ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ប្តី និង​កូនៗ​ស្លា.ប់៣នាក់ ព្រម​ទទួល​សំណង​៥​ម៉ឺន​ដុល្លារ​ពី​ភាគី​បង្ក

2 ខែ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​កាលពី​​ថ្ងៃ​ទី​៤ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤ ភាគី​ខាង​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ប្ដី និង​

ខេត្តស្វាយរៀង​ ៖ ​កាលពី​​ថ្ងៃ​ទី​៤ ​ខែកុម្ភៈ​ ឆ្នាំ​២០២៤ ភាគី​ខាង​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​ស្លា.ប់​ប្ដី និង​កូន​តូចៗសរុប​ចំនួន​៣​នាក់ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍រវាងរថយន្តឡិចស៊ីស ៥៧០ បុ.កម៉ូតូមួយគ្រឿង កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ខែកុម្ភៈ ឆ្នាំ​២០២៤ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ (​ផ្លូវ​តា​ព្រឹម​) ស្ថិត​នៅ​ក្នុងភូមិ​ថ្នា​ញ សង្កាត់​បាទី ក្រុង​បា​វិត ខេត្តស្វាយរៀង យល់​ព្រម​ទទួល​សំណង​ពី​ភាគី​បង្ក​ចំនួន​៥​ម៉ឺន​ដុល្លារ ដើម្បី​ដក​ពាក្យបណ្ដឹង និង​បញ្ចប់រឿង​។ គួររំលឹកថា ប្រពន្ធ​យំ​រហូត​សន្ល​.​ប់ ក្រោយ​ឡិច​ស៊ី​ស ៥៧០ បុ​.​ក​ម៉ូតូ​លាន់​ដូច​រន្ទះ ស្លា​.​ប់​ប្តី និង​កូន​ៗ

សូម​បញ្ជាក់​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​៣ ​ខែកុម្ភៈ​ ឆ្នាំ២០២៤ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បង្ក​ឡើង​ដោយ​រថយន្ត​ម៉ាក Lexus 570 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2AQ-5833 បើកបរ​ដោយ​ឈ្មោះ WEN XIAOLONG ភេទប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ចិន មុខរបរ​អាជីវករ​លក់ដូរ​ក្នុង​តំបន់​កាស៊ីណូ​សៀង​ហៃ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង បើកបរ​ពី​ជើង​ទៅ​ត្បូង និង​អ្នក​រួម​ដំណើរ​ឈ្មោះ JI LINGEN ភេទប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ចេក ឃុំ​សំរោង ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង​។

ប្រភព​បាន​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ ក៏​រេ​ចង្កូត​មក​ខាងឆ្វេង​បុក​ចំ​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល 1L-8457 ពេញទំហឹង​បណ្តាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​៣​នាក់​ឪពុក​កូន​ស្លា.ប់​យ៉ាង​អាណោច​អា​ធ័ម​។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ស្លា.ប់​ទាំង​៣​នាក់ឪពុកកូនខាងលើ​​ រួម​មាន ១-​ឈ្មោះ សួ​ស តាក់​ច័ន្ទ​ធីតា ភេទ​ប្រុស អាយុ​៣១​ឆ្នាំ ត្រូវជាឪពុក មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​រំដួល ឃុំ​ប្រ​សូត្រ ស្រុក​ស្វាយ​ទាប ខេត្តស្វាយរៀង ជាបើកបរម៉ូតូ ធ្វើដំណើរ​ពី​ត្បូង​ទៅ​ជើង គ្មាន​ពាក់មួក​សុវត្ថិភាព (​​បានស្លា.ប់​នៅ​កន្លែង​កើតហេតុ​) ២-​ឈ្មោះ ខ្លា រ៉ា​ដែន ភេទប្រុស អាយុ​៧​ឆ្នាំ គ្មាន​ពាក់មួក​សុវត្ថិភាព ជាអ្នករួមដំណើរត្រូវជាកូន បាន​ស្លា.ប់​នៅ​កន្លែង​កើតហេតុ​) និង៣-​ឈ្មោះ ខ្លា ចិ​ត្ត្រា ភេទប្រុស អាយុ​២​ឆ្នាំ គ្មានពាក់មួកសុវត្ថិភាព ជាអ្នករួមដំណើរត្រូវជាកូន បានស្លា.ប់នៅកន្លែងកើតហេតុ ។ ជនរងគ្រោះទាំង៣នាក់មាន​ទីលំនៅ​ក្នុងភូមិ​មេស​ថ្ង​ក ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ​។

បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ សមត្ថកិច្ច​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ដើម្បី​វាស់វែង​និង​ស្រាវជ្រាវ​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​យក​មក​អធិការដ្ឋាន​នគរបាល​ក្រុង​បា​វិត ដើម្បី​សាកសួរ​និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។ រីឯ​សាកស.ព​សមត្ថកិច្ច​បាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ភាគីខាងរថយន្តបង្ក
ភាគីខាងរថយន្តបង្ក

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ