បុរសចាយសម្រស់ Neymar ត្រូវម៉ូដែលម្នាក់ចោទថាជាឪពុកកូនស្រីនាង និងស្នើប្រាក់ឧបត្ថម្ភ
ប្រេស៊ីល ៖ អតីតតារាម៉ូដែលជនជាតិហុងគ្រីម្នាក់បានអះអាងថា កីឡាករបាល់ទាត់ជនជាតិប្រេស៊ីល
ប្រេស៊ីល ៖ អតីតតារាម៉ូដែលជនជាតិហុងគ្រីម្នាក់បានអះអាងថា កីឡាករបាល់ទាត់ជនជាតិប្រេស៊ីល
ប្រេស៊ីល ៖ អតីតតារាម៉ូដែលជនជាតិហុងគ្រីម្នាក់បានអះអាងថា កីឡាករបាល់ទាត់ជនជាតិប្រេស៊ីល Neymar គឺជាឪពុកកូនស្រីអាយុ១០ឆ្នាំរបស់នាង ហើយទាមទារការធ្វើតេស្ត DNA រួមនឹងស្នើប្រាក់ឧបត្ថម្ភចិញ្ចឹមបីបាច់កូន។
យោងតាមប្រព័ន្ធផ្សព្វផ្សាយប្រេស៊ីលបានរាយការណ៍ថា ស្ត្រីជនជាតិហុងគ្រីម្នាក់ឈ្មោះ Gabriella Gaspar បានអះអាងថា នាងនិង Neymar បានជួបគ្នាក្នុងឆ្នាំ ២០១៣ នៅពេលកីឡាកររូបនេះកំពុងហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិប្រេស៊ីល នៅក្នុងប្រទេសបូលីវី។ នាងបន្តទៀតថា ពួកគេទាំងពីរបានរួមដំណេកជាមួយនឹងគ្នា ហើយក្រោយមកនាងសម្រាលបានកូនស្រីម្នាក់ ដែលឥឡូវនេះមានអាយុ១០ឆ្នាំ។ អតីតតារាម៉ូដែលរូបនេះបន្តថា នាងបានព្យាយាមទាក់ទងទៅកាន់ Neymar និងឪពុកម្តាយរបស់គេជាច្រើនដង ប៉ុន្តែមិនមានការឆ្លើយតប។
ប្រភពពី EFE បានរាយការណ៍ថា នាង Gabriella Gaspar បានដាក់ញត្តិរដ្ឋប្បវេណីនៅតុលាការគ្រួសារទីក្រុងសៅប៉ូឡូ (Sao Paolo) ប្រទេសប្រេស៊ីល កាលពីសប្តាហ៍មុន។ បន្ថែមពីលើការបញ្ជាក់ពីភាពជាឪពុក នាងបានស្នើសុំប្រាក់ឧបត្ថម្ភចិញ្ចឹមបីបាច់កូនចំនួន ១៦០,០០០រៀលប្រេស៊ីល ដែលស្មើនឹង ៣២,៥០០ដុល្លារអាមេរិកក្នុង១ខែ បូករួមនឹងប្រាក់ ២០លានរៀលប្រេស៊ីលដាច់ដោយឡែកផ្សេងទៀត ដែលស្មើនឹង ៤លានដុល្លារអាមេរិកសម្រាប់រយៈពេល១០ឆ្នាំ ដែលនាងត្រូវចិញ្ចឹមបីបាច់កូនស្រីតែម្នាក់ឯង ដោយគ្មានការឧបត្ថម្ភពីសំណាក់កំពូលខ្សែប្រយុទ្ធប្រេស៊ីលរូបនេះ ខណៈមកទល់ពេលនេះ Neymar មិនទាន់អត្ថាធិប្បាយណាមួយលើបញ្ហានេះទេ។
បច្ចុប្បន្ន Neymar អាយុ៣១ឆ្នាំ មានកូនក្នុងបន្ទុកចំនួន២នាក់ ដោយកូនប្រុសអាយុ១៣ឆ្នាំ ហើយកាលពីខែតុលា ឆ្នាំមុន គាត់បានស្វាគមន៍កូនស្រីម្នាក់ទៀត ដែលជាចំណងជាមួយនឹងតារាម៉ូដែលដ៏ល្បីរបស់ប្រេស៊ីល Bruna Biancardi ។ អ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាតាំងពីឆ្នាំ ២០២១ និងបានបែកបាក់ចុងឆ្នាំ២០២៣។
ប្រភពពីសារកាសែត Daily Mail កាលពីថ្មីៗនេះ ក៏បានរាយការណ៍ថា Neymar បានទាមទារការធ្វើតេស្ត DNA បន្ទាប់ពីមានការអះអាងថា រូបគេនឹងត្រៀមក្លាយជាឪពុកបង្កើតកូនម្នាក់ទៀតជាមួយនឹងតារាម៉ូដែលប្រេស៊ីល Amanda Kimberlly ដែលកំពុងពពោះ៤ខែ។
ដំណឹងអស់ទាំងនេះបានកើតឡើងចំពេល Neymar កំពុងតស៊ូជាមួយពេលវេលាដ៏លំបាកនៅក្រៅទីលាន។ Neymar បានផ្លាស់ពីក្លិប PSG ទៅចូលរួមជាមួយនឹងក្លិប Al Hilal នៅលីគកំពូលអារ៉ាប៊ីសាអូឌីត កាលពីរដូវក្តៅមុន នៅក្នុងតម្លៃជិត១០០លានដុល្លារ និងបានចុះហត្ថលេខាលើកុងត្រារយៈពេល២ឆ្នាំ ដោយទទួលថ្លៃពលកម្ម ១៦៤លានដុល្លារក្នុង១រដូវកាល។
ទោះបីជាយ៉ាងណាក៏ដោយ Neymar បានជួបបញ្ហារបួសជង្គង់ធ្ងន់ធ្ងរ កាលពីខែតុលា ឆ្នាំមុន ហើយបានអវត្តមានពីទីលានរហូតមកទល់នេះ និងរហូតដល់បញ្ចប់រដូវកាលនេះ ស្របពេលដែលប្រភពជាច្រើនបានរាយការណ៍ថា រូបគេត្រូវបានដកឈ្មោះចេញពីក្រុម Al Hilal នៅរដូវកាលនេះ ដើម្បីទុកកន្លែងសម្រាប់នាំចូលកីឡាករថ្មី៕ (ប្រភព ៖ VNExpress និង Goal.com)
ចែករំលែកព័តមាននេះ