ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បំណងប្រាថ្នាត្រូវរលា.យ! ប៉ាក់គីអៅ មិនត្រូវបានអនុញ្ញាតឱ្យប្រកួតកីឡាអូឡាំពិកនៅឆ្នាំនេះ

5 ខែ មុន

អន្តរជាតិ ៖ បំណងប្រាថ្នារបស់កំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao)

អន្តរជាតិ ៖ បំណងប្រាថ្នារបស់កំពូលអ្នកប្រដាល់សកលហ្វីលីពីន ម៉ានី ប៉ាក់គីអៅ (Manny Pacquiao) ត្រូវបានរលាយសូន្យ បន្ទាប់ពីរូបគាត់មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតព្រឹត្តិការណ៍កីឡា​អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ បន្ទាប់ពីគណៈកម្មាធិការអូឡាំពិកអន្តរជាតិ IOC បានតម្កល់ច្បាប់លើការកំណត់អាយុអត្តពលិក។ នេះបើយោងតាមប្រភពពី ESPN, The Sun និង Sky Sport ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅ។ គួររំលឹកថា ប៉ាក់​គី​អៅ ប្រកាស​ចង់​ឡើង​សង្វៀន​ប្រកួត​តំណាង​ហ្វី​លី​ពី​ន នៅ​អូ​ឡាំ​ពិ​ក​ឆ្នាំ​ក្រោយ

ប៉ាក់គីអៅ អាយុ៤៥ឆ្នាំ ដែលព្យួរស្រោមដៃចូលនិវត្តន៍កាលពីឆ្នាំ ២០២១ បានបង្ហាញបំណងប្រាថ្នាប្រកួតកីឡាអូឡាំពិកនៅឆ្នាំនេះ ខណៈដែលវិញ្ញាសាប្រដាល់គ្រោងនឹងធ្វើឡើងនៅទីលានវាយតេន្នីស Roland Garros ដ៏អស្ចារ្យរបស់បារាំង។ ប៉ុន្តែទោះយ៉ាងណាក៏ដោយ កំពូលអ្នកប្រដាល់មាឌល្អិតចិត្តធំរបស់ហ្វីលីពីនរូបនេះ នឹងមិនអាចបង្ហាញវត្តមាននៅទីនោះបានទេ ដោយសារតែការសម្រេចរបស់ IOC ដែលកាលពីពេលថ្មីៗនេះ ពួកគេបានផ្ញើលិខិតទៅមន្ត្រីអូឡាំពិកប្រទេសហ្វីលីពីន ដើម្បីពន្យល់អំពីការកំណត់អាយុអត្តពលិកប្រដាល់ត្រឹមអាយុ៤០ឆ្នាំប៉ុណ្ណោះ ហើយដែនកំណត់អាយុត្រូវបានដំឡើងពី ៣៤ឆ្នាំ ទៅដល់ ៤០ឆ្នាំ ចាប់តាំងពីឆ្នាំ២០១៣មកម្ល៉េះ។

ការផ្ញើលិខិតរបស់ IOC កើតឡើងបន្ទាប់ពីស្ថាប័នអូឡាំពិករបស់ប្រទេសហ្វីលីពីនមានបំណងចង់យក ប៉ាក់គីអៅ ដែលជាកីឡាករប្រដាល់សកលអាស៊ីដ៏ល្បីបំផុតនៅលើពិភពលោក សម្រាប់ការប្រកួតនៅទីក្រុងប៉ារីសឆ្នាំនេះ ប៉ុន្តែសំណើពួកគេត្រូវបានបដិសេធដោយស្ថាប័នក្បាលម៉ាស៊ីនកីឡាអូឡាំពិក។

តាមពិតទៅ ប៉ាក់គីអៅ មានឱកាសប្រកួតនៅព្រឹត្តិការណ៍អូឡាំពិកកាលពីឆ្នាំ ២០១៦ ប្រទេសប្រេស៊ីល ប៉ុន្តែគាត់បានបោះបង់ឱកាសនោះ ហើយជ្រើសរើសការប្រឡុកក្នុងឆាកនយោបាយ និងក្លាយជាសមាជិកព្រឹទ្ធសភាក្នុងប្រទេសកំណើតរបស់គាត់។ កាលពីខែកញ្ញា ឆ្នាំមុន ប៉ាក់គីអៅ ធ្លាប់បានថ្លែងប្រាប់សារព័ត៌មានហ្វីលីពីន Rappler យ៉ាងដូច្នេះថា «ខ្ញុំកំពុងរង់ចាំឱកាសនោះ ហើយខ្ញុំរំភើបចិត្តចំពោះវា។ តាំងពីដើមមក ខ្ញុំបានផ្លាស់ទៅទីក្រុងម៉ានីល ដើម្បីចង់ក្លាយជាផ្នែកមួយនៃក្រុមជម្រើសជាតិហ្វីលីពីន ប៉ុន្តែខ្ញុំមិនត្រូវបានជ្រើសរើសទេ ខ្ញុំត្រូវបានគេច្រានចោល ពីព្រោះពួកគេថា ខ្ញុំមិនល្អ។ បេះដូង និងបំណងប្រាថ្នារបស់ខ្ញុំ គឺចង់បានមេដាយមាស នៅក្នុងកីឡាអូឡាំពិក»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ