រាជធានីភ្នំពេញ ៖ ព័ត៌មានបឋម ជនអគតិម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនពាក់ពន្ធករណី.ប៉ុនប៉ងរំលោភសេពសន្ថវៈលើក្មេងស្រីជាអានីតិជនអាយុ៦ឆ្នាំ ខណៈក្រុមគ្រួសារឪពុកម្តាយជាប់រវល់កម្សាន្តសប្បាយរីករាយក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ។ នេះបើតាមផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបារាជាធានីភ្នំពេញ បង្ហោះផ្សព្វផ្សាយជាសាធារណៈថា នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០ ២៤ ម្តាយជនរងគ្រោះបាននាំជនរងគ្រោះមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលគោកឃ្លាង នៃអធិ ការដ្ឋាននគរបាលខណ្ឌសែនសុខ ពាក់ព័ន្ធករណី.ប៉ុនប៉ងរំលោភសេពសន្ថវៈ ។
ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្តឹងនោះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង ជាស្នង ការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅលោកអធិការនិងលោកអធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌសែនសុខ ឲ្យប្រើ ប្រាស់កម្លាំងជំនាញចុះទៅធ្វើការស្រាវជ្រាវជាបន្ទាន់ ដើម្បីវែកមុខជនអគតិ ដែលមានគំនិតព្រៃផ្សៃប៉ុនប៉ងរំលោភសេពសន្ទវៈលើក្មេងស្រីជាអនីតិជន ឲ្យមកទទួលខុសត្រូវចំពោះមុខច្បាប់ ។
ដោយមានការដឹកនាំកម្លាំងពីលោកអធិការរង (មេសា០៥) ក៏បានទៅធ្វើការឡោមព័ទលំនៅឋានរបស់ជនសង្ស័យ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ទើបឃាត់ខ្លួនជនអគតិរូបនោះតែម្តងទៅ ។
ជនសង្ស័យមាន ឈ្មោះ ម៉ៅ ហេង ភេទប្រុស ស្នាក់នៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ ។ ក្រោយឃាត់ខ្លួនជនសង្ស័យយោងតាមពាក្យបណ្តឹងរបស់អាព្យាបាលជនរងគ្រោះ សមត្តកិច្ចនគរបាលខណ្ឌសែនសុខ បានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ