ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ម្តាយ​គួរតែ​ថែ​សុខភាព​បែប​ណា​ក្នុង​កំឡុង​ពេល​កូនខ្ចី?

2 ម៉ោង មុន

កូនខ្ចី​ជា​ពេលវេលា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក ព្រោះ​បើ​អ្នក​ថែ​សុខភាព​ខុស នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​អស់​មួយ​ជីវិត​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា ដើម្បី​អាច​រក្សា​បាន​នូវ​សុខភាព​ល្អ? រឿង​ទី​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​សម្រាក​ឲ្យ​បាន​ច្រើន ដោយ​មិន​គួរ​លើក​របស់​ធ្ងន់​ៗ​នោះ​ទេ​។ ក្នុង​រយៈពេល​នេះ អ្នក​គួរតែ​គេង​លើ​គ្រែ​ឲ្យ​បាន​ច្រើន​ជាង​ដើរ​។…

កូនខ្ចី​ជា​ពេលវេលា​សំខាន់​បំផុត​ក្នុង​ជីវិត​អ្នក ព្រោះ​បើ​អ្នក​ថែ​សុខភាព​ខុស នោះ​នឹង​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​អស់​មួយ​ជីវិត​។ ដូចនេះ តើ​គួរតែ​ធ្វើ​បែប​ណា ដើម្បី​អាច​រក្សា​បាន​នូវ​សុខភាព​ល្អ?

រឿង​ទី​មួយ​ដែល​អ្នក​គួរតែ​ធ្វើ​គឺ​សម្រាក​ឲ្យ​បាន​ច្រើន ដោយ​មិន​គួរ​លើក​របស់​ធ្ងន់​ៗ​នោះ​ទេ​។ ក្នុង​រយៈពេល​នេះ អ្នក​គួរតែ​គេង​លើ​គ្រែ​ឲ្យ​បាន​ច្រើន​ជាង​ដើរ​។ ចំពោះ​អ្នក​ម្តាយ​ដែល​សម្រាល​ដោយ​ធម្មជាតិ ក្រោយ​៤​ម៉ោង ជា​ពេលវេលា​ដែល​អ្នក​គួរតែ​បត់ជើងតូច​ហើយ​។ ប៉ុន្តែ​បើ​អ្នក​ពិបាក​នឹង​បត់ជើងតូច អ្នក​អាច​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​បាន​។ ម្យ៉ាងទៀត អ្នក​គួរតែ​ដុសធ្មេញ​ឲ្យ​បាន​ទៀងពេល ដោយ​មិន​គួរ​មិន​ដុស​ឡើយ ព្រោះ​អាច​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺ​ដែល​ទាក់ទង​នឹង​អញ្ចាញធ្មេញ​បាន​។ ច្រាស​ដុសធ្មេញ ដែល​អ្នក​ប្រើ គួរតែ​ជ្រើសរើស​ច្រាស​ដែល​ទន់ ទើប​អាច​ការពារ​ធ្មេញ​របស់​អ្នក​បាន​។

ជា​ពិសេស អ្នក​មិន​គួរ​មើល​ទូរស័ព្ទ និង​ទូរទស្សន៍​ទេ ព្រោះ​អាច​ធ្វើ​ឲ្យ​ភ្នែក​អ្នក​អន់បាន​នៅ​ពេល​ក្រោយ ដោយ​អាច​មើល​មិន​ច្បាស់​ឡើយ​។ បន្ទប់​របស់​អ្នក​គួរតែ​បើក​បង្អួត​ចោល​ចំនួន​កន្លះ​ម៉ោង​រាល់ថ្ងៃ ដើម្បី​ឲ្យ​ខ្យល់​ចេញចូល មិន​ធ្វើ​ឲ្យ​មេរោគ​ច្រើន​ផ្ទុក​ក្នុង​នោះ​។ ប៉ុន្តែ​អ្នក​មិន​គួរ​បើក​ម៉ាស៊ីនត្រជាក់​ឡើយ ព្រោះ​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ខ្លាំង​ណាស់​។ ចុង​ក្រោយ អ្នក​គួរតែ​ពាក់មួក និង​ស្រោមជើង​ឲ្យ​បាន​ជាប់ បើ​អ្នក​មិន​ចង់​តែងតែ​ឈឺក្បាល​នៅ​ពេល​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ