ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​កន្ត្រក​ជណ្តើរយន្ត ស្លា​.​ប់​កម្មករ​០៥​នាក់ នៅ​អគារ​ការដ្ឋាន​មួយ​កន្លែង ក្បែរ​ស្តុ​ប​វត្ត​មហាមន្ត្រី ខណ្ឌ​៧​មក​រា

19 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​ថា មាន​ករណី​ដាច់​កន្ត្រក​ជណ្តើរយន្ត ពី​ជាន់​ទី​៨ នៃ​អគារ​ការដ្ឋាន​មួយ​កន្លែង បណ្តាល​អោយ​កម្មករ​ប្រុស​ចំនួន​០៥​នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​ព័ត៌មាន​ជាបឋម​ថា មាន​ករណី​ដាច់​កន្ត្រក​ជណ្តើរយន្ត ពី​ជាន់​ទី​៨ នៃ​អគារ​ការដ្ឋាន​មួយ​កន្លែង បណ្តាល​អោយ​កម្មករ​ប្រុស​ចំនួន​០៥​នាក់ បាន​បាត់បង់​ជីវិត ក្រោយ​ពេល​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

ហេតុការណ៍​នេះ​បង្ក​ភ្ញាក់ផ្អើល នៅ​វេលា​ម៉ោង​០៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​២៧ ខែកញ្ញា ឆ្នាំ​២០២៤ ស្ថិត​នៅ​ចំណុច​អគារ​ការដ្ឋាន​កំពុង​សាងសង់​មួយ​កន្លែង ក្បែរ​នឹង​ស្តុ​ប​វត្ត​មហាមន្ត្រី តាម​បណ្តោយ​ផ្លូវ​លេខ​១៦៣ ស្ថិត​ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

ករណី​ដាច់​កន្ត្រក​ជណ្តើរយន្ត​(​បណ្តោះអាសន្ន​)​ក្នុង​ការ​រ​ដ្ឋា​ន​នេះ បើ​តាម​គណនី​ហ្វេ​ស​ប៊ុ​កមួយ​ឈ្មោះ Rayy បាន​អះអាង​ថា «​ខ្ញុំ​ធ្វើការ​នៅ​ការដ្ឋាន​នឹង មិនមែន​ដាច់​ខ្សែកាប​ជណ្តើរយន្ត​ទេ គឺ​ដាច់​កន្ត្រក​ពី​ជាន់​ទី​៨​មក ស្លា​.​ប់​អ្នក​បើក​កន្ត្រក ០១​នាក់ និង​ជាង​ធ្វើ​កន្ត្រក ០៤​នាក់​» ។

ព័ត៌មាន​លម្អិត កោះសន្តិភាព នឹង​ផ្សាយ​ជូន​ជា​បន្ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ