ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិត គ្រោងការ​ចិនតៃវ៉ាន់​នេះ គឺ​ចង់​ថត​វី​ដេ​អូ​ក្នុង​​រាជធានី​ភ្នំពេញ តែ​ធ្វើ​ទៅ​រួច !

1 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ការ​សួរ​ចម្លើយ ជនសង្ស័យ​ជា​ជនជាតិ​តៃវ៉ាន់​ទាំង​ពីរ​នាក់​បាន​អះអាង​ថា នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា គឺ​គ្រោង​ផលិត​វី​ដេ​អូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ប៉ុន្ដែ​អគារ​ដែល​បាន​ទៅ​ដល់​នោះ​មិន​ស្រប​ក្នុង​ការ​ថត​វី​ដេ​អូ​ឡើយ ទើប​ប្ដូរ​ទីតាំង​មក​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​គួ​ច…

ខេត្ត​ព្រះ​សីហ​នុ ៖ យោង​តាម​ការ​សួរ​ចម្លើយ ជនសង្ស័យ​ជា​ជនជាតិ​តៃវ៉ាន់​ទាំង​ពីរ​នាក់​បាន​អះអាង​ថា នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា គឺ​គ្រោង​ផលិត​វី​ដេ​អូ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ទេ ប៉ុន្ដែ​អគារ​ដែល​បាន​ទៅ​ដល់​នោះ​មិន​ស្រប​ក្នុង​ការ​ថត​វី​ដេ​អូ​ឡើយ ទើប​ប្ដូរ​ទីតាំង​មក​ខេត្ត​ព្រះ​សីហ​នុ​វិញ ។ នេះ​បើ​តាម​ប្រសាសន៍​របស់​លោក​គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន កាលពី​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ ។ ពាក់ព័ន្ធរឿង៖ បង្ហាញមុខ​ជនជាតិ​ចិនតៃវ៉ាន់ ២​នាក់ ដែល​ផលិត​វី​ដេ​អូ​ប្រឌិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ព្រះ​សីហ​នុ

សូម​បញ្ជាក់​ថា លោក​គួ​ច ចំរើន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​ស​ន្និ​សិ​ទ​ព័ត៌មាន បង្ហាញ​អំពី​ប្រតិបត្តិការ​ចាប់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់​២​នាក់ ដែល​ផលិត​វី​ដេ​អូរ​ពី​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​ខុស​ពី​ការ​ពិត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ចេតនា​ញុះញង់​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​ភាព​វឹកវរ​នៅ​ក្នុង​សង្គម និង​ប្រទេស​កម្ពុជា​យើង​ទាំងមូល ។

នៅ​ចំពោះ​មុខ​អ្នក​សារព័ត៌មាន​ជាតិ និង​អន្ដរជាតិ លោក​គួ​ច ចំរើន បាន​ឲ្យ​ដឹង​ថា ជនជាតិ​ចិនតៃវ៉ាន់​ទាំង​ពីរ​នាក់​នេះ​បាន​ធ្វើ​ដំណើរ​ចូល​មក​ប្រទេស​កម្ពុជា កាលពី​ថ្ងៃ​ទី​១១ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​ផលិត​វី​ដេ​អូរ​ធ្វើ​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស ហើយ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន ដើម្បី​ទាក់ទាញ​អ្នក​ចូល​ទស្សនា និង​ដើម្បី​ផលប្រយោជន៍​លក់ដូរ​ផលិតផល​នៅ​ប្រទេស​របស់​ខ្លួន ។

លោក​អភិបាលខេត្ត​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា យោង​តាម​ការ​សួរ​ចម្លើយ​ជនសង្ស័យ​ទាំង​ពីរ​នាក់​នេះ បាន​អះអាង​ថា នៅ​ពេល​ដែល​ពួក​គេ​មក​ដល់​ប្រទេស​កម្ពុជា គ្រោង​ផលិត​វី​ដេ​អូ​នេះ​នៅ​រាជធានី​ភ្នំពេញ ប៉ុន្ដែ​អគារ​ដែល​បាន​ទៅ​ដល់​នោះ​មិន​ស្រប​ក្នុង​ការ​ថត​វី​ដេ​អូរ​ឡើយ ទើប​ប្ដូរ​ទីតាំង​មក​ខេត្ត​ព្រះ​សីហ​នុ​វិញ ។​ក្រោយមក​ដល់​ខេត្ត​ព្រះ​សីហ​នុ ពួក​គាត់​បាន​ទៅ​អគារ​មួយ​កន្លែង​នៅ​ម្ដុំ​ឆ្នេរ​អូរ​ត្រេះ ហើយ​រៀបចំ​ថត​ជា​វី​ដេ​អូ និង​ឡាយ​ផ្ទាល់​នៅ​លើ​បណ្ដាញ​សង្គម​ដោយ​ប្រឌិត​ថា «​រូបគេ​ត្រូវ​បាន​គេ​ចាប់​បង្ខាំង និង​ធ្វើ​ទារុណកម្ម ប៉ុន្ដែ​រូបគេ​លួច​រត់​ចេញ​មក​ក្រៅ​បាន​» ។ បន្ទាប់​ពី​ឃើញ​វី​ដេ​អូ​បែប​នេះ លោក​បាន​បញ្ជារ​កម្លាំង​ជំនាញ​ធ្វើការ​ស្រាវជ្រាវ​បន្ទាន់​ភ្លាម​ៗ​។

លោក គួ​ច ចំរើន បាន​បន្ថែម​ថា បន្ទាប់​ពី​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ កំណត់​បាន​ទីតាំង​របស់​ពួក​គេ​ស្នាក់​នៅ ហើយ​ឈាន​ដល់​ការ​ចាប់ខ្លួន​តែ​ម្ដង នៅ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២៤​កន្លង​នេះ ។ លោក​បាន​បញ្ជាក់​ថា បើ​តាម​ផែនការ​របស់​ពួក​គេ ក្រោយ​សម្ដែង​រួច​នៅ​ខេត្ត​ព្រះ​សីហ​នុ ពួក​គេ​គ្រោង​ទៅ​ផលិត​ខ្សែរ​វី​ដេ​អូរ​នៅ​ខេត្តសៀមរាប​បន្ដ​ទៀត ប៉ុន្ដែ​មិន​ទាន់​បាន​ទៅ​ផង ក៏​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់ខ្លួន​បាន​តែ​ម្ដង ។

លោក គួ​ច ចំរើន បាន​គូសបញ្ជាក់​ថា តាម​រយៈ​វី​ដេ​អូ​ដែល​ពួក​គេ​សម្ដែង​ពី​សកម្មភាព​ចាប់​បង្ខាំង​មនុស្ស​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​កិត្តិយស និង​មុខមាត់​ប្រទេស​កម្ពុជា​តែ​ម្ដង ខណៈ​ដែល​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ កំពុង​ដើរ​កម្សាន្ដ និង​រស់នៅ​ប្រកបដោយ​សុវត្ថិភាព ក្រោម​ម្លប់​នៃ​សុខ​សន្ដិភាព​របស់​រាជរដ្ឋាភិបាល​កម្ពុជា ។

តាម​វិធានការ​ច្បាប់​ចំពោះ​ជនសង្ស័យ​ជនជាតិ​ចិនតៃវ៉ាន់​ទាំង​ពីរ​នាក់​នេះ ត្រូវ​បាន​លោក​គួ​ច ចំរើន អះអាង​ថា នឹង​អនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​បំផុត ដោយ​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត ដើម្បី​ផ្ដន្ទាទោស​តាម​ច្បាប់​របស់​កម្ពុជា រួច​ទើប​បណ្ដេញចេញ​ទៅ​កាន់​ប្រទេស​ដើម​វិញ ។

ជាមួយ​គ្នា​នេះ លោក គួ​ច ចំរើន ក៏​បាន​ផ្ញើ​សារ​ទៅ​កាន់​ប្រជាពលរដ្ឋ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ ដែល​កំពុង​ដើរ​លេង​កម្សាន្ដ ឬ​បម្រុង​មក​កម្សាន្ដ​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះ​សីហ​នុ សូមកុំ​មានការ​ព្រួយបារម្ភ ពោល​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​សុវត្ថិភាព​ត្រូវ​បាន​ធានា​យ៉ាង​ល្អ​ប្រសើរ ហើយ​អាច​ដើរ​លេង​កម្សាន្ដ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច​អ្វី​ឡើយ​។

បន្ថែម​ពី​នេះ លោក​ក៏​បាន​អំពាវនាវ​ដល់​អ្នក​សារព័ត៌មាន ត្រូវ​ចូលរួម​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស និង​សន្ដិសុខ​សណ្ដាប់ធ្នាប់ នៅ​ក្នុង​ប្រទេស​កម្ពុជា​ឲ្យ​បាន​ទាំង​អស់​គ្នា ពោល​ត្រូវ​ចូលរួម​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ជា​គោលដៅ​ទេសចរណ៍ ទៅ​កាន់​ម​ជ្ឍ​ដ្ឋា​ន​ជាតិ និង​អន្ដរជាតិ សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ដើម្បី​ចូល​មក​កម្សាន្ដ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ