មន្ទីរពេទ្យធំៗបី នៅរាជធានីភ្នំពេញ បានកំពុងតែរួមដៃគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺមហារីកមាត់ស្បូន ដែលជាជំងឺដ៏កាចសាហាវមួយ កំពុងតែគំរា.មកំហែងសុខភាពសាធារណៈនៅក្នុងប្រទេស ។
មន្ទីរពេទ្យទាំងបីនេះ ត្រូវបានគេដឹងថា គឺមន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមជ្ឈមណ្ឌលជាតិគាំពារមាតា និងទារក ។
រូបតំណាងដោយ AI លោកស្រី អ៊ឹម សិទ្ធិការ្យ រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការសម្របសម្រួលក្នុងការពង្រឹងគុណភាពជំងឺមហារីក និងពង្រឹងគុណភាពថែទាំព្យាបាលជំងឺឆ្លងពីម្តាយទៅទារក បានអះអាងថា នៅក្នុងសិក្ខាសាលាកាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ថា ជំងឺនេះកាចសាហាវ និងគ្រោះថ្នាក់សម្រាប់ស្ត្រី ។ ដូច្នេះហើយទើបក្រុមគ្រូពេទ្យជំនាញ ត្រូវយកចិត្តទុកដាក់បំប៉នចំណេះដឹងជាប្រចាំ អំពីជំងឺនេះ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅកម្ពុជាអ្នកជំងឺមហារីកសរុបមានចំនួនប្រមាណជាជាង៣ម៉ឺននាក់ ដែលបានទទួលការព្យាបាលនៅមន្ទីរពេទ្យ ។ តាមតាមរបាយការណ៍ចំនួនអ្នកជំងឺមហារីក ដែលព្យាបាលនៅក្នុងមន្ទីរពេទ្យកម្ពុជា មានកំណើនប្រមាណជា៨៧,៤២ភាគរយ ។
ប្រភពដដែលបានបន្តថា ក្នុងចំណោមអ្នកកើតជំងឺមហារីក ដែលទទួលបានការព្យាបាលនៅកម្ពុជា ប្រភេទជំងឺមហារីកដែលច្រើនជាងគេ គឺមហារីកសុដន់ និងមហារីកមាត់ស្បូន ដែលមានសរុបជិត៣២ភាគរយនៃអត្រាអ្នកជំងឺមហារីកសរុប ៕
ចែករំលែកព័តមាននេះ