ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋាភិបាល​ចាត់​ទុក​អ្នក​សារព័ត៌មាន​ជា​គោល ដៅ​មួយ​ក្នុង​ការ​អនុវត្ត​ន៍យុទ្ធសាស្ត្រ​ជាតិ​

2 អាទិត្យ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​អ្នក​សារព័ត៌មាន​ គឺជា​ក្រុម​គោលដៅ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ​ស្តី​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។ ការ​បញ្ជាក់​បែប​នេះ​ ខណៈ​ឯកឧត្តម…

រាជធានី​ភ្នំពេញ​ ៖ ​អ្នក​សារព័ត៌មាន​ គឺជា​ក្រុម​គោលដៅ​អាទិភាព​មួយ​ដែល​រាជរដ្ឋាភិបាល​បាន​យកចិត្តទុកដាក់​នៅ​ក្នុង​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ ​ស្តី​ពី​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​ ។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

ការ​បញ្ជាក់​បែប​នេះ​ ខណៈ​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន និងឯកឧត្តម ហែម វណ្ណ​ឌី រដ្ឋមន្ត្រីក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បាន​បើក​កិច្ចប្រជុំ​ពិភាក្សា​អំពី​ការ​ចុះ​ឈ្មោះ និង​ការ​ផ្តល់​អត្ថប្រយោជន៍​សម្រាប់​ក្រុម​គោលដៅ «​អ្នក​សារព័ត៌មាន​»​ក្រោម​ក្រប​ខណ្ឌ​នៃ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ឆ្នាំ​២០២៣-២០២៨​។


កិច្ចប្រជុំ​បាន​ធ្វើ​ឡើង​ កាលពី​រសៀល​ថ្ងៃ​ទី​២៩ ខែមេសា ឆ្នាំ​២០២៤ នា​សាល​ប្រជុំ​ព្រះ​វិហារ ទីស្តីការក្រសួង​ព័ត៌មាន និង​បាន​ទទួលយក​អនុសាសន៍​ពាក់ព័ន្ធ​ពី​ថ្នាក់ដឹកនាំ​ស្ថាប័ន​ទាំង​ពីរ ក្នុង​ការ​គាំទ្រ​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ជាតិ​នេះ ជា​ពិសេស ការ​រៀបចំ​ផែនការ​សកម្មភាព​លម្អិត និង​អាទិភាព​សម្រាប់​គាំទ្រ​ដល់​ការ​អនុវត្ត​យុទ្ធសាស្ត្រ​ឱ្យ​បាន​ល្អ​ប្រសើរ​។

ឯកឧត្តម ហែម វណ្ណ​ឌី ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ ប្រព័ន្ធ បាន​លើក​ឡើង​ថា យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨ ត្រូវ​បាន​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​ដោយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ខែតុលា ឆ្នាំ​២០២៣​។

ឯកឧត្តមបាន​បន្ថែម​ថា​៖ «អ្នក​សារព័ត៌មាន​ត្រូវ​បាន​កំណត់​ជា​ក្រុម​គោលដៅ​មួយ ក្នុង​ចំណោម​ក្រុម​គោលដៅ​ទាំង​១៥ នៃ​យុទ្ធសាស្ត្រ​នេះ ហើយ​គណៈ​ក​ម្មា ធិ​ការ​សម្រប​ស​ម្រួ ល​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ មាន​បំណង​សហការ​ជាមួយ​ក្រសួង​ព័ត៌មាន ដើម្បី​ចលនា ការ​ចុះ​ឈ្មោះ​អ្នក​សារព័ត៌មាន​ឱ្យ​ទទួល​បាន​អត្ថប្រយោជន៍​ពី​គោលនយោបាយ​នេះ រួម​ទាំង​អ ត្ថ​ប្រយោជន៍​គាំពារ​សង្គម និង​របប​សន្តិសុខ​សង្គម​»។

ចំណែក​ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន បាន​ថ្លែង​ស្វាគមន៍ និង​សម្តែង ការ​គាំទ្រ​យ៉ាង​​ពេញទំហឹង​ចំពោះ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ន៍សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នេះ ព្រម ទាំង​គោរព​ថ្លែងអំណរគុណ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​ដោយ​សម្តេច​ធិ​បតី នាយក​រដ្ឋ មន្ត្រី ដែល​យកចិត្តទុកដាក់​លើ​អ្នក​សារព័ត៌មាន និង​បាន​កំណត់​អាជីព​សារព័ត៌​មាននៅ​ក្នុង វិស័យ និង​ប្រភេទ​អាជីវកម្ម មុខរបរ និង​ការងារ​អាទិភាព​ទាំង ១៥ នៅ​ក្នុង​យុទ្ធសាស្ត្រ​នេះ​។

ឯកឧត្តម​បាន​លើក​ឡើង​ថា នៅ​ក្នុង​ប្រទេស​កម្ពុជា​មាន​អ្នក​សារព័ត៌មាន​ប្រមាណ មួយ​ម៉ឺន​នាក់ ហើយ​រហូត មក​ដល់​ថ្ងៃនេះ​ក្រសួង​ព័ត៌មាន​បាន​ចេញ​នូវ​បណ្ណសារ​ព័ត៌មាន បាន​ប្រមាណ​ជាង ៦.៣០០ នាក់​រួច​ហើយ​។ ក្រសួង​ព័ត៌មាន​ក៏​នឹង​រៀបចំ​ការ​ប្រមូល​ទិន្នន័យ​អ្នក​សារព័ត៌មាន​ដែល​មាន​ប័ណ្ណសមាជិក​បេឡា​ជាតិ​សន្តិសុខ​សង្គម ( បស​ស ) ផង​ដែរ​។

ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ក៏​បាន​លើក​ឡើង​ថា ក្រសួង​ព័ត៌មាន​នឹង​សហការ​បន្ថែម​ទៀត​ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ជំរុញ​អ្នក សារព័ត៌មាន​នៃ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បុគ្គល​ស្វ័​យ​និ​យោជន៍ ឱ្យ​ចូល​មក​ក្នុង​តំបន់​នៃ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដើម្បី​បងប្អូន​អ្នក​សារព័ត៌មាន​ទទួល​បាន​អត្ថប្រយោជន៍​ច្រើន​ពី គោលនយោបាយ​នានា​ដែល​ដាក់ចុះ​ដោយ​រាជរដ្ឋាភិបាល​។

ឯកឧត្តម​រដ្ឋមន្ត្រី នេត្រ ភក្ត្រា បាន​ថ្លែង​ថា ឯកឧត្តម​នឹង​បន្ត​ខិតខំ​ប្រឹងប្រែង​បន្ថែម​ទៀត ដោយ​សហការ​ជាមួយ​អង្គភាព​ពាក់ព័ន្ធ​ដើម្បី​អនុវត្ត​ឱ្យ​បាន​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ឆ្នាំ​២០២៣-២០២៨​ជា​ពិសេស​អាទិភាព​សម្រាប់​បងប្អូន អ្នក​សារ ព័ត៌មាន ក៏​ដូច​ជា​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​សាធារណជន​៕ ​

អត្ថបទសរសេរ ដោយ