ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​នៅUNថា​អ៊ីស្រាអែលនឹង​វា.យ​រហូត​ដល់​ឈ្នះ

2 ខែ មុន

ទី​ក្រុង​ញូយ៉ក៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ ថ្លែង​នៅ​​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​លោក​ត្រូវ​តែ​បន្ត​វាយ​ប្រហារ​ក្រុម​ហេស​បូឡា​រហូត​ដល់​សម្រេច​ផែន​ការ​​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឡើង​វិញ​នៅ​តំបន់​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​លីបង់​។ តាម​រយៈ​ពាក្យ​សម្ដី​នេះ​មាន​ន័យ​ថា​អ្នក​ដែល​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​ទទួ​លយក​បទ​ឈប់​បាញ់​ប្រហែល​ជា​គ្មាន​សង្ឃឹម​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ សង្គ្រាម​នេះ​អាច​នឹង​​រីក​រាល​ដាល​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ក៏​ថា​បាន​​។ មេដឹក​នាំអ៊ីស្រាអែល​រូប​នេះ​ថ្លែង​ថា​លោក​លែង​អត់​ធ្មត់​​ត​ទៅ​ទៀត​ហើយ​​ចំពោះ​ករណី​​ដែល​ហេស​បូឡា​បាញ់​​រ៉ុក​កែត​​ចូល​ទឹក​ដី​អ៊ីស្រាអែល​រាល់​ថ្ងៃ​ចេញ​ពី​តំបន់​ព្រំ​ដែន​។ ​អ៊ី​ស្រាអែល​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​កម្ចាត់​រាល់​ការ​គំរាម​កំហែង និង​នាំ​ប្រជា​ជន​ត្រឡប់​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​​ខ្លួន​​វិញ​ដោយ​សុវត្ថិ​ភាព​។…

ទី​ក្រុង​ញូយ៉ក៖ នាយក​រដ្ឋ​មន្ត្រី​អ៊ីស្រាអែល​ លោក​ណឺតាន់​យ៉ាហ៊ូ ថ្លែង​នៅ​​ក្នុង​មហា​សន្និ​បាត​អង្គ​ការ​សហ​ប្រជា​ជាតិ​ថា​លោក​ត្រូវ​តែ​បន្ត​វាយ​ប្រហារ​ក្រុម​ហេស​បូឡា​រហូត​ដល់​សម្រេច​ផែន​ការ​​​រៀប​ចំ​សណ្ដាប់​ធ្នាប់​ឡើង​វិញ​នៅ​តំបន់​ព្រំ​ដែន​ជាប់​នឹង​ប្រទេស​លីបង់​។ តាម​រយៈ​ពាក្យ​សម្ដី​នេះ​មាន​ន័យ​ថា​អ្នក​ដែល​អំពាវ​នាវ​ឱ្យ​អ៊ីស្រាអែល​ទទួ​លយក​បទ​ឈប់​បាញ់​ប្រហែល​ជា​គ្មាន​សង្ឃឹម​ទេ​។ មិន​តែ​ប៉ុណ្ណោះ​ សង្គ្រាម​នេះ​អាច​នឹង​​រីក​រាល​ដាល​ទូទាំង​តំបន់​មជ្ឈិម​បូព៌ា​ក៏​ថា​បាន​​។

មេដឹក​នាំអ៊ីស្រាអែល​រូប​នេះ​ថ្លែង​ថា​លោក​លែង​អត់​ធ្មត់​​ត​ទៅ​ទៀត​ហើយ​​ចំពោះ​ករណី​​ដែល​ហេស​បូឡា​បាញ់​​រ៉ុក​កែត​​ចូល​ទឹក​ដី​អ៊ីស្រាអែល​រាល់​ថ្ងៃ​ចេញ​ពី​តំបន់​ព្រំ​ដែន​។ ​អ៊ី​ស្រាអែល​មាន​សិទ្ធិ​គ្រប់​យ៉ាង​ដើម្បី​កម្ចាត់​រាល់​ការ​គំរាម​កំហែង និង​នាំ​ប្រជា​ជន​ត្រឡប់​ទៅ​រស់​នៅ​លើ​ទឹក​ដី​របស់​​ខ្លួន​​វិញ​ដោយ​សុវត្ថិ​ភាព​។ អ្វី​ដែល​យើង​កំពុង​ធ្វើ​សព្វ​ថ្ងៃ​នេះ​គឺ​ដើម្បី​បុព្វ​ហេតុ១​​នេះ​ឯង​។

លោក​ណឺតាន់​យ៉ាហ៊ូ​បាន​ប្រៀប​ប្រដូច​​ទឹក​ចិត្ត​របស់​អ៊ីស្រាអែល​ និង​ទឹក​ចិត្ត​របស់​អាមេរិក​មិន​ខុស​គ្នា​ទេ​។ ​​ឧបមា​ថា​បើ​ពួក​ភេរ​វកម្ម​ចូល​អុក​ឡុក​ទី​ក្រុង​របស់​អាមេរិកឱ្យ​ក្លាយ​​ទៅ​ជា​ទី​ក្រុង​ខ្មោច​។ តើ​រដ្ឋាភិបាល​អាមេរិក​ឈរ​ឱប​ដៃ​មើល​​បាន​ទេ​? ប្រាកដ​ជា​មិន​បាន​ទេ​។ លោក​ណឺតាន់​យ៉ាហ៊ូ​និយាយ​ហាក់​ដូចជា​ធ្វើ​កាយ​វិការ​មាំ​សម្បើម​ណាស់​។ លោក​និយាយ​សុទ្ធ​តែ​ក្ដាប់​ដៃ​ឡើង​ទៅ​លើ​។ លោក​ថា​អ៊ីស្រាអែល​បាន​អត់​ធ្មត់​នឹង​ការ​អុក​ឡុក​របស់​ក្រុម​ហេស​បូឡា​ច្រើន​ពេក​ហើយ​រហូត​ដល់​ជិត​១​​ឆ្នាំ​​។

លោក​ណឺតាន់​យ៉ាហ៊ូ​បាននិយាយ​​ការ​ពារវិធាន​ការ​​វាយ​បក​​របស់​អ៊ីស្រាអែល​​ទៅ​លើ​ក្រុម​ហាម៉ាស់​ដែល​បើក​ការ​វាយ​ប្រហារ​​កាល​ពី​​ថ្ងៃ​ទី​៧ ខែ​តុលា ឆ្នាំ​២០២៣​។ លោក​សង្កត់​ធ្ងន់​ថា​អ៊ី​ស្រាអែល​ពិត​ជា​ចង់​បាន​ណាស់​សន្តិ​ភាព​។ ប៉ុន្តែ​លោក​សូម​ផ្ដាំ​រដ្ឋា​ភិបាល​​អ៊ីរ៉ង់ថា​​បើ​អ្នក​ឯង​វាយ​ខ្ញុំ​ ខ្ញុំ​ត្រូវ​តែ​វាយ​អ្នក​ឯង​វិញ​​។ លោក​យល់​ថា​អ៊ីរ៉ង់​​​បង្ក​បញ្ហា​ច្រើន​ណាស់​នៅ​​​តំបន់​​មជ្ឈិម​បូពា​។

លោក​ណឺតាន់​យ៉ាហ៊ូ​យល់​ថា​ពិភព​លោក​ខិត​ខំ​​យក​ចិត្ត​យក​ថ្លើម​អ៊ីរ៉ង់​យូរ​ពេក​ហើយ​។ ឥឡូវ​នេះ ពួក​គេ​ល្មម​ឈប់​ប្រើ​នយោ​បាយ​ផ្គាប់​ចិត្ត​នេះ​​ត​ទៅ​ទៀត​។ ​ងាក​ចេញ​ពី​ហេស​បូឡា​ យើងសូម​​រំលឹក​បន្តិច​អំពី​​សង្គ្រាម​នៅ​តំបន់​ហ្កាហ្សា​រវាង​អ៊ី​ស្រា​អែល​ និង​ក្រុម​ហាម៉ាស់​​​​ដែល​ជា​កូន​ចៅ​របស់​អ៊ីរ៉ង់​​។ រហូត​មក​ដល់​ពេល​នេះ ចំនួន​អ្នក​ស្លាប់​នៅ​ហ្កាហ្សា​កើន​ឡើង​ដល់​ជាង​៤១៥​០​០​​នាក់​ និង​របួស​ជាង​៩៦០០០​នាក់​។ អ៊ីស្រាអែល​​ចាត់​ទុក​ថា​វា​​ជា​រឿង​សម​ហេតុ​ផល​ដែល​ខ្លួន​ត្រូវ​តែ​វាយ​ប្រហារ​ការ​ពារ​ខ្លួន​​​។

លោក​ណឺតាន់​យ៉ាហ៊ូ​ថ្លែង​ថា​សង្គ្រាម​នៅ​ហ្កា​ហ្សា​បើ​ចង់​បញ្ចប់ងាយ​ស្រួល​ទេ។ សំខាន់​ឱ្យ​តែ​ក្រុម​ហាម៉ាស់​ទម្លាក់​អាវុធ​ចុះ, ដោះ​លែង​ចំណាប់​ខ្មាំង​ទាំង​អស់​ និង​​លើក​ដៃ​សារ​ភាព​ចុះ​ចាញ់​​ ពេល​នោះ​​អ្វី​ៗ​ត្រូវ​បញ្ចប់​ទាំង​ស្រុង។​​ ប៉ុន្តែ​ពួក​គេ​មិន​ធ្វើ​ដូច្នេះ​ទេ​។ ហេតុ​នេះ​​យើង​ត្រូវ​តែ​បន្ត​វាយ​ប្រហារ​រហូត​ដល់ទ​​ទួល​បា​ន​ជ័យ​ជម្នះ​ទាំង​ស្រុង​។ លោក​អះ​អាង​ថា​អីស្រាអែល​បាន​កម្ទេ​ច​​គ្រាប់​រ៉ុក​កែត​របស់​ក្រុម​​ហាម៉ាស់​៩០%​ និង​​សម្លាប់​ ឬ​ចាប់​បាន​ទាំង​រស់​នូវ​យុទ្ធ​ជន​របស់​ហាម៉ាស់​ប្រហែល​ពាក់​កណ្ដាល​។​​

ដោយ​សារ​មាន​ប្រៀប​បែប​នេះ អ៊ីស្រាអែល​ក៏​បង្វែរ​មុខ​ព្រួញ​ទៅ​វាយ​​ប្រហារ​ក្រុម​ហេស​បូឡា​វិញ​ម្ដង​។ ត្រឹម​តែ​រយៈ​ពេល​៥​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​ ជន​ស៊ីវិល​លីបង់​ជាង​៩​ម៉ឺន​នាក់​ត្រូវ​ផ្លាស់​ប្ដូរ​ទី​កន្លែង​រស់​នៅ​របស់​ខ្លួន​ដើម្បី​គេច​ចេញ​ពី​សង្គ្រាម​។ ដូច្នេះ​ធ្វើ​ឱ្យ​អ្នក​ផ្លាស់​ប្ដូរទី​លំនៅ​សរុប​នៅ​លីបង់​​កើន​ឡើង​ដល់​២​សែន​នាក់​។ ចំនួន​អ្នក​ស្លាប់​កើន​ឡើង​ដល់​ជាង​៦០០​នាក់​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ