ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អង់​គ្លេស​ហៅ​ទូត​រុស្ស៊ី​ទៅ​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​ករណី​ដ្រូន​រាប់​សិប​គ្រឿង​បំ.ពា.ន​ដែន​អាកាស​ប៉ូឡូញ

9 ម៉ោង មុន

ទី​ក្រុង​ឡុង៖ ថ្ងៃ​នេះ អង់គ្លេស​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​​រុស្ស៊ី​ទៅ​ឆ្លើយ​បំភ្លឺ និង​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ពាក់​ព័ន្ធ​នឹង​​​ករណី​ដែល​ដ្រូន​របស់​រុស្ស៊ី​ហោះ​ចូល​ដែន​អាកាស​ប៉ូឡូញ​កាល​ពី​សប្ដាហ៍​មុន​រហូត​ដល់​រាប់​​សិប​គ្រឿង​។ អង្គ​ការ​ណាតូ​ក្នុង​នាម​ប៉ូឡូញ​ជា​សមាជិក​របស់​ខ្លួន​ម្នាក់​ដែរ​នោះ​ពិត​ជា​មិន​ស្ងប់​ចិត្ត​ចំពោះ​​រឿង​នេះ​ទាល់​តែ​សោះ​ព្រោះ​វា​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។ ទោះ​បី​ដ្រូន​ទាំង​នោះ​ហោះ​ជ្រុល​ជ្រួស​ដោយ​ចេត​នា​ក្ដី​​ ឬ​អចេតនា​ក្ដី វា​ជា​សញ្ញា​មិន​ល្អ​ ហើយ​អាច​មាន​ន័យ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មិន​ត្រឹម​តែ​មិន​ថយ​ចុះ​ទេ ប៉ុន្តែ​អាច​នឹង​ហៀរ​ចូល​ប្រទេស​ក្បែរ​ខាង​ដទៃ​ទៀត​។…

ទី​ក្រុង​ឡុង៖ ថ្ងៃ​នេះ អង់គ្លេស​កោះ​ហៅ​ឯក​អគ្គ​រដ្ឋ​ទូត​​រុស្ស៊ី​ទៅ​ឆ្លើយ​បំភ្លឺ និង​​កើត​ទុក្ខ​មិន​សុខ​ចិត្ត​ពាក់​ព័ន្ធ​នឹង​​​ករណី​ដែល​ដ្រូន​របស់​រុស្ស៊ី​ហោះ​ចូល​ដែន​អាកាស​ប៉ូឡូញ​កាល​ពី​សប្ដាហ៍​មុន​រហូត​ដល់​រាប់​​សិប​គ្រឿង​។ អង្គ​ការ​ណាតូ​ក្នុង​នាម​ប៉ូឡូញ​ជា​សមាជិក​របស់​ខ្លួន​ម្នាក់​ដែរ​នោះ​ពិត​ជា​មិន​ស្ងប់​ចិត្ត​ចំពោះ​​រឿង​នេះ​ទាល់​តែ​សោះ​ព្រោះ​វា​ជា​ព្រឹត្តិ​ការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់​ផ្អើល​។

ទោះ​បី​ដ្រូន​ទាំង​នោះ​ហោះ​ជ្រុល​ជ្រួស​ដោយ​ចេត​នា​ក្ដី​​ ឬ​អចេតនា​ក្ដី វា​ជា​សញ្ញា​មិន​ល្អ​ ហើយ​អាច​មាន​ន័យ​ថា​សង្គ្រាម​អ៊ុយ​ក្រែន​មិន​ត្រឹម​តែ​មិន​ថយ​ចុះ​ទេ ប៉ុន្តែ​អាច​នឹង​ហៀរ​ចូល​ប្រទេស​ក្បែរ​ខាង​ដទៃ​ទៀត​។ មែន​ទែន​ទៅ ដ្រូន​ទាំង​នោះ​ត្រូវ​ប៉ូ​ឡូញ​បាញ់​ទម្លាក់​អស់​ភាគ​ច្រើន​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​យ៉ាង​ពេញ​ទំហឹង​ពី​សំណាក់​អង្គ​ការ​ណាតូ។

ប៉ុន្មាន​ថ្ងៃ​ក្រោយ​ព្រឹត្តិ​ការណ៍​នោះ ប្រទេស​រ៉ូម៉ានី​ក៏​ប្រញាប់​ចល័ត​យន្ត​ហោះ​ចម្បាំង​ដើម្បី​ចេញ​ធ្វើ​អន្តរា​គមន៍​បន្ទាន់​នៅ​ពេល​ដ្រូន​របស់​រុស្ស៊ី​មួយ​គ្រឿង​ហោះ​ចូល​ដែន​អាកាស​របស់​ខ្លួន​។ អ្នក​នាំ​ពាក្យ​​ក្រសួង​ការ​បរទេស​អង់​គ្លេស​បាន​ចេញ​សេចក្ដី​ថ្លែង​ការណ៍​​ចាត់​ទុក​ការ​រំលោភ​ដែន​អាកាស​របស់​រដ្ឋ​ជា​សមាជិក​អង្គ​ការ​ណាតូ​ជា​​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ទាល់​តែ​សោះ​​។ អង់គ្លេស​នឹង​បន្ត​ឈរ​នៅ​ខាង​សម្ព័ន្ធ​​មិត្ត​ណាតូ​របស់​ខ្លួន​ជា​និច្ច​ដើម្បីថ្កោល​ទោស​ទង្វើ​ដ៏​ខ្ជី​ខ្ជា​នេះ​។

អ្នក​នាំ​ពាក្យ​អង់​គ្លេស​ថ្លែង​បន្ត​​ទៀត​ថា​រុស្ស៊ី​គួរ​ណាស់​យល់​ឱ្យ​បាន​ច្បាស់​ថា​​នៅ​ពេល​​ខ្លួន​ប្រ​ព្រឹត្ត​ទង្វើ​ឈ្លាន​ពាន​បែប​នេះ​កាន់​តែ​ច្រើន​នឹង​​​​ធ្វើ​ឱ្យ​អង្គ​ការ​ណាតូ​រួប​រួម​សាមគ្គី​គ្នា​​កាន់​តែ​ខ្លាំង​ ​ហើយ​នឹង​​ប្ដេជ្ញា​ចិត្ត​ឈរ​នៅ​ខាង​អ៊ុយ​ក្រែន​ជា​និច្ច​។ លើក​ក្រោយ​ បើ​មាន​ករណី​បំពាន​ដែន​អាកាស​បែប​នេះ​ទៀត​អង់គ្លេស​ព្រមាន​ថា​អង្គ​ការ​ណាតូ​នឹង​ប្រើ​កម្លាំង​តប​តប​ទៅ​វិញ​ជា​មិន​ខាន​។​​​

អ្ន​ក​សារ​ព័ត៌​មាន​ព្យាយាម​ទាក់​ទង​ទៅ​ស្ថាន​ទូត​​រុស្ស៊ី​​​ប្រចាំ​ចក្រ​ភព​​អង់គ្លេស​ដើម្បី​ស្នើ​សុំ​ធ្វើ​អត្ថា​ធិប្បាយ​ ឬ​មាន​មតិ​យោបល់​ផ្សេង​ៗ​​។ ប៉ុន្តែ​គ្មាន​ការ​ឆ្លើយ​តប​ទេ​។ កាល​ពី​ពេល​កន្លង​មក រុស្ស៊ី​ថា​ខ្លួន​គ្មាន​ផែន​ការ​វាយ​ប្រហារ​ទី​តាំង​ណា​មួយ​នៅ​ប្រទេស​ប៉ូឡូញ​ទេ​។ នៅ​យប់​កើត​ហេតុ​នោះ ដ្រូន​របស់​ខ្លួន​ហោះ​ទៅ​វាយ​ប្រហារ​អ៊ុយ​ក្រែន។​ ដូច្នេះ​អាច​នឹង​ហោះ​ជ្រុល​ចូល​ដែន​អាកាស​ប៉ូឡូញ​។

ទោះ​ជា​យ៉ាង​ណា​ក្ដី ​អង្គ​ការ​ណាតូ​មិន​គិត​ដូច្នេះ​ទេ។​​ ណាតូ​គិត​ថា​រុស្ស៊ី​ចង់​ធ្វើ​តេស្ត​សាក​ល្បង​ជំហរ​របស់​ណាតូ​។ បើ​សិន​ណា​តូ​នៅ​ស្ងៀម​ មិន​មាត់​ មិន​ក​អ្វី​ទេ​​ រុស្ស៊ី​រឹត​តែ​បានចិត្ត​ និង​ធ្វើ​រឹត​តែ​ខ្លាំង​ដៃ​ជាង​នេះ​ទៀត​​។ ដូច្នេះ មិន​រង់​ចាំ​យូរ​ទេ​ ណាតូ​ក៏​បញ្ចេញ​ប្រតិ​កម្ម​ជា​បន្ត​បន្ទាប់​ ជា​ពាក្យ​សម្ដី​ផង និង​​ជា​ការ​ចាត់​វិធាន​ការ​ក្ដៅ​ផង​។ ថ្មី​ៗ​នេះ បារាំង​ប្រកាស​​បញ្ជូន​យន្ត​ហោះ​ទៅ​ជួយ​ពង្រឹង​ដែន​អាកាស​ប៉ូឡូញ​​។ ចំណែក​អង់គ្លេស​ដាក់​ទណ្ឌ​កម្ម​កប៉ាល់​ដឹក​ប្រេង​ និង​ក្រុម​ហ៊ុន​​បរទេស​មួយ​ចំនួន​ដែល​ផ្គត់​ផ្គង់​គ្រឿង​បរិក្ខារ និង​រំសេវ​សម្រាប់​រុស្ស៊ី​យក​ទៅ​ផលិត​ដ្រូន និង​អាវុធ​។ នេះ​បើ​​​តាម​ប្រភព​ពី​រ៉យទ័រ និង​ប្រភព​ដទៃ​ទៀត​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ