ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar ប្រើ​ក្បា.ច់​ពិសេស វា.យបក​ពាក្យ​ចចាម​អារ៉ាម​​ថាជា​ឪពុក​កូន​ក្នុង​ផ្ទៃ​តារា​ម៉ូ​ដែល​ម្នាក់

2 ខែ មុន

អន្តរជាតិ ៖ កីឡាករ Neymar បង្ហោះ​រូបភាព​រថយន្ត​ដ៏​ប្រណីត Roll-Royce Ghost តម្លៃ​ជាង ៣៤​ម៉ឺន​

0:00
0:00

អន្តរជាតិ ៖ កីឡាករ Neymar បង្ហោះ​រូបភាព​រថយន្ត​ដ៏​ប្រណីត Roll-Royce Ghost តម្លៃ​ជាង ៣៤​ម៉ឺន​ដុល្លារ​អាម៉េរិក ដើម្បី​វាយបក​នឹង​ពាក្យ​ចចាមអារ៉ាម​ដែល​អះអាង​ថា រូបគេ​ត្រៀម​ក្លាយជា​ឪពុក​កូន​ម្នាក់​ទៀត ជាមួយនឹង​តារា​ម៉ូ​ដែល​ប្រេ​ស៊ី​ល​ម្នាក់ ដោយ​ខ្សែប្រយុទ្ធ​ឆ្នើម​ប្រេ​ស៊ី​ល​រូប​នេះ ហៅ​រថយន្ត​ប្រណីត​ថ្មី​របស់​ខ្លួន​ជា​កូន​ថ្មី​របស់​គេ​។ គួររំលឹកថា បុរស​ចាយ​សម្រស់ Neymar ត្រូវ​ម៉ូ​ដែល​ម្នាក់​ចោទ​ថា​ជា​ឪពុក​កូនស្រី​នាង និង​ស្នើ​ប្រាក់​ឧបត្ថម្ភ

Neymar da Silva Santos Júnior ដែល​បច្ចុប្បន្ន​កំពុង​សម្រាក​ព្យាបាល​របួស​ជា​យូរ​មក​ហើយ​របស់​ខ្លួន បាន​បង្ហោះ​រូបថត​រថយន្ត​ដ៏​ប្រណីត​ថ្មី Rolls-Royce Ghost នៅ​ក្នុង Story បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram ។ រថយន្ត​ដ៏​ប្រណិត​ថ្មី​នេះ មាន​តម្លៃ​ជាង ៣៤​ម៉ឺន​ដុល្លារ ជាមួយ​ការ​ចំណាយ​បន្ថែម ៥​ម៉ឺន​ដុល្លារ​ផ្សេង​ទៀត ដើម្បី​កែកុន​រថយន្ត​តាម​ចំណង់​ចំណូលចិត្ត Neymar ស្រប​ពេល​ដែល​ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ​រូប​នេះ ក៏​មាន​រថយន្ត​ទំនើប​ៗ​ដ៏​ប្រណីត​ជា​ច្រើន​រួច​ទៅ​ហើយ ដែល​រួម​មាន Aston Martin, Lamborghini, Porsche, Bentley, Mercedes, Audi, Maserati និង Ferrari ក៏​ដូច​ជ​ស​ម្ចាស់​កម្មសិទ្ធិ​ឧទ្ធម្ភាគចក្រ​អភិជន​១​គ្រឿង​ផង​ដែរ​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​សាំ​បា​ប្រេ​ស៊ី​ល​រូប​នេះ បាន​បង្ហោះ​រូបភាព​រថយន្ត Rolls-Royce Ghost ដោយ​ភ្ជាប់​ជាមួយ​ពាក្យ​ថា «​កូន​ថ្មី​» ដើម្បី​វាយបក​ទៅ​កាន់​ពាក្យ​ចចាមអារ៉ាម​ដែល​ចោទប្រកាន់​ថា រូបគេ​ត្រៀម​ស្វាគមន៍​កូន​ម្នាក់​ទៀត​។ Neymar ក៏​បាន​ទាមទារ​ការ​ធ្វើ​តែ​ស្ត DNA បន្ទាប់​ពី​ពាក្យ​ចចាមអារ៉ាម​បាន​ផ្ទុះ​ឡើង​ផង​ដែរ​។

ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​មកនេះ ជីវិត​ឯកជន Neymar គឺជា​ចំណុចកណ្ដាល​ដ៏​ទាក់ទាញ​បំផុត​សម្រាប់​អ្នកកាសែត ពោល​គឺ​បន្ទាប់​ពី​រូបគេ​បាន​ស្វាគមន៍​កូនស្រី​ម្នាក់​ជាមួយនឹង​តារា​ម៉ូ​ដែល​ប្រេ​ស៊ី​ល Bruna Biancardi កាលពី​ខែតុលា ឆ្នាំ​មុន ប៉ុន្តែ​ទោះ​យ៉ាងណា​ក៏​ដោយ គូស្នេហ៍​១​គូ​នេះ បាន​បែកបាក់​គ្នា​ចំ​ពេល​មាន​ពាក្យ​ចចាមអារ៉ាម​ពាក់ព័ន្ធ​នឹង​រឿង​មិន​ស្មោះត្រង់​។ កាលពីដើម​ឆ្នាំ ២០២៤ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រេ​ស៊ី​ល​បាន​រាយការណ៍​ថា ខ្សែប្រយុទ្ធ​វ័យ​៣២​ឆ្នាំ ជិត​មានកូន​ម្នាក់​ទៀត ដែល​ជា​កូន​ទី​៣ ជាមួយនឹង​តារា​ម៉ូ​ដែល​ប្រេ​ស៊ី​ល​ម្នាក់​ផ្សេង​ទៀត ដែល​កំពុង​ពពោះ​៤​ខែ ស្រប​ពេល​ដែល Neymar ក៏​មានកូន​ប្រុស​អាយុ​១៣​ឆ្នាំ​ម្នាក់ ដែល​ជា​កូន​ដំបូង​ជាមួយ​អតីត​គូស្នេហ៍​របស់​គេ​ផង​ដែរ​។

អំឡុង​ពេល​សម្រាក​ព្យាបាល​របួស Neymar ក៏​បាន​ទាក់ទាញ​ការ​ចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ផង​ដែរ ចំពោះ​ការ​ឡើង​គីឡូ​យ៉ាង​ខ្លាំង ហើយ​ជា​ការ​ឆ្លើយ​តប Neymar បាន​បង្ហោះ​រូបភាព និង​វី​ដេ​អូ​កំពុង​ស្ថិត​នៅ​កន្លែង​ហាត់ប្រាណ​។

គួរ​រំលឹក​ថា Neymar បាន​ផ្លាស់​ពី​ក្លិប PSG ទៅ​ចូលរួម​ជាមួយ​ក្លិប Al Hilal នៅ​លី​គ​កំពូល​អា​រ៉ា​ប៊ី​សា​អូឌីត កាលពី​រដូវក្ដៅ​មុន នៅ​ក្នុង​តម្លៃ​ជិត​១០០​លាន​ដុល្លារ និង​បាន​ចុះហត្ថលេខា​លើ​កុងត្រា​រយៈពេល​២​ឆ្នាំ ដោយ​ទទួល​ថ្លៃ​ពលកម្ម ១៦៤​លាន​ដុល្លារ​ក្នុង​១​រដូវ​កាល​។

ទោះ​យ៉ាងណា​ក៏​ដោយ Neymar បាន​ជួប​បញ្ហា​របួស​ជង្គង់​ធ្ងន់ធ្ងរ កាលពី​ខែតុលា ឆ្នាំ​មុន ហើយ​បាន​អវត្តមាន​ពី​ទីលាន​រហូត​មក​ទល់​នេះ និង​រហូត​ដល់​ចប់​រដូវ​កាល​នេះ ស្រប​ពេល​ប្រភព​ជា​ច្រើន​ធ្លាប់​បាន​រាយការណ៍​ថា Neymar ត្រូវ​បាន​ដក​ឈ្មោះ​ចេញពី​ក្រុម​នៅ​រដូវ​កាល​នេះ ដើម្បី​ទុក​កន្លែង​សម្រាប់​នាំ​ចូល​កីឡាករ​ថ្មី​៕ (​ប្រភព ៖ The Sun)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ