ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានភាពជំនន់ទឹកភ្លៀងនៅ​ស្រុក​ជីក្រែងបាន​ស្រក​បណ្តើរៗ​ហើយ

12 ម៉ោង មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ នៅថ្ងៃ​ទី​២៧ ​កញ្ញា ឆ្នាំ​២០២៤ នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក គុ​ជ លី​ណា…

ខេត្តសៀមរាប​ ៖ នៅថ្ងៃ​ទី​២៧ ​កញ្ញា ឆ្នាំ​២០២៤ នៅ​ឃុំ​ខ្វាវ ស្រុក​ជីក្រែង ដឹកនាំ​ដោយ​លោក គុ​ជ លី​ណា អនុ​ប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា​កាកបាទក្រហម​កម្ពុជា ខេត្តសៀមរាប និងសហ ការី​ បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំ​ណា​លសួរសុខទុក្ខ និង​នាំ​យក​អំណោយ​មនុស្សធម៌​ជូនបង ប្អូន​​ប្រជាពលរដ្ឋ​រង​គ្រោះ​ ដោយសារ​ទឹកជំនន់សរុប​ចំនួន​៣៣គ្រួសារ​ ។ បច្ចុប្បន្ន ស្ថានភាពជំនន់ទឹកភ្លៀង បាន​ច្រកចុះបណ្តើរអស់ហើយ​ ។

មាន​ប្រសាសន៍​នា​ឱកាស​នោះ​ដែរ លោក គុ​ជ លី​ណា អនុប្រធាន​អចិន្ត្រៃយ៍​គណៈកម្មាធិការ​សាខា បាន​ពាំនាំ​នូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ពី​សំណាក់សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា ក៏​ដូច​ជា​ឯកឧត្តម ប្រាក់ សោភ័ណ ប្រធាន​គណកម្មាធិការ​សាខា ដែល​ជា​និច្ចកាល​តែង​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ បងប្អូន​ប្រជាពលរដ្ឋ​រង​គ្រោះ និង​ងាយ​រង​គ្រោះ​គ្រប់​រូប ដោយ​មិន​ប្រកាន់ វណ្ណៈ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និ​ន្នា ការ​នយោបាយ​ណាមួយ​
ឡើយ​។

លោកបន្ត​ថា អំណោយ​មនុស្សធម៌​ដែល​បាន​នាំ​យក​មក​ចែក​ជូន​បងប្អូន​នា​ពេលនេះ តែ​ពិតជា​អាច​ជួយ​សម្រាលទុក្ខ​លំបាក​របស់​បងប្អូន​បាន​មួយ​កម្រិត ហើយ​ក៏​ជា​ការ​បង្ហាញ​នូវ​ការ​យក ចិត្ត​ទុកដាក់​ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​រូប​ពី​សំណាក់​ថ្នាក់ ដឹកនាំ ពិសេស​គឺ​កាកបាទក្រហមកម្ពុជា ដែល​មាន​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ជា​ប្រធាន ដូចដែល​បាន​លើក​ឡើង​ថា«កាកបាទក្រហមកម្ពុជា​មាន​គ្រប់​ទី កន្លែង សម្រាប់​គ្រប់​ៗ​គ្នា​-​មិន​ទុក​នរណា​ម្នាក់​ចោល» និង «ទីណា​មានទុក្ខ​លំបាក ទីនោះ​មាន​កាកបាទក្រហមកម្ពុជា»​។

អំណោយ​មនុស្សធម៌​ដែល​បាន​ផ្ដល់​ជូន​ក្នុង ១ គ្រួសារ​ទទួល​បាន​៖ មុង​១ ភួយ​១ សារុង​១ ក្រមា​១ អង្ករ ៣០ គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ អំបិល​១​គីឡូក្រាម កន្ទេល​១ និង​ថវិកា​៤​ម៉ឺន​រៀល​។
បន្ទាប់​ពី​ចែក​អំណោយ​ជូន​គ្រួសារ​រង​គ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង​រួច លោកអនុប្រធាន​អចិន្ត្រៃយ៍ បាន​បន្ត​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ស្ថានភាព​គ្រួសារ​ងាយ​រង​គ្រោះ (​ខ្វះខាត​ស្បៀង​) នៅ​ភូមិ​មាត់​ខ្លា ឃុំ​អន្លង់​សំណរ ស្រុក​ជីក្រែង ក៏​ដូច​ជា​ពិនិត្យ​ស្ថានភាព​ទឹក​នៅ​ភូមិសាស្ត្រ​ឃុំ​ជាប់​ស្ទឹង​ជីក្រែង មាន​ឃុំ​ជីក្រែង និង​ឃុំ​អន្លង​សំណរ​ផ្ទាល់ ។

សូម​បញ្ជាក់ផង​ដែរ​ថា ស្ថានភាព​ជំនន់​ទឹកភ្លៀង ធ្លាក់​ជាប់​ៗ​គ្នា នៅ​ខេត្តសៀមរាប ជា​ពិសេស នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ជីក្រែង កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា វេលា​ម៉ោង​ប្រមាណ​៥ ល្ងាច បាន​ជួប​បញ្ហា​ជំនន់​ទឹកភ្លៀង ធ្វើ​ឱ្យ​ប៉ះពាល់​ឃុំ​ចំនួន ៥ គឺ ឃុំ ខ្វាវ , ឃុំ កំពង់ក្តី , ឃុំ ជីក្រែង , ឃុំ អន្លង់ សំណរ និង ឃុំ គោក​ធ្លក​លើ ក្នុង​នោះ​បណ្តាល​ឱ្យ​ប៉ះពាល់ ផ្ទះ​ប្រជាពលរដ្ឋ ចំនួន ៤៩៦ ខ្នង​ផ្ទះ , ប៉ះពាល់​សា​លារៀន ចំនួន​២​កន្លែង , ប៉ះពាល់ ផ្លូវ​កៅស៊ូ​ចំនួន​១៥ ម៉ែត្រ , ប៉ះពាល់ ផ្លូវ​ដី ស /​ផ្លូវ​គ្រួ​ស​ក្រហម ចំនួន​៥៦២ ម៉ែត្រ និងខូចខាត​ផ្លូវ​ប្រវែង​៨៥៨ម៉ែត្រ , ប៉ះពាល់​ផ្លូវ ម៉ា​ឡេចំនួន​១​ក​ន្កែ​ង , ប៉ះពាល់​ទំនប់​៣០ ម៉ែត្រ , ប៉ះពាល់បង្គន់​អនាម័យ ៦​ខ្នង , ប៉ះពាល់ ស្រូវ១០៦០ហិ​កតា , ប៉ះពាល់ ដំណាំ រួម​ផ្សំ ១៤ ហិ​កតា , ជម្លៀស គោ ក្របី ចំនួន៨៣ក្បាល និងមាន់ ទា ៣០០ ក្បាល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ