​ប្រភេទ​សម្រាប់​ជនបរទេស​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក​រួម​មាន ការ​លែងលះ​ដោយ​ព្រមព្រៀង​គ្នា និង​ការ​លែងលះ​ដោយ​មូលហេតុ​។ ភាគច្រើន​ការ​លែងលះ​នៅ​ទីនោះ ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ​ជនបរទេស​គឺជា ការ​លែងលះ​គ្នា​ដែល​យល់ព្រម​គ្នា​។ នៅ​ក្នុង​ការ​លែងលះ​បែប​នេះ ភាគី​ទាមទារ​មិន​ចាំបាច់​បញ្ជាក់​មូលហេតុ​ជាក់លាក់​នោះ​ទេ ប៉ុន្តែ​ត្រូវ​តែ​បង្ហាញ​ការ​ព្រមព្រៀង​គ្នា​ទៅ​វិញ​ទៅ​មក​។

ការ​លែងលះ​ដោយ​មូលហេតុ បើ​ទោះបីជា​មិន​តម្រូវ​ឱ្យ​មានការ​ស្នាក់​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក​ក៏​ពិតមែន ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ភាគី​ម្ខាង​ក្នុង​ចំណោម​ភាគី​ម្ខាង​ទៀត ត្រូវ​តែ​បង្ហាញខ្លួន​នៅ​ក្នុង​តុលាការ ហើយ​ម្ខាង​ដែល​អវត្តមាន​អាច​ជំនួស​ដោយ​មេធាវី​ពិសេស​ជា​លាយលក្ខណ៍អក្សរ ហើយ​អំណាច​មេធាវី​ដែល​បាន​ដាក់​ត្រឹមត្រូវ​ក្នុង​ការិយាល័យ​អត្រានុកូលដ្ឋាន និង​អនុញ្ញាត​ឱ្យ​មេធាវី​បង្ហាញខ្លួន​ឱ្យ​ភាគី​អវត្តមាន និង​យល់ព្រម​លើ​ការ​លែងលះ​។

ការ​លែងលះ​ដោយ​មូលហេតុ​តម្រូវ​ឱ្យ​មានការ​បង្ហាញខ្លួន​ផ្ទាល់ខ្លួន​របស់​ដើមចោទ ឬ​អ្នកតំណាង​ស្របច្បាប់​របស់​ខ្លួន​។ នៅ​ក្នុង​ការ​លែងលះ​ដោយ​មូលហេតុ ចៅក្រម​មាន​អំណាច​យ៉ាង​ទូលំ​ទូលាយ រួម​ទាំង​សិទ្ធិ​ក្នុង​ការ​កំណត់​ការ​ចាត់ចែង​ទ្រព្យសម្បត្តិ​អាពាហ៍ពិពាហ៍ និង​ការ​បង់ប្រាក់​ឧបត្ថម្ភ​ប្រសិនបើ​មាន​សម្រាប់​ប្តី​ប្រពន្ធ និង​កូន​។

ការ​លែងលះ​នៅ​សាធារណរដ្ឋ​ដូ​មី​នី​ក ទោះបីជា​ដោយ​ការ​យល់ព្រម​ពី​គ្នា​ទៅ​វិញ​ទៅ​មក ឬ​ដោយ​មូលហេតុ​ក៏​ដោយ ក៏​មិន​មាន​ផល​ប៉ះពាល់ ឬ​សុពលភាព រហូត​ដល់​ពេល​ដែល​ជំហាន​ជាក់លាក់​មួយ​ចំនួន ត្រូវ​បាន​ធ្វើ​ឡើង​ក្នុង​ដំណាក់កាល​ចុង​ក្រោយ​នៃ​ដំណើរការ​លែងលះ​៕

កែសម្រួលដោយ