ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ្វូង​ដង្កូវស៊ីបំផ្លា.ញដំណាំស្រូវ និងដំឡូងមី​ ជាង​៦០០​ហិកតា នៅ​ខេត្តត្បូងឃ្មុំ

3 ខែ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុអែលនីណូ ជាហេតុធ្វើឱ្យ

ខេត្តត្បូងឃ្មុំ ៖ ស្របពេលដែលប្រទេសកម្ពុជាទទួលរងឥទ្ធិពលអាកាសធាតុអែលនីណូ ជាហេតុធ្វើឱ្យកើតមាននៅដង្កូវស៊ីបំផ្លាញដំណាំស្រូវនិងដំឡូងរបស់បងប្អូនប្រជាពលរដ្ឋ ក្នុងនោះមាននៅស្រុកដំបែរ ត្បូងឃ្មុំ ពញាក្រែក ។ បើគិតទំហំនៃការខូចខាតដំណាំស្រូវចំនួន៥៩០ហិកតា និងដំឡូងមីចំនួន៨៩ ហិកតា តែករណីទាំងនេះត្រូវបានមន្ត្រីជំនាញកសិកម្មខេត្តចុះសហការជាមួយស្រុកបានធ្វើការដោះស្រាយជូនបងប្អូនប្រជាកសិកររួចរាល់ហើយដែរ។

លោកហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានឲ្យដឹងនៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ថា ចំពោះដំណាំស្រូវនិងដំឡូងមីដែលទទួលរងផលប៉ះពាល់ពីការរាតត្បាតដង្កូវហ្វូងក្នុងនោះនៅស្រុកដំបែរមានកើតនៅឃុំត្រពាំងព្រីង ឃុំគោក ស្រុកនិងឃុំតំបែរ ចំណែកនៅស្រុកត្បូងឃ្មុំទទួលរងផលប៉ះពាល់គឺមានឃុំល្ងៀង ស្រុកពញាក្រែក មានឃុំកក់ ឃុំកណ្ដាលជ្រុំ និងឃុំពពេល។

ប្រធានមន្ទីរកសិកម្មខេត្តបានបន្តឲ្យដឹងទៀតថា ក្រោយពីទទួលបានព័ត៌មានមន្ត្រីកសិកម្មស្រុកទាំងបីនេះ រូបលោកបានដឹកនាំជំនាញបច្ចេកទេសចុះទៅពិនិត្យដល់វាលស្រែនិងចម្ការរបស់បងប្អូនប្រជាកសិករតែម្ដង។

សូមបញ្ជាក់ថា ក្រោយពីមានហេតុការណ៍ដង្កូវហ្វូងស៊ីបំផ្លាញដំណាំស្រូវ និងដំណាំដំឡូងមីរបស់ប្រជាកសិករនៅក្នុងភូមិសាស្ត្រឃុំ និងស្រុកមួយចំនួនក្នុងខេត្តត្បូងឃ្មុំ ហើយក៏បានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវពិនិត្យនិងវាយតម្លៃឃើញថាផ្ទៃដីប្រមាណ៦៧៩ហិកតា ក្នុងនោះដំណាំស្រូវ៥៩៣ហិកតានិងដំណាំដំឡូងមី៨៩ហិកតា គឺរងការរាតត្បាតបំផ្លាញពីដង្កូវហ្វូងនៅក្នុងស្រុកពញាក្រែកដែលមានចំនួន៤ឃុំ ស្រុកតំបែរមានចំនួន៣ឃុំ និងស្រុកត្បូងឃ្មុំមានមួយឃុំ ។

ចំពោះករណីនេះមន្ត្រីជំនាញបានចុះពន្យល់ណែនាំពីវិធានការទប់ស្កាត់និងកំចាត់ដង្កូវហ្វូងដែលរាជ្យទៅបានលើដំណាំស្រូវនិងដំណាំដំឡូងមី សម្រេចលទ្ធផលបានដូចខាងក្រោម ៖

១-បានណែនាំវិធានការទប់ស្កាត់ចំនួន១១លើក មានអ្នកចូលរួមសរុបចំនួន២៥៥នាក់ ក្នុងនោះស្រីចំនួន៧៦នាក់។
២-បានណែនាំវិធានការកំចាត់ដោយប្រើពិធីសាស្ត្របង្កើតជម្រកសិប្បនិម្មិតនិងថ្នាំបាញ់សម្លាប់ដង្កូវហ្វូងសម្រេចបានលើកផ្ទៃដី៦៧៩ហិកតា។ក្នុងសកម្មភាពអន្តរាគមន៍បាញ់ថ្នាំសម្លាប់ដង្កូវ​ហ្វូង​នេះ មន្ទីរកសិកម្មក៏បានផ្ដល់ថ្នាំកសិកម្ម១៤០ដប។
៣-បានផ្សព្វផ្សាយសេចក្តីណែនាំតាមវិទ្យុ ទូរទស្សន៍(បណ្ដាញសង្គមហ្វេសប៊ុក តេឡេក្រាម….)។
៤-បានណែនាំឱ្យមន្ត្រីកសិកម្មឃុំសហការជាមួយលោកមេឃុំអញ្ជើញលោកមេភូមិមកប្រជុំផ្សព្វផ្សាយអំពីករណីដង្កូវហ្វូងនេះ។

ប្រធានមន្ទីរកសិកម្មខេត្តត្បូងឃ្មុំបានបញ្ជាក់ថា នេះគឺជាហេតុការណ៍ដែលបានកើតឡើងនៅក្នុងខេត្តត្បូងឃ្មុំសឹងតែដោយមានការយកចិត្តទុកដាក់ពីសំណាក់ប្រជាកសិកររាយការណ៍មកកសិកម្មស្រុកមកថ្នាក់ខេត្តក៏បានចាត់ឱ្យក្រុមបច្ចេកទេសចុះសិក្សានិងអន្តរាគមន៍បានទាន់ពេលវេលាធ្វើឲ្យបងប្អូនកសិករសប្បាយចិត្ត ។ ហើយដង្កូវហ្វូងទាំងនេះគឺកើតមានឡើងរាល់ឆ្នាំដែលពីមុនមានចំនួនតិចតួច តែនៅឆ្នាំ២០២៤នេះកើតមានច្រើនដោយសារតែកត្តាអាកាសធាតុក្តៅហើយហប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ