ផ្លែផាសិន ដែលពលរដ្ឋកម្ពុជាយើងខ្លះចូលចិត្តហូបស្រស់ ខ្លះយកមកច្នៃធ្វើភេសជ្ជៈផ្សេងៗលក់លាយឡំនឹងកាហ្វេ មួយឆ្នាំត្រូវបានគេដឹងថា មានតម្លៃសរុបប្រមាណជាជិត៥ពាន់លានដុល្លារនៅលើពិភពលោក ។

ដោយឃើញនូវសក្តានុពលនៃផ្លែឈើប្រភេទនេះ សារព័ត៌មាន Vietnam News បានរាយការណ៍ថា កសិករវៀតណាម បានកំពុងតែជំរុញ និងពង្រីកចំការដាំដំណាំប្រភេទនេះ ។
ប្រភពដដែល បានឲ្យដឹងថា ទីផ្សារផ្លែឈើប្រភេទនេះ កំពុងនាំចេញខ្លាំងដោយប្រេស៊ីល កូឡំប៊ី អេក្វាឌ័រ និងប៉េរូ ហើយវៀតណាមដែរ ។

នៅពេលនេះ វៀតណាម មានផ្ទៃដីដាំផាសិន សរុបប្រមាណជា១២.៦០០ហិចតា ដោយអាចប្រមូលផលបានប្រមាណជា១៧៨.៥០០ តោន នៅក្នុងមួយឆ្នាំ ហើយ១០ខែកន្លងមកនេះ វៀតណាមអាចនាំចេញបានប្រមាណជា២០២ លានដុល្លារ ។

មកដល់ពេលនេះ កម្ពុជាក៏អាចមានសកា្តនុពលដាំដំណាំនេះផងដែរ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយពលរដ្ឋដែលចាប់អារម្មណ៍ដាំដំណាំនេះមិនទាន់ទូលំទូលាយនៅឡើយទេ៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ