ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុងតឺន័រ​បោះពួយ​​បុ.ក​សសរស្ពានផ្លូវ​ល្បឿន​លឿន ស្លា.ប់​​អ្នកបើកបរ រីឯអ្នក​រួម​ដំណើរ​របួ.ស​ធ្ងន់

35 នាទី មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​៖ បុរស​ជា​អ្នកបើកបរ​​រថយន្ត​បាន​ស្លាប់​ភ្លាម​ៗ​នៅ​កន្លែង​កើតហេតុ ហើយ​ស្ត្រី​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​បាន​រង​របួស​ធ្ងន់ធ្ងរ​ត្រូវ​បាន​ដឹក​បញ្ជូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ ខណៈ​ដែល បុរស​ខាងលើ​បើករថយន្ត​កុងតឺន័រ លឿន​ដូច​ហោះ បោះពួយ​យ៉ាង​លឿន​បុក​ជាមួយ​សសរស្ពាន​ផ្លូវ​ល្បឿន​លឿន​យ៉ាង​ពេញទំហឹង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ធ្វើ​ដំណើរ​និង​សមត្ថកិច្ច​។

ហេតុការណ៍​រថយន្ត​កុងតឺន័រ​បោះពួយ​យ៉ាង​លឿន​បុក​សសរស្ពាន​ផ្លូវ​ល្បឿន​លឿន​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១០​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២៦ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៤ ចន្លោះ​បង្គោលគីឡូម៉ែត្រ​លេខ​(៩៩-​ទៅ​លេខ​១០០) ស្ថិត​នៅ​ក្នុងភូមិ​ទី​៦ ឃុំ​យាយ​ម៉ៅ​ពេជ្រនិល ស្រុក​ភ្នំស្រួច ខេត្តកំពង់ស្ពឺ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​និយាយ​ដឹង​ថា​នៅ​មុន​ពេល​កើតហេតុ មាន​រថយន្ត​(​កុងតឺន័រ​)​មួយ​គ្រឿង​ម៉ាក​FUSO ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ​ភ្នំពេញ​3E-9488 សណ្តោង​សឺ​មី​រ៉ឺ​ម៉ក​ពាក់​ផ្លា​ក​លេខ​ព្រះ​សីហ​នុ​4A-1210 បើកបរ​ដោយ​ឈ្មោះ មី សាវ៉ា​ត ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ រស់នៅ​ក្នុងភូមិ​កំព្រា​ល ឃុំ​ប្រឡាយ ស្រុក​ស្ទោង ខេត្តកំពង់ធំ អ្នក​ជិះ​ក្នុង​រថយន្ដ ភេទ​ស្រី មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​(​បាន​រង​របួស​ធ្ងន់ធ្ងរ​) រថយន្ត​កុងតឺន័រ​បាន​បើកបរ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត នោះ​ពេល​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ បាន​រេ​ចង្កូត​មក​ខាងស្តាំ​ដៃ ធ្លាក់​ផ្លូវ​បុក​សសរស្ពាន​ផ្លូវ​ល្បឿន​លឿន បណ្តាល​ឲ្យ​កៀប​ស្លាប់​តៃកុង​រថយន្ត​ឈ្មោះ (​មី សាវ៉ា​ត​) ចំណែក​អ្នក​រួម​ដំណើរ​រង​របួស​ធ្ងន់ធ្ងរ ត្រូវ​បាន​រថយន្ត​ដឹក​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្លាម​ៗ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បន្ត​អត់​ដឹង​ទៀត​ថា​ក្រោយ​កើតហេតុ​នគរបាល​បាន​ចុះ​ធ្វើការ​វាស់វែង រង​ការ​ខូចខាត​រថយន្ត​០១​គ្រឿង កំរិត​ធ្ងន់ ខូចខាត​សសរ​ស្ពា​ផ្លូវ​ល្បឿន​លឿន ចំនួន​០៣​ដើម និង​រង​ការ ខូចខាត​ទុយោ​ទឹក​ស្អាត ប្រវែង​៥​ម៉ែត្រ​ផង​ដែរ​។

នគរបាល​ស្រុក​ភ្នំស្រួច​បាន​បញ្ជាក់​ថា​ករណី​ខាងលើ​នេះ​មិន​មានការ​កកស្ទះ​ចរាចរណ៍​ធ្វើ​ដំណើរ​នោះ​ទេ នគរបាល​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​រថយន្ត​កុងតឺន័រ​ខាងលើ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច រង់ចាំ​ធ្វើ​ដោះស្រាយ និង ចាត់ការ​តាម​ផ្លូវច្បាប់​៕