រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិ បានសង្ខេបស្ថានការណ៍នៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ អំពីករណីកងកម្លាំងយោធាថៃ បន្តការបាញ់ប្រហារ មកលើកងកម្លាំងកម្ពុជា នៅទិសយោធភូមិភាគទី៤ និងយោធភូមិភាគទី៥ ។
ក្រសួងការពារជាតិ បានលើកឡើងថា ស្ថានការណ៍ជួរមុខនៅសមរភូមិទិសយោធភូមិភាគទី៤ ក្នុងខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ ភាគីថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជា ៖ គិតចាប់ពីម៉ោង១:០០នាទីរំលងអាធ្រាត្រ រហូតដល់ម៉ោង ១៧:០០នាទី ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៥ ។
- ម៉ោង ១:០០នាទីរំលងអាធ្រាត្រ យោធាថៃ បានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របី និងជប់អង្គុញឥតដាច់។
- ម៉ោង ៥:៣០នាទី យោធាថៃ ចាប់ផ្តើមធ្វើការបាញ់ប្រហារ ដោយប្រើប្រាស់កាំភ្លើងធំ ១៥៥ម.ម ចូលភូមិសាស្ត្រប្រាសាទព្រះវិហារ។
- ម៉ោង ៦:០០នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រប្រាសាទតាក្របី, ប្រាសាទតាមាន់ និងថ្មដូន។
ម៉ោង ៧:២០នាទី យោធាថៃ បានបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច ដោយប្រើប្រាស់កាំភ្លើងដៃបំពាក់ លើរថក្រោះ។
- ម៉ោង ៨:៤៨នាទី យោធាថៃ បានបាញ់សម្រុកយ៉ាងខ្លាំងនៅភូមិសាស្ត្រអានសេះ។
- ម៉ោង ៩:២៥នាទី យោធាថៃ បានចល័តរថក្រោះបំពាក់កាំភ្លើងបាញ់ចូលភូមិសាស្ត្រភ្នំខ្មោច។
- ម៉ោង ៩:៣០នាទី យោធាថៃ នៅតែបន្តការបាញ់ប្រហារមកលើកម្ពុជា ដោយប្រើប្រាស់រថក្រោះ, កាំភ្លើងធំ, ដ្រូនទម្លាក់គ្រាប់ និងដ្រូនអត្តឃាតវាយសម្រុកខ្លាំងនៅភូមិសាស្ត្រ ប្រាសាទតាក្របី, ភ្នំ៣៣៣, ថ្មឆត្រ, ជប់អង្គុញ, ថ្មដូន, ភ្នំខ្មោច, អូរស្មាច់ និងបានប្រើប្រាស់ កាំភ្លើងធំបាញ់ផ្លោងចូលភូមិសាស្ត្រ ក្រុងសំរោង ។
- ម៉ោង ១:៣៧នាទី យោធាថៃ បានបាញ់ប្រហារយ៉ាងខ្លាំង នៅភូមិសាស្ត្រប្រាសាទព្រះវិហារ ដោយបានប្រើប្រាស់រថយន្តបាញ់រ៉ុកែត DTI-2 និងនៅភូមិសាស្ត្រភ្នំខ្មោច, អានសេះ យោធាថៃ បានប្រើប្រាស់ដ្រូនទម្លាក់គ្រាប់បែក និងបានបាញ់ផ្សែងពុលចូលខាងក្រោយវត្តកែវ សិក្ខាគីរីស្វារៈ ភូមិសាស្ត្រប្រាសាទព្រះវិហារ និងបានផ្លោងកាំភ្លើង ១៥៥មម ចូលភូមិសាស្ត្រ ភ្នំខ្មោច។ ចំណែកនៅក្នុងភូមិសាស្ត្រភ្នំ៣៣៣ យោធាថៃបានប្រើប្រាស់កម្លាំងពិសេសធ្វើសកម្មភាព និងបានប្រើប្រាស់រថក្រោះ និងកម្លាំងថ្មើរជើងចូលភូមិសាស្ត្រជប់អង្គុញ់ ប្រាសាទតាក្របី និងថ្មឆត្រ ។
ចំណែកស្ថានការណ៍ជួរមុខ នៅសមរភូមិទិសយោធភូមិភាគទី៥ ក្នុងខេត្តបន្ទាយមានជ័យ និងខេត្តពោធិ៍សាត់ ភាគីថៃ បានបន្តបាញ់ប្រហារមកលើកម្ពុជា៖ គិតចាប់ពីម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ រហូតដល់ ម៉ោង ១៧:០០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥។
នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥
- ម៉ោង ១៨:២០នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ២០:០០នាទី យោធាថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ២០:២៧នាទី យោធាថៃ បានបាញ់ផ្លោងជ្រុំចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ២២:៣៣នាទី យោធាថៃ បន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រអូរភ្លុកដំរី។
នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥
នៅ ម៉ោង ១២:១៤នាទីរំលងអាធ្រាត្រ យោធាថៃ បន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវានៅភូមិសាស្ត្រ អូរភ្លុកដំរីបន្ថែមទៀត។
- ម៉ោង ៦:២៥នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ៦:៣០នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:១០នាទី កម្លាំងថ្មើរជើងរបស់យោធាថៃ អមដោយរថក្រោះបានរុលចូលមកខាងមុខភូមិ សាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៧:៣៦នាទី យោធាថៃ ចាប់ផ្តើមបាញ់ផ្សែងពុលនៅភូមិសាស្ត្រភូមិព្រៃចាន់។
- ម៉ោង ៨:១៨នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្របឹងត្រកួន។
- ម៉ោង ៩:៤៩នាទី យោធាថៃ បន្តប្រើប្រាស់កាំភ្លើងធំបាញ់ចេញពីនាវាចូលភូមិសាស្ត្រអូរភ្លុកដំរី។ គិតត្រឹមម៉ោង ១០:៣៨នាទី យោធាថៃបានបន្តបាញ់ប្រហារនៅឡើយ។
- ម៉ោង ១០: ៥០នាទី យោធាថៃ បានបាញ់ផ្លោងចូលភូមិសាស្ត្រភូមិជោគជ័យ។
- ម៉ោង ១១:១៩នាទី យោធាថៃ បន្តបាញ់ផ្លោងចូលភូមិសាស្ត្រខាងក្រោយភូមិជោគជ័យ។
- ម៉ោង ១៣:៣៥នាទី យោធាថៃ បានប្រើប្រាស់ដ្រូនពាំក្បាលគ្រាប់ទម្លាក់នៅភូមិសាស្ត្រអូរភ្លុកដំរី។
- ម៉ោង ១៥:៤៦នាទី យោធាថៃ បានប្រើប្រាស់ដ្រូនខ្នាតធំហោះរំលោភចូលដែនអធិបតេយ្យកម្ពុជា ក្នុង ភូមិសាស្ត្រឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
- ចាប់ពីម៉ោង ១៥:៥៤នាទី រហូតដល់ម៉ោង ១៦:០៤នាទី យោធាថៃបានប្រើប្រាស់យន្តហោះចម្បាំង F-16 ចំនួន ៣គ្រាប់ ចូលភូមិសាស្ត្រច្រកច១។
- ម៉ោង ១៦:១៧នាទី យោធាថៃ បានប្រើប្រាស់កាំភ្លើងធំបាញ់ចូលភូមិសាស្ត្រច្រកច១ ៕
ចែករំលែកព័តមាននេះ