ខេត្តស្ទឹងត្រែង+ព្រះវិហារ ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ រដ្ឋបាលខេត្តស្ទឹងត្រែង បាននាំយកស្បៀងសង្គ្រោះបឋម ចំនួន ១០០០កញ្ចប់ ដែលជាទឹកចិត្តមហាគ្រួសារប្រជាពលរដ្ឋខេត្តស្ទឹងត្រែង ចែកជូនដល់ប្រជាពលរដ្ឋភៀសខ្លួនពីការឈ្លានពានរបស់កងទ័ពប្រទេសជិតខាង (ទាហានថៃ) ជាលើកទី២ ។
ស្បៀងសង្គ្រោះបឋម ចំនួន១០០០កញ្ចប់នោះ បានចែកជូនប្រជាពលរដ្ឋភៀសសឹក ស្នាក់នៅមណ្ឌលសុវត្ថិភាព ស្ថិតក្នុងខេត្តព្រះវិហារ ចំនួន១០០០ គ្រួសារ ។
ការឧបត្ថម្ភនេះ គឺជាទឹកចិត្តសប្បុរសធម៌ និងការបង្ហាញពីសាមគ្គីភាពដ៏ថ្លៃថ្លារបស់មហាគ្រួសារប្រជាជនខេត្តស្ទឹងត្រែង ចំពោះទុក្ខលំបាករបស់ជនរួមជាតិ ដែលកំពុងភៀសខ្លួន និងជ្រកកោននៅក្នុងមណ្ឌលសុវត្ថិភាពខាងលើ ។
អំណោយស្បៀងទាំងនេះ នឹងជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ ដោយសារសង្គ្រាមឈ្លានពានរបស់ភាគីយោធាថៃ ជាលើកទី២ ដែលបានបាញ់ផ្លោងរំលោភលើដែនអធិបតេយ្យភាពបូរណភាពទឹកដីខ្មែរ នាថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥រហូតមកទល់ព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥នេះ ៕







ចែករំលែកព័តមាននេះ