ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្ដេច​តេ​ជោ ៖ សង្គ្រាម​នៅ​កម្ពុជា ពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនបរទេស​ផ្សេង​ទៀត ចូលរួម​ប្រយុទ្ធ​លើ​សមរភូមិឡើយ

10 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា កម្ពុជាពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនបរទេស​ផ្សេង​ទៀត ចូលរួម​ប្រយុទ្ធ​លើ​សមរភូមិ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា បាន​ឲ្យ​ដឹង​ថា កម្ពុជាពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនបរទេស​ផ្សេង​ទៀត ចូលរួម​ប្រយុទ្ធ​លើ​សមរភូមិ ឬ​ធ្វើ​ជា​ទីប្រឹក្សាយោធា​សម្រាប់​កងទ័ព​កម្ពុជា​នោះ​ឡើយ ។

តាម​រយៈ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នា​រសៀល​ថ្ងៃ​ទី​១៦ ខែធ្នូ ឆ្នាំ​២០២៥​នេះ សម្តេច​តេ​ជោ ហ៊ុន សែន ថា «​ប៉ុន្មាន​ថ្ងៃ​មកនេះ​មានការ​ចុះ​ផ្សាយ​ដោយសា​ព័ត៌មាន​ថៃ​មួយ​ចំនួន​ ដោយ​បាន​លើក​ឡើង​ថា មាន​ទា​ហ៊ានរ​ស្ស៊ី និង​ជនបរទេស​មួយ​ចំនួន ​កំពុង​ចូលរួម​ប្រយុទ្ធ​នៅ​កម្ពុជា​។ ដើម្បី​រក្សា​ នូវ​សេចក្តី​ថ្លៃថ្នូរ​របស់​កម្ពុជា ក៏​ដូច​ជា​របស់​រុ​ស្ស៊ី និង​ជនបរទេស​ផ្សេង​ទៀត ​ដែល​ត្រូវ​បាន​គេ​ចោទ ខ្ញុំ​សូម​បញ្ជាក់​ជូន​ថា កម្ពុជា​ពុំ​មាន​ជន​ជនជាតិ​រុ​ស្ស៊ី ឬ​ជនជាតិ​បរទេស​ផ្សេង​ទៀត​ ចូលរួម​ការ​ប្រយុទ្ធ​លើ​សមរភូមិ​ឬ​ធ្វើ​ជា​ទីប្រឹក្សាយោធា​សម្រាប់​កងទ័ព​កម្ពុជា​នោះ​ឡើយ​»​ ។

សម្ដេច​តេ​ជោ បន្ដ​ថា «​យើង​មិន​មាន​យោធា​បរទេស​លើ​ទឹកដី​កម្ពុជា​កើត​មាន​តាំងពី​អ៊ុ​ន​តាក់ ​ដក​ចេញ​ចេញពី​កម្ពុ​ជា នា​ឆ្នាំ​១៩៩៣​មក​ម្លេះ​។ ​យើង​ទទួលស្គាល់​ថា​ យើង​ធ្លាប់​មាន​យោធា​បរទេស​ចូល​មក ​ដើម្បី​ធ្វើ​សមយុទ្ធ​ចម្រុះ​ជាតិ​សាសន៍​ ឬ​ទ្វេភាគី​នៅ​លើ​ទឹកដី​កម្ពុជា​ ពិសេស​កងទ័ពជើងទឹក​បរទេស ​ដែល​មក​តាម​ច្រក​សមុទ្រ​ខេត្ត​ព្រះ​សីហ​នុ ​ដែល​នេះ​ជា​ទម្លាប់​ធម្មតា ​ដែល​ប្រទេស​ផ្សេង​ទៀត ​ធ្លាប់​បាន​ធ្វើ​ដូច​គ្នា​ក្នុង​ក្របខ័ណ្ឌ​ នៃ​កិច្ចសហការ​ក្នុង​វិស័យ​ការពារ​ជាតិ​»​ ។

សម្ដេច​តេ​ជោ ហ៊ុន សែន បន្ថែម​ថា «​យើង​ក៏​ទទួលស្គាល់​ផង​ដែរ​ថា ​ពេល​នេះ​មាន​ជនជាតិ​បរទេស​ជា​ច្រើន​ ជាតិ​សាសន៍ ​កំពុង​ស្នាក់​នៅ​ក​ម្ព​ជា ​ដែល​ជា​ទេសចរណ៍ វិនិយោគិន​អ្នកបច្ចេកទេស អ្នកធ្វើការ​ឲ្យ​ក្រុមហ៊ុន​បរទេស ឬ​ក្នុងស្រុក​។ តែ​អ្នក​ទាំងនោះ​ មិន​ពាក់​ព​ន្ធ័​ជាមួយ​វិស័យ​យោធា​ ឬ​ការ​ប្រយុទ្ធ​នោះ​ឡើយ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ