ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយករដ្ឋមន្ត្រីថា ថៃចង់ឈ្លានពានទឹកដីកម្ពុជាចំនួន១៧កន្លែងពីពោធិ៍សាត់ដល់កោះកុង

1 នាទី មុន
  • ភ្នំពេញ

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ពី​ផែនការ ប្រើ​កម្លាំង​របស់​ថៃ ដើម្បី​ដណ្តើម​យក​ទីតាំង​១៧​កន្លែង នៅ​ភាគ​ខាងលិច និង​និរតី​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ខេត្តពោធិ៍សាត់…

នាយក​រដ្ឋមន្ត្រី​កម្ពុជា សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត បាន​បញ្ជាក់​ពី​ផែនការ ប្រើ​កម្លាំង​របស់​ថៃ ដើម្បី​ដណ្តើម​យក​ទីតាំង​១៧​កន្លែង នៅ​ភាគ​ខាងលិច និង​និរតី​នៃ​ប្រទេស​កម្ពុជា ចាប់ពី​ខេត្តពោធិ៍សាត់ ដល់​ខេត្តកោះកុង ក្នុង​លិខិត​ផ្ញើរ​ជូន​លោក António Guterres អគ្គលេខាធិការ​អង្គការសហប្រជាជាតិ (UN) និង​មេដឹកនាំ​ពិភពលោក​សំខាន់​ៗ​ពាក់ព័ន្ធ​ជម្លោះ​កម្ពុជា​-​ថៃ​។

ក្នុង​លិខិត​ចុះ​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ លោកនាយក​រដ្ឋមន្ត្រី​ស្នើ​សុំ​ការ​គាំទ្រ​ពី UN ក្នុង​ការ​ជំរុញ​ឲ្យ​ភាគី​ថៃ​គោរព​បទ​ឈប់​បាញ់​ឱ្យ​បាន​ពេញលេញ រើ​លួស​បន្លា ប្រគល់​ដី​-​ផ្ទះ​ឱ្យ​ពលរដ្ឋ​ខ្មែរ​វិញ បញ្ឈប់​សកម្មភាព​រំលោភ​លើ​អធិបតេយ្យភាព​របស់​កម្ពុជា និង​ដោះ​លែង​ទាហាន​កម្ពុជា​ទាំង​១៨​នាក់​វិញ ។

សំណើ​នេះ​ធ្វើ​ឡើង​ភ្លាម​ៗ ក្រោយ​ពេល​ដែល​ទាហាន​ថៃ បាន​បាញ់​ផ្សែង​ពុល ឧស្ម័ន​បង្ហូរទឹកភ្នែក គ្រាប់កាំភ្លើង​ជ័រ និង​ភ្ជង់​ពលរដ្ឋ​ខ្មែរ ដែល​គ្មាន​អាវុធ​តតាំង នៅ​ភូមិ​ជោគជ័យ នៃ​ខេត្តបន្ទាយមានជ័យ ដោយ​ធ្វ​អោយរ​បួស​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​ខ្មែរ​ជា​ច្រើន​នាក់ ។

យោង​តាម​ក្រសួងការបរទេស សម្តេច​នាយក​រដ្ឋមន្ត្រី​បាន​ស្នើ​ដូច​គ្នា​នេះ​ទៅ​ប្រធានាធិបតី​អា​មេ​រិ​ក បារាំង ចិន និង​ម៉ា​ឡេ​ស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ