ខេត្តព្រះសីហនុ ៖ ទន្ទឹមនឹងវិធានការណ៍ចាប់ផាកពិន័យទៅលើអ្នកបោះសំរាមចោលផ្តេសផ្តាសលើផ្លូវសាធារណៈបើទោះជាបោះចោលថង់១ក៏រាប់ថាខុសដែរ ហើយបន្ថែមពីលើបំរាមនេះទៀត សម្រាប់អ្នកបញ្ចេញសំរាម និងក្រុមហ៊ុនប្រមូលសំរាមដែលខុសម៉ោងពេលវេលានោះ ក៏ត្រូវធ្វើការចាប់ផាកពិន័យដូចគ្នាដែរ ។ រឿងពាក់ព័ន្ធ ៖ ប្រយ័ត្នណា! ទោះបោះចោល«ថង់១»ក៏រាប់ថា«ខុសដែរ» !

បើតាមលោកសរ កក្កដា អភិបាលក្រុងព្រះសីហនុ រដ្ឋបាលក្រុងព្រះសីហនុបានចេញសេចក្ដីជូនដំណឹងថ្មីដែលត្រូវចាប់ផ្តើមអនុវត្តពីខែកុម្ភៈ ឆ្នាំ២០២៤ នេះតទៅ គឺតម្រូវឱ្យប្រជាពលរដ្ឋ និងក្រុមហ៊ុនប្រមូលសំរាម ត្រូវគោរព និងអនុវត្តការបញ្ចេញសំរាម និងប្រមូលសំរាមតាមពេលវេលាដែលបានបញ្ជាក់ ។
សម្រាប់ទីតាំងនៅក្នុងខេត្ត និងម៉ោងពេលវេលា គឺបានកំណត់រួចហើយនៅក្នុងសេចក្ដីជូនដំណឹងដែលមានដូចខាងក្រោមនេះ ៖


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ