ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្រក​គីឡូ​លឿន​មែន​ទេ ? សាក​ញ៉ាំអាហារ​ទាំងនេះ​អ្នក​នឹង​ឃើញ​ផល​ហើយ

3 ម៉ោង មុន

គន្លឹះ​ជ្រើសរើស​អាហារ​សម្រាប់​សម្រក​ទម្ងន់ ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព មិនមែន​ផ្តោត​តែ​លើ​ការ​ញ៉ាំ​តិច​នោះ​ទេ គឺ​សំខាន់​លើ​ការ​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ ។ ការ​ជ្រើសរើស​ប្រភេទ​អាហារ​ត្រឹមត្រូវ​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​រក្សាសុខ​ភាពល្អ ។ ១….

គន្លឹះ​ជ្រើសរើស​អាហារ​សម្រាប់​សម្រក​ទម្ងន់

ការ​សម្រក​ទម្ងន់​ប្រកបដោយ​ប្រសិទ្ធភាព និង​សុវត្ថិភាព មិនមែន​ផ្តោត​តែ​លើ​ការ​ញ៉ាំ​តិច​នោះ​ទេ គឺ​សំខាន់​លើ​ការ​ញ៉ាំ​ឲ្យ​បាន​ត្រឹមត្រូវ ។ ការ​ជ្រើសរើស​ប្រភេទ​អាហារ​ត្រឹមត្រូវ​អាច​ជួយ​ដុត​បំផ្លាញ​ជាតិ​ខ្លាញ់ និង​រក្សាសុខ​ភាពល្អ ។

១. អាហារ​ដែល​ត្រូវ​ញ៉ាំ

បន្លែ​ស្លឹក​បៃតង និង​ផ្លែ​ឈើ ៖ ដូច​ជា​ស្ពៃក្តោប សាលាដ ត្រសក់ ផ្លែ​ប៉ោម និង​ផ្លែ​បឺ​រ​ជាដើម ។ អាហារ​ទាំងនេះ​មាន​កាឡូរី​ទាប តែ​សម្បូរ​ទៅ​ដោយ​ជាតិ​សរសៃ (Fiber) និង​វីតាមីន ដែល​ជួយ​ឲ្យ​ឆ្អែត​បាន​យូរ និង​ជួយ​សម្រួល​ដល់​ប្រព័ន្ធ​រំលាយ​អាហារ ។

ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ ៖ ដូច​ជា សាច់​ត្រី សាច់​មាន់ (​គ្មាន​ស្បែក​) ស៊ុត និង​សណ្តែក​។ ប្រូតេអ៊ីន​ជួយ​ទ្រទ្រង់​សាច់ដុំ និង​បង្កើន​ការ​ដុត​បំផ្លាញ​កាឡូរី​ក្នុង​រាង​កាយ ។

គ្រាប់​ធញ្ញជាតិ​ទាំងមូល ៖ ដូច​ជា អង្ករសម្រូប នំប៉័ង​ស្រូវ​សាលី និង​ពោត​។ អាហារ​ទាំងនេះ​ផ្តល់​ថាមពល​យូរអង្វែង និង​មាន​ជាតិ​សរសៃ​ខ្ពស់ ជួយ​កាត់​បន្ថយ​ការ​ឃ្លាន​អាហារ​ផ្អែម ឬ​ខ្លាញ់​។

ខ្លាញ់​ល្អ ៖ ដូច​ជា ខ្លាញ់​ពី​ផ្លែ​បឺ​រ ប្រេង​អូ​លីវ និង​គ្រាប់​ធញ្ញជាតិ​មួយ​ចំនួន ។ ខ្លាញ់​ទាំងនេះ​ជួយ​ដល់​សុខភាព​បេះដូង និង​ជួយ​ឲ្យ​មាន​អារម្មណ៍​ឆ្អែត​។

២. គន្លឹះ​បន្ថែម

ផឹកទឹក​ឲ្យ​បាន​ច្រើន​៖ ទឹក​ជួយ​បង្កើន​ការ​ដុត​បំផ្លាញ​កាឡូរី និង​កាត់​បន្ថយ​ការ​ឃ្លាន ។ ពេល​ខ្លះ រាង​កាយ​ច្រឡំ​ការ​ស្រេកទឹក​ទៅ​ជា​ការ​ឃ្លាន ។

ញ៉ាំ​ឲ្យ​បាន​ទៀងទាត់ ៖ ការ​ញ៉ាំ​អាហារ​តិច​ៗ និង​ញឹកញាប់ អាច​ជួយ​បង្កើន​ការ​រំលាយ​អាហារ និង​កាត់​បន្ថយ​ការ​ឃ្លាន​។

ប្រសិនបើ​អ្នក​ចង់​សម្រក​ទម្ងន់​បាន​លឿន និង​មាន​សុវត្ថិភាព ការ​ហាត់ប្រាណ ក៏​ជា​កត្តា​សំខាន់​ដែល​មិន​អាច​មើល​រំលង​បាន​ដែរ ។ ការ​ផ្សំ​បញ្ចូល​គ្នា​រវាង​ការ​ញ៉ាំ​អាហារ​ត្រឹមត្រូវ និង​ការ​ហាត់ប្រាណ​ទៀងទាត់ នឹង​ផ្តល់​លទ្ធផល​ល្អ​បំផុត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ