រាជធានីភ្នំពេញ ៖ ក្រសួងការពារជាតិបានបន្តអំពាវនាវបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង។
យោងតាមសេចក្តីអំពាវនាវរបស់ក្រសួងការពារជាតិបានលើកឡើងថា ដើម្បីចូលរួមរក្សាសុវត្ថិភាពកងកម្លាំងរបស់យើង ក៏ដូចជារក្សាការសម្ងាត់យោធា សូមបញ្ឈប់ការផ្សព្វផ្សាយជាបន្ទាន់នូវរាល់ ព័ត៌មាន, វីដេអូ ឬរូបភាពដែលអាចបង្ហាញពីសកម្មភាពប្រតិបត្តិការយោធា, ផែនទី, ការបង្ហាញពីការចល័ត ឬការដាក់ពង្រាយកងទ័ព, ទីតាំងឈរជើង, លេណដ្ឋាន (ត្រង់សេ), ជំរំជម្រក, ការចល័តសព្វាវុធ, ផ្លូវផ្គត់ផ្គង់សម្ភារបរិក្ខារ ឬស្បៀងអាហាររបស់កងទ័ព តាមគ្រប់បណ្តាញទំនាក់ទំនងសង្គម ដូចជា Facebook, TikToK, Youtube ឬប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀតជាដាច់ខាត៕
ចែករំលែកព័តមាននេះ