ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​១១​ខ្នង​នៅ​ស្រុក​កំពង់ត្របែក​ត្រូវ​ខ្យល់​កន្ត្រាក់​បោកបក់​ទ្រេត និង​ប៉ើង​ដំបូល

3 ខែ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ កុមារី​ម្នាក់​បាន​រង​របួសស្រាល និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់ បណ្ដាល​ឲ្យ​ប៉ើង​របើក​ដំបូល​ជញ្ជាំង និង​ផ្ទះ​ខ្លះ​ទ្រេត​រកកល​ចង់​ដួល ។ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា…


ខេត្តព្រៃវែង ៖ កុមារី​ម្នាក់​បាន​រង​របួសស្រាល និង​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង ត្រូវ​បាន​ខ្យល់​កន្ត្រាក់​បោកបក់ បណ្ដាល​ឲ្យ​ប៉ើង​របើក​ដំបូល​ជញ្ជាំង និង​ផ្ទះ​ខ្លះ​ទ្រេត​រកកល​ចង់​ដួល ។ គ្រោះ​ធម្មជាតិ​ខ្យល់​កន្ត្រាក់​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៦ ឧសភា ដោយ​បាន​ប៉ះពាល់​ទៅ​លើ​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​១១​ខ្នង នៅ​ក្នុង​ឃុំ​ចំនួន​២​នៃ​ស្រុក​កំពង់ត្របែក គឺ​ឃុំ​ចាម និង​ឃុំ​ជាងដែក​។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា គ្រោះ​ធម្មជាតិ​នេះ បាន​ធ្វើ​ឲ្យ​ផ្ទះ​ប្រជាពលរដ្ឋ​ខ្លះ​ប៉ើង​ដំបូល ខ្លះ​ប៉ើង​ជញ្ជាំង និង​ខ្លះ​រលំ​ទ្រេត​រកកល់​ចង់​ដួល ប៉ុន្តែ​មិន​មាន​អ្វី​ធ្ងន់ធ្ងរ​នោះ​ទេ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ​កុមារី​ម្នាក់ នៅ​ភូមិ​ព្រៃ​ម្លុ​ង រង​របួសស្រាល រលាត់​ដៃ​ឆ្វេង​។

ជាមួយ​គ្នា​នេះ​ដែរ អាជ្ញាធរ​ស្រុក​កំពុងត្របែក​បាន​ធ្វើការ​ណែនាំ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យ​បាន​ខ្ពស់ ពេល​មាន​ភ្លៀង​ខ្យល់​ម្ដង​ៗ កុំទៅ​នៅ​កន្លែង​ដែល​ងាយ​មាន​គ្រោះថ្នាក់ ដូច​ជា​នៅ​វាលស្រែ ឬ​ក្រោម​ដើមឈើ​ជាដើម​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៥ ឧសភា នៅ​ឯ​ភូមិ​ត្នោត ឃុំ​រកា​ស្រុក​ពារាំង​ខេត្តព្រៃវែង ក៏​មាន​គ្រោះ​ធម្មជាតិ​កើតឡើង​ផង​ដែរ ដោយ​មាន​បុរស​ម្នាក់​ត្រូវ​បាន​រន្ទះបាញ់​ស្លាប់​ក្នុង​ពេល​ដែល​បុរស​រូប​នោះ​កំពុង​ដើរ​មើល​ទឹក​នៅ​វាលស្រែ ក្នុង​ពេល​ដែល​មេឃ​កំពុង​ភ្លៀងរលឹម​ស្រេច​ៗ​។​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ