ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ីស្រាអែល​វា.យ​ឆ្មក់​ទី​បញ្ជា​ការ​រប​ស់​មេធំ​ហេស​បូ​ឡា​កាល​ពី​យប់​មិញ

1 ខែ មុន

ទី​ក្រុង​បេរូត៖ កាល​ពី​យប់​ថ្ងៃ​សុក្រ អ៊ីស្រាអែល​ប៉ង​ផ្ដាច់​ផ្ដិល​ជីវិត​មេ​ធំ​របស់​ក្រុម​ហេស​បូឡា​ លោក​​ណា​ស្រាឡា (Nasrallah)។​ ប៉ុន្តែ​ជីវិត​ថ្លៃ​ ទោះ​បី​អ៊ី​ស្រា​អែល​ទម្លាក់​គ្រាប់​បែក​​ជញ្ជ្រំ​ទៅ​លើ​បញ្ជាការ​ដ្ឋាន​សម្ងាត់​របស់​គាត់​នៅ​ទី​ក្រុង​បេរូត​​ ក៏​គាត់​អាច​គេច​ផុត​ពី​ការ​ស្លាប់​យ៉ាង​ចម្លែក​។ ​ការ​វាយ​ប្រហារ​លើក​នេះ​ធ្វើ​ឱ្យ​គាត់​ និង​អ្នក​ក្រោម​បង្គាប់​​​ភ័យ​ផ្អែម​មាត់​​មិន​តិច​ទេ​​ព្រោះ​​អ៊ី​ស្រា​អែល​ធ្លាប់​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កំណត់​ទី​តាំង​…

ទី​ក្រុង​បេរូត៖ កាល​ពី​យប់​ថ្ងៃ​សុក្រ អ៊ីស្រាអែល​ប៉ង​ផ្ដាច់​ផ្ដិល​ជីវិត​មេ​ធំ​របស់​ក្រុម​ហេស​បូឡា​ លោក​​ណា​ស្រាឡា (Nasrallah)។​ ប៉ុន្តែ​ជីវិត​ថ្លៃ​ ទោះ​បី​អ៊ី​ស្រា​អែល​ទម្លាក់​គ្រាប់​បែក​​ជញ្ជ្រំ​ទៅ​លើ​បញ្ជាការ​ដ្ឋាន​សម្ងាត់​របស់​គាត់​នៅ​ទី​ក្រុង​បេរូត​​ ក៏​គាត់​អាច​គេច​ផុត​ពី​ការ​ស្លាប់​យ៉ាង​ចម្លែក​។ ​ការ​វាយ​ប្រហារ​លើក​នេះ​ធ្វើ​ឱ្យ​គាត់​ និង​អ្នក​ក្រោម​បង្គាប់​​​ភ័យ​ផ្អែម​មាត់​​មិន​តិច​ទេ​​ព្រោះ​​អ៊ី​ស្រា​អែល​ធ្លាប់​មាន​ស្នា​ដៃ​ឆ្នើម​ក្នុង​ការ​កំណត់​ទី​តាំង​ និង​ប្រមាញ់​មេ​ៗ​របស់​ហាម៉ាស់​ ហេស​បូឡា និង​ហ៊ូទី​មិន​ដែល​ចេះ​ខុស​។​

មន្ត្រី​រដ្ឋាភិបាល​អាមេរិក​២​រូប​ដែល​ស្នើ​សុំ​មិន​បញ្ចេញ​ឈ្មោះ ​​រួម​ទាំង​មន្ត្រី​រដ្ឋាភិបាល​អ៊ីស្រាអែល​២​រូប និង​សាក្សី​២​រូប​ទៀត​សុទ្ធ​តែ​និយាយ​ដូច​ៗ​គ្នា​ថា​អ៊ីស្រាអែល​វាយ​ឆ្មក់​ពី​លើ​អាកាស​តាម​យន្ត​ហោះ​ទៅ​លើ​មេ​ដឹក​នាំ​កំពូល​របស់​ហេស​បូឡា​។ វា​​ជា​សញ្ញា​បង្ហាញ​ថា​សង្គ្រាម​នេះ​មិន​អាច​បញ្ចប់​ទៅ​វិញ​នៅ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទេ​ទោះ​បី​សហ​គមន៍​អន្តរ​ជាតិ​រួម​ទាំង​សម្ព័ន្ធ​មិត្ត​ជិត​ស្និទ្ធ​របស់​អ៊ីស្រាអែល​​ដូច​ជា​អា​មេរិក បារាំង និង​អឺរ៉ុប​​​​ខំ​និយាយ​សឹង​បែក​ពពុះ​មាត់​​​ឱ្យ​មាន​បទ​ឈប់​បាញ់​យ៉ាង​ណា​ក្ដី​។

រហូត​មក​ដល់​ពេល​នេះ គេ​មិន​ទាន់​ដឹង​ច្បាស់​១០០%​ថា​តើ​មេ​ធំ​របស់​ហាម៉ាស់​ លោក​​ណា​ស្រាឡា​មាន​សុខ​ទុក្ខ​យ៉ាង​ណាទេ​​ក្រោយ​ការ​វាយ​ប្រហារ​នោះ? គាត់ត្រូវ​របួស​ដែរ​ឬ​ទេ? ឬ​មួយ​ក៏​គាត់​មិន​បាន​ស្ថិត​នៅ​ទី​នោះ​ទេ​នៅ​ពេល​មាន​ការ​វាយ​ប្រហារ​ពី​សំណាក់​អ៊ីស្រាអែល​?​ រដ្ឋាភិបាល​អ៊ីរ៉ង់​កំពុង​តាម​ដាន​ព្រឹត្តិ​ការណ៍​ជុំ​វិញ​ជោគ​វាសនា​របស់​មេ​ដឹក​នាំ​កំពូល​របស់​ក្រុម​ហេស​បូឡា​រូប​នេះ​​ដោយ​យក​ចិត្ត​ទុក​ដាក់​។ ប៉ុន្តែ​ប្រភព​ដែល​ស្និទ្ធ​នឹង​ក្រុម​ហេស​បូឡា​ឱ្យ​ដឹង​ថា​គាត់​មាន​សុវត្ថិ​ភាព​ជា​ធម្ម​តា​ទេ​។

គាត់​ជា​​មេ​ដឹក​នាំ​ក្រុម​ហេស​បូឡា​ចាប់​តាំង​ពី​ឆ្នាំ​១៩៩២។ ​គិត​ទៅរយៈ​ពេល​៣២​ឆ្នាំ​កន្លង​មក​ហើយ​។ លោក​ហ្វ៊ីរ៉ាស់ ម៉ាក់​សាត​ (Firas Maksad) ជា​អ្នក​ស្រាវ​ជ្រាវ​ម្នាក់​យល់​ថា​មិន​សំខាន់​ថា​អ៊ីស្រាអែល​សម្លាប់​មេ​ដឹក​នាំ​ហេស​បូឡា​រូប​នេះ​បាន​ឬ​មិន​បាន​ទេ​។ សំខាន់​នៅ​ត្រង់​ថាអំណឹះ​ត​ទៅ​​ ជម្លោះ​នេះ​កាន់​តែ​ឆាប​ឆេះ​ខ្លាំង​ឡើង​ៗ​​ដល់​ដំណាក់​កាល​ប្រយុទ្ធ​គ្នា​យក​ស្លាប់​-​រស់​។ ​រឹត​តែ​ច្បាស់​បំផុត​នោះ​គឺ​​អ៊ីស្រាអែល​កំពុង​ហ្វឹក​ហាត់​នៅ​តាម​ព្រំដែន​ដើម្បីត្រៀម​វាយ​លុក​ទ័ព​ជើង​គោក​ចូល​ប្រទេស​លីបង់​។​​

អ្នក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ក្រុម​ប្រឹក្សា​សន្តិ​សុខ​ជាតិ​អ៊ីស្រាអែល​ដើម្បី​ស្នើសុំ​ការ​ឆ្លើយ​បំភ្លឺ​។ ប៉ុន្តែ​គ្មាន​នរណា​ឆ្លើយ​តប​ទេ​​។ អ្នក​នាំ​ពាក្យ​កង​ទ័ព​អ៊ីស្រាអែល​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​មួយ​មាន​សេចក្ដី​ថា​ «កង​ទ័ព​អ៊ីស្រាអែល​ទើប​តែ​វាយ​ប្រហារ​ទៅ​លើ​បញ្ជា​ការ​ដ្ឋាន​កណ្ដាល​របស់​​ក្រុម​ហេស​បូឡា​ ហើយ​វាយ​ចំ​គោល​ដៅ​បាន​ល្អ​ណាស់​។ នេះ​ជា​អ្វី​ដែល​អ៊ីស្រា​អែល​ត្រូវ​តែ​ធ្វើ​ជា​ចាំ​បាច់​ដើម្បី​ការ​ពារ​ប្រជា​ជន​របស់​ខ្លួន​ និង​ដើម្បី​ឱ្យ​ពួក​គេ​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋាន​វិញ​ដោយ​សុវត្ថិ​ភាព​»​។​

​គួរ​កត់​សម្គាល់​ថា​ការ​សម្រេច​ចិត្ត​វាយ​ប្រហារ​លើក​នេះ​កើត​ឡើង​ចំ​ពេល​ដែល​មន្ត្រី​រដ្ឋាភិបាល​របស់​ប្រទេស​អាមេរិក​កំពុង​ខិត​ខំ​យ៉ាង​ដុត​ដៃ​ដុត​ជើង​​​ដើម្បី​បញ្ចុះ​បញ្ចូល​ឱ្យ​អ៊ីស្រាអែល និង​​ក្រុម​ហេស​បូឡា​ទទួ​លយក​បទ​ឈប់​បាញ់​រយៈ​ពេល​២១​ថ្ងៃ​។ បើ​មិន​អីចឹង​​ទេ​ សង្គ្រាម​ទ្រង់​ទ្រាយ​ធំនៅ​ប្រទេស​លីបង់​ខាង​ត្បូង​​អាច​​នឹង​ផ្ទុះ​ឡើង​ហើយ​​។ អ្នក​​វេទនា​ជាង​គេ​គឺជន​ស៊ី​វិល​។

​កាល​ពី​មុន​ វេទនា​តែ​ប្រជា​ជន​ប៉ាឡេស្ទីន​នៅ​តំបន់​ហ្កាហ្សា​​​ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវ​នេះ ប្រជា​ជន​លីបង់​ក៏​ជួប​នឹង​រឿង​ទុក្ខ​សោក​ដូច​គ្នា​​​។ គិត​ទៅ​ត្រឹម​តែ​រយៈ​ពេល​៥​ថ្ងៃ​​ប៉ុណ្ណោះ​​​​ចាប់​ពីថ្ងៃ​ចន្ទ​ដល់​ថ្ងៃ​សុក្រ​សប្ដាហ៍​​នេះ សង្គ្រាម​រវាង​អ៊ីស្រា​អែល​ និង​ហេស​បូ​ឡា​បានឆក់​យក​ជីវិត​មនុស្ស​ជិត​៧០០​នាក់​ និង​បង្ខំ​ឱ្យ​មនុស្ស​៩​ម៉ឺន​នាក់​រត់​ចោល​ផ្ទះ​សម្បែង​​ដើម្បី​គេច​ចេញពី​ការ​ប្រយុទ្ធ​គ្នា​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ