ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេង សុខ​ឃី​ម វា.យបក​អ្នក​រិះគន់ ក្រោយ​បញ្ចេញ​រូបភាព​សិចស៊ី​ប៉ុន្មាន​សន្លឹក​

1 ឆ្នាំ មុន
  • ភ្នំពេញ

តារា​សម្តែង​សាច់​សខ្ចី​ នាង សេង សុខ​ឃី​ម បាន​ធ្វើការ​វាយបក​ភ្លាម​ៗ​ទៅ​កាន់​អ្នក​រិះគន់​មួយ​ចំនួន​មក​លើ​រូប​នាង បន្ទាប់​ពី​រូប​នាង​បញ្ចេញ​រូបភាព​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​បង្ហោះ​តាម​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ ។ តារា​សម្តែង​ស្រី​រូប​នេះ​បាន​បង្ហោះ​រូបភាព​ដោយ​គ្រង​សម្លៀក​បំពាក់​យ៉ាង​សិច​ស៊ី​នៅ​ក្នុង​ទីកន្លែង​កំសាន្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដោយ​រូបភាព​ទាំង​អស់នោះ​បាន​ទទួល​កា​រស​រសើ​រលើ​រូប​សម្រស់​របស់​នាង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម ។…

តារា​សម្តែង​សាច់​សខ្ចី​ នាង សេង សុខ​ឃី​ម បាន​ធ្វើការ​វាយបក​ភ្លាម​ៗ​ទៅ​កាន់​អ្នក​រិះគន់​មួយ​ចំនួន​មក​លើ​រូប​នាង បន្ទាប់​ពី​រូប​នាង​បញ្ចេញ​រូបភាព​សិច​ស៊ី​ប៉ុន្មាន​សន្លឹក​បង្ហោះ​តាម​បណ្តាញ​សង្គម​កាលពី​ពេល​ថ្មី​ៗ​នេះ ។

តារា​សម្តែង​ស្រី​រូប​នេះ​បាន​បង្ហោះ​រូបភាព​ដោយ​គ្រង​សម្លៀក​បំពាក់​យ៉ាង​សិច​ស៊ី​នៅ​ក្នុង​ទីកន្លែង​កំសាន្ត​មួយ​កន្លែង​ក្នុង​ប្រទេស​កម្ពុជា ដោយ​រូបភាព​ទាំង​អស់នោះ​បាន​ទទួល​កា​រស​រសើ​រលើ​រូប​សម្រស់​របស់​នាង​ពី​បណ្តា​អ្នកលេង​បណ្តាញ​សង្គម ។

ដោយឡែក​ ទន្ទឹម​នឹង​ការ​លើក​ស​សើរ​នោះ ក៏​មាន​មហាជន​មួយ​ចំនួន​តូច បែរជា​ធ្វើការ​រិះគន់​ចំ​ៗ​ទៅ​លើ​តារា​ស្រី​រូប​នេះ ចំពោះ​អ្វី​ដែល​នាង​បាន​បង្ហាញ​នា​ពេល​នេះ ដោយ​មាន​គណនេយ្យ​ហ្វេ​ស
​ប៊ុ​កមួយ​បាន​ចូល​ទៅ​ធ្វើការ​ខំ​មិន​ថា ដោយសារ​តែ​លុយ​ចង់​ស្រាត​ក៏​បាន ។

ពាក្យពេចន៍​មួយ​នេះ ​បាន​ធ្វើ​ឲ្យ សេង សុខ​ឃី​ម ហាក់​ក្តៅ​ចុង​ច្រមុះ ដោយនៅ​ក្នុង​នោះ​នាង​ក៏​បាន​ធ្វើការ​ឆ្លើយ​តប (Reply) វិញ​ភ្លាម​ៗ​ថា ខ្ញុំ​ថត​ឡេ​នៅ​កន្លែង​លេង​ទឹក និង​ពាក់អាវ​ឈុត​គេង​មែន ចា​ខ្ញុំ​ធ្វើការ​ដើម្បី​លុយ តែ​មាន​ទៅ​លួច​ប្លន់​គេ​ណា មិន​បាន​ទៅ​យកប្តី​អ្នក​ណា មិន​បាន​លក់ខ្លួន លក់​តែ​សម្រស់​តើ ចុះ​អ្នក​និយាយ​ឲ្យ​ខ្ញុំ​នឹង ធ្លាប់​ស្រាត​ដោយសារ​លុយ​មែន​បានដឹង ។

បន្ថែម​ពីលើ​អ្វី​ដែល​បាន​ខំ​មិន​ខាងលើ​នេះ សេង សុខ​ឃី​ម ក៏​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​តាម​បណ្តាញ​សង្គម​ថា អ្នក​Comment មួយ​ចំនួន បើ​នៅ​តែ​មិន​ចេះ​លើក​ស្ទួយ​ប្រទេស តារា​សិល្បៈ​ខ្លួនឯង​ទេ កុំ​មាន​ដៃ​ចេះ​តែ​សរេសរ អត់​យក​ខួរ​គិត ខ្ញុំ​ទៅ​ថត​នៅ​ក្បាលទឹក ឆ្ងាយ​ពិបាក ត្រូវ​ដើរ​កាត់ទឹក​ផងថ្ម​ទៀត ដើម្បី​ឲ្យ​អ្នក​មិន​ស្គាល់​ឲ្យ​គេ​ចាប់អារម្មណ៍​ថា ក្បាលទឹក ក៏​មានទឹក​លេង ថតរូប​ស្អាត ជួយ​អ្នក​លក់ដូរ​នៅ​នុង​រក​ចំណូល​បាន ព្រោះ​នៅ​នុង​ស្ងាត់​ណាស់ ក៏​ចង់​ឲ្យ​ពួក​គាត់​ពេល​មាន​ភ្ញៀវ​ច្រើន មាន​កំលាំងចិត្ត​ជួយ​គ្នា​សំអាត​និង​ថែរក្សា​ទីតាំង​ឲ្យ​បាន​ស្អាត​ល្អ ព្រោះ​វា​ជា​កន្លែង​រក​ចំណូល​បាន​របស់​ពួក​គាត់ ដើម្បី​មាន​ភ្ញៀវ​ទេសចរ​មក​លេង​កាន់តែ​ច្រើន ហេតុ​អី​អត់​ចេះ​គិត​សោះ​ចឹ​ង ។

នាង​បញ្ជាក់​ថា បើ​មិន​ចឹ​ង​មិនបាច់​ពិបាក ខ្ញុំ​អាច​ថត​នៅ​អាង​ទឹក​នៅ​សណ្ឋាគារ​បាន​តើ មិនបាច់​ពិបាក ត្រូវ ភ្លៀង​ផង ក្តៅ​ផង ដើរ​កាត់​ថ្ម​ផង ដើរ​ជាន់​គ្រួ​ស​ឈឺ​ជើង​ណាស់ មាន​ដែល​យក​ខួរ​គិត​អត់ ខ្លាច​ហើយ​ខ្មែរ ។

ជា​ការ​កត់សម្គាល់​នេះ ​មិនមែន​ជា​លើក​ទី​មួយ​ទេ​ ដែល​តារា​ស្រី​មេម៉ាយ​កូន​មួយ​នាង សេង សុខ
​ឃី​ម បាន​បង្ហោះ​រូបភាព​បែប​សិច​ស៊ី​បញ្ចេញ​សាច់​សខ្ចី​បង្ហោះ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពោល​នាង​តែងតែ​បញ្ចេញ​រូបភាព​បែប​នេះ​ជា​បន្តបន្ទាប់​នា​ពេល​កន្លង​មក ខ​ណៈ​ពេល​ការ​បញ្ចេញ​រូបភាព​ទាំងនោះ​ក៏​ជា​ផ្នែក​មួយ​នៃ​ការងារ​របស់​នាង​ផង​ដែរ ។

សេង សុខ​ឃី​ម ប​ច្ចុប្ប​ន្ន​ នាង​មិន​ត្រឹមតែ​ខិតខំ​ប​ញ្ជ្រា​ប​ខ្លួន​ចូល​កាន់តែ​ជ្រៅ​ទៅ​ក្នុង​វិស័យ​សិ​ល្បៈប៉ុណ្ណោះ​ទេ ប៉ុន្តែ​នាង​ក៏​ជា​អ្នកលក់​ផលិតផល​ថែរក្សា​សម្រស់​ដ៏​ល្បី​ម្នាក់​ផង​ដែរ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ