ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពុំ​ដឹង​ថា​ដើរ​ដួល​ឬ​មាន​អ្នក​វាយ​ទេ ឃើញរបួស​បែកក្បាល​ដួល​ដេក​​លើដី

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មនុស្ស​ញៀន​ថ្នាំ​និង​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ហើយ​តែងតែ​ដើរ​គ្មាន​គោលដៅ​ច្បាស់លាស់ យប់​ត្រង់​ណា​ដេក​ត្រង់នោះ ពុំ​ដឹង​ថា​មាន​ព្រួត​វាយ​ធ្វើបាប ព្រោះតែ​គាត់​ដើរ​ចូល​ផ្ទះ​គេ​ពេល​យប់ ឬ ក៏​ដើរ​រអិល​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ…

រាជធានីភ្នំពេញ​ ៖ បុរស​ម្នាក់​ដែល​អ្នក​ភូមិ​អះអាង​ថា ជា​មនុស្ស​ញៀន​ថ្នាំ​និង​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ ហើយ​តែងតែ​ដើរ​គ្មាន​គោលដៅ​ច្បាស់លាស់ យប់​ត្រង់​ណា​ដេក​ត្រង់នោះ ពុំ​ដឹង​ថា​មាន​ព្រួត​វាយ​ធ្វើបាប ព្រោះតែ​គាត់​ដើរ​ចូល​ផ្ទះ​គេ​ពេល​យប់ ឬ ក៏​ដើរ​រអិល​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ ​ត្រូវ​បាន​អ្នក​ភូមិ​ប្រទះ​ឃើញ​រង​របួស​បែកក្បាល​ធ្ងន់ធ្ងរ​ហូរ​ឈាម​កក្លាក់ និង​ដួល​ដេក​នៅ​ថ្លុកឈាម​ក្នុង​ទីស្នាក់ការ​ភូមិ​មួយ​កន្លែង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ទាំង​ព្រឹក បន្ទាប់​ក៏​បាន​បញ្ជូន​ទៅ​សង្គ្រោះ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព ។

ហេតុការណ៍​ខាងលើ​នោះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​២៨ ខែកញ្ញា ឆ្នាំ​២០២៤ នៅ​ក្នុង​ទីស្នាក់ការ​ភូមិ​ចាក់​ជ្រូក សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

អ្នក​ភូមិ​ចាក់​ជ្រូក​បាន​ប្រាប់​ឲ្យ​ដឹង​ថា បុរស​រង​គ្រោះ​រូប​នោះ​នោះ​ឈ្មោះ​ឈិ​ន ដេ​ត អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​នោះ​ដែរ គាត់​គឺជា​កូនកំព្រា​ដែល​ត្រូវ​បាន​ឪពុក​ម្ដាយ​ស្លាប់​ចោល​អស់ហើយ ។ ប៉ុន្តែ​ក៏​នៅ​មាន​បងប្អូន​សាច់ញាតិ​ផង​ដែរ ហើយ​បុរស​នេះ​ជា​មនុស្ស​ញៀន​ថ្នាំ​និង​ចូល​ចិត្ត​ផឹកស្រា​ជា​ប្រចាំ​ទៀត​ផង ដោយ​គាត់​តែងតែ​ដើរ​គ្មាន​គោលដៅ​ច្បាស់លាស់​នោះ​ទេ គឺ​យប់​ត្រង់​ណា​ដេក​ត្រង់នោះ​តែ​ម្ដង ។

អ្នក​ភូមិ​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា កន្លង​មក​ធ្លាប់​ត្រូវ​បាន​បងប្អូន​សាច់ញាតិ​នាំ​យក​ទៅ​ដាក់​នៅ​មណ្ឌល​កែប្រែ​ន្សា​ប​គ្រឿងញៀន​ជា​បន្តបន្ទាប់​ច្រើន​លើក​រួច​មក​ហើយ​ដែរ ប៉ុន្តែ​ពុំ​ដឹង​ថា​យ៉ាងម៉េច​នោះ​ទេ ទើប​កែប្រែ​មិន​បាន​សោះ ។ ដោយឡែក​នៅ​មុន​ពេល​កើតហេតុ​ពុំ​មាន​នរណា​បានដឹង​ថា​មានរឿង​អ្វី​កើតឡើង​ចំពោះ​បុរស​នេះនោះ​ទេ ស្រាប់តែ​នៅ​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ​ក៏​ប្រទះ​ឃើញ​រង​របួស​បែកក្បាល​ធ្ងន់​និង​ដួល​ដេក​នៅ​ក្នុង​ថ្លុកឈាម​បែប​នេះ​ទៅ​វិញ ។

អ្នក​ភូមិ​ខាងលើ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ថែម​ថា ថ្វី​ដ្បិតតែ​បុរស​ជា​មនុស្ស​ញៀន​ថ្នាំ​មែន ប៉ុន្តែ​ពេល​ឃើញ​ស្ថានភាព​បែប​នេះ​ពិតជា​មានការ​អាណិតអាសូរ​ខ្លាំង​ណាស់ ពេល​នោះ​ពួក​គាត់​ក៏​បាន​នាំ​គ្នា​សាកសួរ​ទៅ​កាន់​បុរស​នោះ​ពី​មូលហេតុ​ដែរ ប៉ុន្តែ​គាត់​បាន​ប្រាប់​ថា​រង​របួស​ដោយសារ​តែ​មាន​អ្នក​ព្រួត​វាយ​ធ្វើបាប​ឬ​ក៏​ដើរ​ដួល​ដោយ​ខ្លួនឯង​នោះ​ទេ ។ បន្ទាប់​មក​ក៏​បាន​រាយការណ៍​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច​បានដឹង និង​ហៅ​ក្រុម​សង្គ្រោះ​មន្ទីរពេទ្យ​ជាតិ​តេ​ជោ​សន្តិភាព​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​ភ្លាម​ៗ​ផង​ដែរ ៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ