ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ហាញមុខ​ជនជាតិ​ចិនតៃវ៉ាន់ ២​នាក់ ដែល​ផលិត​វី​ដេ​អូ​ប្រឌិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ខេត្ត​ព្រះ​សីហ​នុ

1 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឧត្តមសេនីយ៍ឯក…

ខេត្ត​ព្រះ​សីហ​នុ ៖ នា​រសៀល​ថ្ងៃ​ទី​១៥ ខែកុម្ភៈ ឆ្នាំ​២០២៤ លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ និង​ឧត្តមសេនីយ៍ឯក ស រ​ដ្ឋា ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើ​សន្និសីទ​សារព័ត៌មាន​លម្អិត ដើម្បី​បង្ហាញ​អំពី​ជនសង្ស័យ​ចំនួន ២​នាក់ ជា​ជនជាតិ​ចិនតៃវ៉ាន់ ដែល​ផលិត​មាតិកា​វី​ដេ​អូ​ប្រឌិត ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សណ្ដាប់ធ្នាប់ និង​សន្តិសុខ នៅ​ខេត្ត​ព្រះ​សីហ​នុ ។

សូម​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​១៣ ខែកុម្ភៈ កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ធ្វើការ​ឃាត់ខ្លួន​ជនជាតិ​ចិនតៃវ៉ាន់ ចំនួន ២​នាក់ នៅ​បន្ទប់​ខុន​ដូ​មួយ​កន្លែង ដែល​មាន​ទីតាំង​ស្ថិត​ក្នុង​ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្រោយ​ពួក​គេ រួម​គ្នា​ផលិត​វី​ដេ​អូ​ក្លែងក្លាយ ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្មណ៍ នៅ​លើ​បណ្ដាញ​សង្គម​នានា ពិសេស​បណ្ដាញ​សង្គម TikTok ដែល​មាន​អ្នកគាំទ្រ និង​ចុច​ឡាយ រហូត​ដល់​ជាង​៥​លាន​នាក់ ។

វី​ដេ​អូ ដែល​ពួក​គេ​ផលិត​នោះ មាន​ដូច​ជា ការ​រត់គេច​ពី​ការ​តាម​ចាប់ខ្លួន ធ្វើ​ទារុណកម្ម វី​ដេ​អូ​ខ្មោចលង និង​វី​ដេ​អូ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះ​សីហ​នុ​។ តាម​រយៈ​វី​ដេ​អូ​ប្រឌិត​ទាំង​អស់នេះ បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភ័យ​ខ្លាច និង​យល់​ច្រឡំ ពិសេស​អ្នក​ដែល​រស់នៅ​ក្រៅប្រទេស ដែល​មាន​បំណង​មក​លេង​កម្សាន្ដ ក៏​ដូច​ជា​មក​ទេសចរណ៍​ក្នុង​ខេត្ត​ព្រះ​សីហ​នុ​។ ដែល​ធាតុ​ពិត​មិន​មាន​ហេតុការណ៍​នេះ​កើតឡើង​ទេ ដោយ​ជនសង្ស័យ​ធ្វើ​ដើម្បី​ទាក់ទាញ​ការ​ចូល​មើល ឬ​ដើម្បី​បាន View ច្រើន​តែ​ប៉ុណ្ណោះ ។

ក្រោយ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ២​នាក់ កម្លាំង​សមត្ថកិច្ច​ជំនាញ បាន​ដកហូត​ស្រោម​មុខខ្មោច​, កាំភ្លើង​ជ័រ​, សំលៀក​បំពាក់​ទាហាន​ប៉ា​រ៉ា​, ទូរ​សព្ទ​ដៃ​, សម្ភារ​ឧបករណ៍​ផលិត Video Live និង​សម្ភារៈ បម្រើ​ឲ្យ​ការ​ថត​វី​ដេ​អូ​មួយ​ចំនួន​ទៀត​។ បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​២​នាក់ កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ព្រះ​សីហ​នុ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ