ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធយំរហូតសន្ល.ប់ ក្រោយឡិច​ស៊ី​ស ​៥៧០ បុ.ក​ម៉ូតូ​លាន់​ដូច​រន្ទះ​ ស្លា.ប់​ប្តី និង​កូនៗ

1 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្ត​ស្វាយ​រៀ​ង ៖ គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ បុ.ក

ខេត្ត​ស្វាយ​រៀ​ង ៖ គ្រោះថ្នាក់​ចរាចរណ៍​​រវាងរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកឡិចស៊ីស ៥៧០ បុ.កជាមួយម៉ូតូមួយគ្រឿងជិះគ្នា​​៣នាក់ឪពុកនិងកូន បណ្តាលឱ្យ​ភាគីខាងម៉ូតូដែលជិះគ្នា៣នាក់​ឪពុក​និងកូន​ ស្លាប់បាត់បង់ជីវិត​ភ្លាម​ៗទាំង​​៣នាក់​​នៅនឹង​​កន្លែង​កើតហេតុ​ ។

​​ហេតុការណ៍ខាងលើនេះ​​បានបង្កការភ្ញាក់​ផ្អើល​​កើតឡើង​​កាលពី​​វេលា​ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​៣ ​កុម្ភៈ ឆ្នាំ២០២៤​ នៅ​លើ​កំណាត់​ផ្លូវជាតិ​ ខាង​មុខ​ខ្លោង​​ទ្វា​វត្ត​ថ្នា​ញ ភូមិ​ថ្នា​ញ​ សង្កាត់​បាទី​ ក្រុង​បា​វិត ខេត្តស្វាយរៀង ​។

​តាមប្រភពពី​ប្រជាពលរដ្ឋ​នៅ​ក​ន្លឺ​ង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ជា​ឪពុក​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក​ហុងដា​ ធុនសេ​១២៥​ ពណ៌​ខ្មៅ​ មានដឹក​កូនប្រុស​​ចំនួន២​នាក់​(កូន​បង​អាយុ​១០​ឆ្នាំ​ និងកូន​ប្អូន​អាយុ​២​ឆ្នាំ​) ធ្វើ​ដំណើរ​ពី​ទិស​ខាងត្បូង​ទៅ​ទិសជើង​ ក្នុង​គោល​បំណង​​ទៅ​ទទួល​ប្រពន្ធ​ចេញពី​ធ្វើការ​រោងចក្រ​នៅ​ក្រុង​បា​វិត លុះ​មក​ដល់​ចំណុច​ខាង​មុខ​ខ្លោង​ង​ទ្វារ​​វត្ត​ថ្នា​ញ ​ក៏​ត្រូវ​រថយន្ត​ស៊េរីទំនើបមួយគ្រឿងម៉ាកឡិច​ស៊ី​ស ​LX៥៧០​ បុ.ក​ចំ​ពីមុខ​ពេញទំហឹង​លាន់​ដូច​រន្ទះ បណ្តាល​ឲ្យ​ជន​រង​គ្រោះ​​ទាំង​៣​នាក់​ឪពុក​និង​កូន​ស្លា.ប់​ភ្លាម​ៗ​នៅ​​កន្លែងកើតហេតុ រីឯ​ម៉ូតូ​បាក់​ខ្ទេច​១​កំណាត់​ រងការ​ខូច​ខាតទាំងស្រុង​។ ចំណែករថយន្ត​រងការ​ខូចខាត​ផ្នែក​ខាង​មុខ​ធ្ងន់ធ្ងរ ។​

តាមប្រភពដដែលបានបន្តថា ​រថយន្ត​ម៉ាក​ឡិចស៊ីស LX570 ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AQ-5833 បើក​បញ្ច្រាស​ទិស​គ្នា​​ពីទិស​ខាងជើង​ទៅ​ត្បូង​យ៉ាង​លឿន​ គេមិនដឹងថា​​យ៉ាងម៉េច​ក៏បាន​រេ​ចង្កូត​ទៅ​បុ.ក​ចំ​ម៉ូតូ​ជន​រង​គ្រោះ​បែប​នេះ ​។ រីឯ​អ្នកបើកបរ​រថយន្ត​បាន​បើកទ្វា​រថយន្ត​រត់គេច​ខ្លួន​បាត់​ភ្លាម​ៗ​ពី​កន្លែង​កើតហេតុ​បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ កន្លះ​ម៉ោង​ក្រោយមក​ គេ​ឃើញ​សមត្ថកិច្ច​យក​រថយន្ត​ស្ទូច​មក​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បា​វិត​ ។​ រីឯ​ស.ព​ជន​រង​គ្រោះ​៣​នាក់​ឪពុក​និង​កូន ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ។

​អ្វី​ដែល​គួរ​ឲ្យ​ស​ង្វេ​គ​​នោះ​គឺ​ស្ត្រី​ជា​ប្រពន្ធ​ធ្លាប់តែ​ប្តី​ទៅ​ទទួល​ពី​រោងចក្រ​រាល់ថ្ងៃ ស្រាប់តែ​អ្នក​ជិតខាង​ទៅ​ទទួល​មក​ដល់​ឃើញ​ហេតុ​ការ​ណ៍ប្តី​និង​កូន​ដេក​ស្លា.ប់​រដូករណែលលើផ្លូវជាតិ ក៏ស្រែកយំ​យ៉ាង​រន្ធ.ត់​រហូត​សន្ល.ប់ ព្រោះ​នាង​មាន​ប្តី​ និងមាន​តែ​កូន​២​នាក់​នេះ តើ​ឱ្យនាង​សង្ឃឹម​អីទៀត ន​ណា​មិន​ស្លុ.ត តែ​មួយ​ប៉​ព្រិច​ភ្នែក​បាត់បង់​ប្តី​និង​កូនៗរហូតដល់ទៅ៣នាក់ តើន​ណា​ទប់ចិត្ត​ ទប់​អារម្មណ៍​បាន សូម្បី​តែ​សាច់ញាតិ​និង​អ្នក​ភូមិ​ដែល​ទៅ​មើល​ហេតុការណ៍​ក៏​មិន​អាច​ទប់ទឹក​ភ្នែក​បាន​ដែរ​ ។​

ជុំវិញករណីខាងលើនេះ មហាជន​លើក​ឡើង​ថា សូម​ឲ្យ​សមត្ថកិច្ច​ជួយ​រក​យុត្តិធម៌​ជូន​ស្ត្រី​ជា​ប្រពន្ធ​របស់ជនរងគ្រោះ​ផង​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ