ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​៥​មុខ​នេះ អាច​ធ្វើ​អោយ​ខូច​ក្រពះ ដូច្នេះ សូម​ប្រយ័ត្ន​!

3 អាទិត្យ មុន
  • ភ្នំពេញ

យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​បំផ្លាញ​ក្រពះ​របស់​អ្នក​លឿន បើសិនជា​អ្នក​ទទួលទាន​វា​ច្រើន​ពេក​។ តើ​មាន​អ្វី​ខ្លះទៅ?

យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​អាហារ​ដែល​អាច​បំផ្លាញ​ក្រពះ​របស់​អ្នក​លឿន បើសិនជា​អ្នក​ទទួលទាន​វា​ច្រើន​ពេក​។ តើ​មាន​អ្វី​ខ្លះទៅ?

1- ទឹកក្រូច​ដែល​មាន​ហ្គា​ស និង​ទឹក​ផ្លែ​ឈើ
ភេសជ្ជៈ​ទាំងនេះ មាន​សារធាតុ​ស្ករ​ខ្ពស់​។ នៅ​ពេល​ដែល​អ្នក​ញ៉ាំ​ច្រើន ក្រពះ និង​ពោះវៀន អ្នក​នឹង​ដំណើរការ​មិន​ស្រួល​ឡើយ ព្រោះ​មិន​អាច​ទទួលយក​សារធាតុ​ស្ករ​ច្រើន​នោះ​ទេ​។

2- កាហ្វេ
វា​អាច​ធ្វើ​ឲ្យ​ក្រពះ​របស់​អ្នក​រង​សម្ពាធ​ខ្លាំង ដោយ​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​អ្នក កើនឡើង ថែម​ទាំង​ធ្វើ​ឲ្យ​ក្រពះ​មិន​អាច​រំលាយ​អាហារ​បាន​ល្អ​ឡើយ​។ ដូចនេះ អ្នក​មិន​គួរ​ញ៉ាំ កាហ្វេ​ច្រើន​ឡើយ ប្រសិនជា​ក្រពះ​របស់​អ្នក​តែងតែ​មិន​ស្រួល​។

3- ​បាយ​ដែល​សល់​ពី​យប់
អ្នក​មិន​គួរ​យក​មក​កម្តៅ ហើយ​ពិសារ​ឡើយ ព្រោះ​វា​ធ្វើ​ឲ្យ​ក្រពះ ងាយ​របួស​ខ្លាំង​ណាស់​។ អាហារ​ធម្មតា ល​អ្នក​កម្តៅ​ក្រោយ​៤​ម៉ោង អ្នក​មិន​គួរ​បរិភោគ​ឡើយ ព្រោះ​វា​អាច​បំផ្លាញ​សុខភាព ក្រពះ​អ្នក​លឿន​ណាស់​។

4- ​អាហារ​ដែល​ផ្ទុក​សារធាតុ​ខ្លាញ់​ខ្ពស់ ព្រមទាំង​អាហារ​ដែល​បំពង​ខ្លាញ់
អ្នក​មិន​គួរ​ពិសារ​ច្រើន​នោះ​ទេ ព្រោះ​ក្រពះ​របស់​អ្នក​មិន​អាច​រំលាយ​បាន​លឿន​ឡើយ ដោយ​អាច​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ​អាច​កើនឡើង​បាន​។

5- ​ភេសជ្ជៈ​ដែល​ត្រជាក់​ខ្លាំង
អ្នក​មិន​គួរ​ញ៉ាំ​ភេសជ្ជ​:​ត្រជាក់​ខ្លាំង​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​សីតុណ្ហភាព​ក្រពះ​ធ្លាក់​ចុះ ដោយ​ធ្វើ​ឲ្យ​ក្រពះ មិន​អាច​រំលាយ​អាហារ​បាន ហើយ​ក៏​អាច​ធ្វើ​ឲ្យ​អាស៊ីត​ក្រពះ មាន​លក្ខណៈ មិន​នឹងនរ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ