ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​សុនខ​អ្នកស្រុក​ងា.ប់​១១​ក្បាល​ជា​បន្តបន្ទាប់​នោះ ក៏​សង្ស័យ​ជា​សត្វ​ខ្លាខាំ​ស៊ី

3 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​មាន​ករណី​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ ចំនួន​១១​ក្បាល​ហើយ​ត្រូវ​បាន​សត្វ​មិន​ស្គាល់​ខាំ និង​ស៊ី​យក​តែ​គ្រឿងក្នុង ។ ករណី​នេះ បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​គូរ ឃុំ​សំបូរ…

រាជធានី​ភ្នំពេញ ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ដោយសារ​មាន​ករណី​សត្វ​ឆ្កែ​របស់​ប្រជាពលរដ្ឋ ចំនួន​១១​ក្បាល​ហើយ​ត្រូវ​បាន​សត្វ​មិន​ស្គាល់​ខាំ និង​ស៊ី​យក​តែ​គ្រឿងក្នុង ។ ករណី​នេះ បាន​កើតឡើង​នៅ​ភូមិ​ព្រៃ​គូរ ឃុំ​សំបូរ ស្រុ​រមាស​ហែក ខេត្តស្វាយរៀង និង​ភូមិ​រំដួល ភូមិ​វាល ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ នេះ​បើ​តាម​យោង​តាម​របាយការណ៍​របស់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ ។

យោង​តាម​របាយការណ៍​របស់​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្មោង​ខាងត្បូង ស្រុក​កំចាយមារ​បាន​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២០-២៥ ខែឧសភា ឆ្នាំ​២០២៤ មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ភូមិ ព្រៃ​គូរ ឃុំ​សំបូរ ស្រុក​រមាស​ហែក ខេត្តស្វាយរៀង​ថា មាន​ករណី​សត្វ​ម្យ៉ាង​ខាំ​ឆ្កែ​ងាប់​ចំនួន​២​ក្បាល មិនដឹង​ពី​មូលហេតុ ។ បន្ទាប់​មក ចាប់ពី​ថ្ងៃ​ទី​៣០ ខែឧសភា ដល់​ថ្ងៃ​ទី​១៨ ខែមិថុនា ឆ្នាំ​២០២៤ នៅ​ភូមិ​រំដួល និង​ភូមិ​វាល ក្នុង​ឃុំ​ស្ទោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សត្វ​ឆ្កែ​របស់​អ្ន​ភូមិ​ងាប់​ជា​បន្តបន្ទាប់​ផង​ដែរ អស់​ចំនួន ៩​ក្បាល មិនដឹង​ពី​មូលហេតុ ដូច​គ្នា​។ ស្ថានភាព​សាកសព​សត្វ​ឆ្កែ​ទាំង​អស់នោះ​គឺ មាន​ស្នាម​របួស​នៅ​លើ​បំពង់ករ និង​ពោះ ហើយ​សត្វ​ឆ្កែ​ខ្លះ​បាត់​អស់​គ្រឿងក្នុង (​ពោះវៀន ថ្លើម និង​សួត​)​។

របាយការណ៍​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន​នេះ លោក​មេ​ភូមិ​រំដួល ក៏​បាន​រាយ​ការណ៍​ទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្ទោង​ខាងត្បូង ពេល​នោះ កម្លាំង​ប៉ុស្តិ៍​ក៍បាន​ចុះ​ទៅ​ពិនិត្យ និង​ស្រាវជ្រាវ​បាន​ជួប​ប្រជាពលរដ្ឋ​ម្នាក់​មានឈ្មោះ មាស មុំ ភេទ​ស្រី អាយុ​៦២​ឆ្នាំ រស់នៅ​ភូមិ​រំដួល ឃុំ​ស្ទោង​ខាងត្បូង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ គាត់​បាន​រៀបរាប់​ប្រាប់​សមត្ថកិច្ច​ថា នៅ​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៤ វេលា​ម៉ោង​ប្រហែល ១​រំលង​អា​ធ្រា​ត្រ គាត់​បាន​បញ្ចាំង​ភ្លើងគោម​ទៅ​ខាងកើត​ផ្ទះ​ក៏​ឃើញ​សត្វ​ចំនួន ២​ក្បាល ប្រៀប​ដូច​ជា​សត្វ​ខ្លាឃ្មុំ ដែល​មាន​សម្បុរ​ខ្មៅ បោល​ឈប់​ៗ សំដៅ​ទៅ​ទិស​ខាងកើត​បាត់​ទៅ​។

រហូត​ដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២៤ ក៏​មាន​ប្រជាពលរដ្ឋ​រាយការណ៍​ដូច​គ្នា​ដែរ​ថា នៅ​វេលា​ម៉ោង​ប្រហែល ១២​យប់ ថ្ងៃ​ទី​២០ ខែមិថុនា ឆ្នាំ​២០២៤ មាន​ស្នាមជើង​សត្វ​ខ្លា ដើរ​ចូល​ក្នុងភូមិ​ទួល​ក្រឡាញ់ ឃុំ​ស្មោង​ខាងជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង​។ ពេល​នោះ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្ទោង​ខាងត្បូង បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល ស្ទោង​ខាងជើង ចុះ​ទៅ​ត្រួតពិនិត្យ​ដល់​កន្លែង​កើតហេតុ​ក៏​ឃើញ​មាន​ដានជើង​ស្រ​ដៀង​នឹង​ជើង​សត្វ​ខ្លា ដើរ​ចូល​ក្នុងភូមិ​ទួល​ក្រឡាញ់​ពិតប្រាកដ​មែន​។

សមត្ថកិច្ច​បាន​សន្និដ្ឋាន​ថា យោង​តាម​កា​រៀបរាប់​របស់​ប្រជាពលរដ្ឋ​ជា​ប្រភេទ​សត្វ​ខ្លា​ម្យ៉ាង ដែល​រស់នៅ​ក្នុង​ព្រៃ​ក្រ​ញូ​ង និង​ព្រៃ​កា​ស្យា ស្ថិត​នៅ​ភូមិ​ក្រសាំង ឃុំ​ក្រសាំង ស្រុក​រមាស​ហែក ខេត្តស្វាយរៀង ក្បែរ​ព្រំប្រទល់​ស្រុក​កំចាយមារ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ