ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចុះចែកទឹកជូនដល់ជនភៀសសឹក កំពុងជួបការខ្វះខាតចាំបាច់
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ…
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ…
ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់ចេញនូវបទបញ្ជាដល់កម្លាំងផែនជំនាញ និងកម្លាំងអធិការដ្ឋាននគរបាលតាមបណ្តាក្រុង/ស្រុក ត្រូវនាំគ្នាដឹកទឹកចុះចែកដល់ប្រជាពលរដ្ឋនៅតាមជុំរំភាសឹក ដែលពួកគាត់បានកំពុងស្នាក់នៅកំពុងជួបការខ្វះខាតទឹកប្រើប្រាស់ចាំបាច់ចំពោះមុខ។
នៅរសៀលថ្ងៃអង្គារ៍នេះ លោកឧត្តមសេនីយ៍ត្រី ប៊ុន ផេង ស្នងការរង ផែនការងារគ្រប់គ្រងអាវុធគ្រឿងផ្ទុះ និងអគ្គីភ័យ, លោកលោកវរសេនីយ៍ទោ វឹក វើន នាយការិយាល័យបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានដឹកនាំកម្លាំងនគរបាលជាច្រើនរូប បាននាំយករថយន្តដឹកទឹក ចំនួន០២គ្រឿង ចុះចែកទឹកដល់ ជនភាសឹកប្រើប្រាស់ ចំនួន០២មណ្ឌល រួមមាន ក្រុងសិរីសោភ័ណ គោលដៅមណ្ឌលកងវ៉ា ប្រើប្រាស់ទឹកអស់ចំនួន 02 រថយន្ត និងស្រុកមង្គលបូរី គោលដៅ ផ្សាបន្ទាយនាង(ផ្សារចំការតាដោក)។
ទន្ទឹមគ្នានេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានដាក់ចេញនូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់កម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមឲ្យបានម៉ត់ចត់ ព្រោះក្រុង/ស្រុកមួយចំនួនប្រជាពលរដ្ឋកំពុងភាសឹក, ពង្រឹងការយាមល្បាត ប្រចាំការ ២៤ម៉ោង និង ត្រៀមកម្លាំង សម្ភារៈ មធ្យោបាយ សម្រាប់ចុះអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ក្នុងករណីកើតមានករណីអគ្គីភ័យ ឬគ្រោះធម្មជាតិនានាជាយថាហេតុ ៕
















ចែករំលែកព័តមាននេះ