ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រះគ្រូ ពិន សែម ៖ លុបបំបាត់ពាក្យស្ត្រីឆ្វែលចង្ក្រាន​មិនជុំចោលទៅ

7 ខែ មុន

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានថេរដីកាថា ពុទ្ធសុភាសិត ព្រះអង្គសម្ដែង

សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានថេរដីកាថា ពុទ្ធសុភាសិត ព្រះអង្គសម្ដែងបញ្ជាក់ប្រាប់ថា បុរសមិនមែនសុទ្ធតែជាបណ្ឌិតក្នុងទីសព្វអន្លើទេ ឯស្ត្រី នារី បើមានបញ្ញាឆ្នើមក៏ជាបណ្ឌិតដែរ ។

ព្រះពុទ្ធលោកឱ្យតម្លៃ ស្រីនិងប្រុសដូចគ្នា ឱ្យតែរៀនបានដល់ថ្នាក់បណ្ឌិតគឺបញ្ញវ័ន្តដូចតែគ្នា ។ ប៉ុន្តែប្រុសបញ្ញវ័ន្ត ស្រីបញ្ញវតី ឬ បញ្ញវន្តី ធ្វើកិច្ចការដឹកនាំប្រទេសជាតិ បានដូចគ្នាទាំងអស់ ។ លុបបំបាត់ពាក្យស្រីឆ្វែលចង្ក្រានមិនជុំនឹងចេញទៅ ។

ពាក្យនឹងទៅសង្កត់មនុស្សស្រីមិនឱ្យគ្នារៀនហើយ រៀនបានអី ស្រីឆ្វែលចង្ក្រានមិនជុំ អត់ទេ ព្រះពុទ្ធលោកឱ្យតម្លៃដូចគ្នា ។ ញោមមើលព្រះសង្ឃជាសាវកនៃព្រះពុទ្ធនឹង ប្រុសក៏មាន ស្រីក៏មាន ជាអហរន្តដូចតែគ្នានឹងញោមញាតិ មានបញ្ញាឆ្លៀវឆ្លាត សម្ដែងធម៌ សម្ដែងឫទ្ធិអីបានដូចគ្នា ។ នឹងព្រះពុទ្ធសាសនា ។

បើអ៊ីចឹងខ្លឹមសារនៃពុទ្ធសាសនា គឺបញ្ញាហ្នឹងឯង ។

ពុទ្ធសុភាសិតមួយកន្លែងទៀត លោកសម្ដែងបញ្ជាក់ថា អ្នកមានបញ្ញា មិនមានទ្រព្យសោះ ក៏រស់នៅបានដែរ ។

ព្រះពុទ្ធលោកថា អ្នកល្ងង់ សូម្បីមានទ្រព្យ ក៏រស់នៅមិនបានដែរ តែអ្នកដែលមានបញ្ញា សូម្បីមិនមានទ្រព្យក៏រស់នៅបានដែរ នេះជាពុទ្ធដីការបស់ព្រះពុទ្ធណាញោមញាតិ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ