ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អំណោយ​ជា​ថវិកា សម្ភារ​ប្រើប្រាស់ ថ្នាំពេទ្យ និង​គ្រឿង​ឧបភោគបរិភោគ​ជា​ច្រើន ត្រូវ​បានសប្បុរសជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន ផ្តល់​មក​ក្រសួង​ការងារ ​សម្រាប់​ចែក​ជូន​វីរកងទ័ព និង​ប្រជាពលរដ្ឋ​ភៀស​សឹក

13 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ​១៦ ខែធ្នូ ឆ្នាំ ​២០២៥  ឯកឧត្តម ហេង សួរ…

រាជធានីភ្នំពេញ​ ៖ នា​ព្រឹក​ថ្ងៃ​ទី ​១៦ ខែធ្នូ ឆ្នាំ ​២០២៥  ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ទទួល​អំណោយ​ពី​ក្រុមហ៊ុន ឌី​ឡាក់ អ៊ិ​ន​ធើ​ណេ​សិន​ណ​ល ឯ​.​ក (D’luxe International Co., LTD.) ដែល​បាន​ឧបត្ថម្ភ​ស្បៀង​ជា​គ្រឿង​ឧបភោគបរិភោគ​រួម​មាន​៖ អង្ករ​ ៣.៥​តោន ទឹកស៊ីអ៊ីវ​ ៤០​យួរ ទឹកត្រី​ ៤០​យួរ ត្រាវ​ ២៥០​គីឡូក្រាម ដំឡូងបារាំង​ ២៥០​គីឡូក្រាម ដំឡូងជ្វា​២៥០​គីឡូក្រាម ការ៉ុត ​២៥០​គីឡូក្រាម ពោត​៦​បេ​ស្មើរ ៣០០​ពោត ទឹក​សុទ្ធ​ ៣០​កេស មី​ ៦០​កេស ​។

ក្រុមហ៊ុន អិ​កស៍​អូ ថិ​ច អ៊ិ​ន​ដាស​ស្ទ្រៀ​ល ឯ​.​ក (XO TEX INDUSTRIAL CO., LTD.) បាន​ចូលរួម​ផ្តល់​អង្ករ ចំនួន ១.៧៥​តោន ទឹកស៊ីអ៊ីវ ចំនួន ២០​យួរ ទឹកត្រី ចំនួន ២០​យួរ ទឹក​សុទ្ធ​វី​តា​ល់ ចំណុះ ៥០០​មល ចំនួន ១៥​កេស មី​ខ្លាឃ្មុំ ចំនួន ១៥​កេស​ត្រាវ​  ចំនួន ១២៥​គីឡូក្រាម ដំឡូងបារាំង ចំនួន ១២៥​គីឡូក្រាម ដំឡូងជ្វា ចំនួន ១២៥​គីឡូក្រាម ការ៉ុត ចំនួន ១២៥​គីឡូក្រាម ពោត ចំនួន ១៥០​ផ្លែ​ ។

តាង​នាម​ឱ្យ​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ទឹកចិត្ត​សប្បុរស​របស់​ក្រុមហ៊ុន​ទាំង​ពីរ និង​បណ្តា​សប្បុរសជន ម្ចាស់​រោងចក្រ សហគ្រាស ក្រុមហ៊ុន សហជីព និង​បងប្អូន​កម្មករនិយោជិត ជា​ច្រើន​ទៀត ដែល​បាន​និង​កំពុង​ផ្តល់​មក​ក្រសួង ដើម្បី​ផ្តល់​ជូន​ដល់​វីរ​កងទ័ព និង​ជនភៀសសឹក​ដែល​ត្រូវ​រង​គ្រោះ​យ៉ាង​លំបាក​វេទនា ជម្លៀស​ខ្លួន​មក​តំបន់​សុវត្ថិភាព ចោលផ្ទះ​សំបែង ពី​ការ​បង្ក​សង្គ្រាម​ឈ្លានពាន​យ៉ាង​កម្រោល​ឃោរឃៅ​ពី​សំណាក់​យោធា​ថៃ​។ ឯកឧត្តម​រដ្ឋមន្ត្រី ចាត់​ទុក​ថា​នេះ​ជា​ស្មារតី​រួបរួម​ជា​កម្លាំង​មួយ​ដ៏​ខ្លាំង​រឹង​មាំ ស្មារតី​ខ្មែរ​តែ​មួយ ជួយ​គ្នា​ក្នុង​គ្រា​ទុក្ខ​លំបាក ប្រយុទ្ធ​ប្រឆាំង​និង​សត្រូវ​ឈ្លានពាន​ទឹកដី​ ៕ អត្ថបទសហការ