ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចូល​ទស្សនា​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​ ចាប់ពី​ថ្ងៃ​ទី​១៦ ​កញ្ញា តទៅ​នឹង​បង់​ថវិកា​ថ្លៃ​ចំណត​​​យានយន្ត

59 វិនាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​សម្រាប់​ការ​ទស្សនា​នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​តេ​ជោ​ថ្មី ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ​តទៅ​នឹង​ត្រូវ​បង់ថ្លៃ​ចំណត​យានយន្ត​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ​៖ ​សម្រាប់​ការ​ទស្សនា​នៅ​ព្រ​លាន​យន្ត​អន្តរជាតិ​តេ​ជោ​ថ្មី ស្ថិត​នៅ​ក្រុង​តា​ខ្មៅ ខេត្តកណ្តាល​ ចាប់ពី​ថ្ងៃ​ទី​១៦ ខែកញ្ញា ឆ្នាំ​២០២៥ ​តទៅ​នឹង​ត្រូវ​បង់ថ្លៃ​ចំណត​យានយន្ត​។

ឯកឧត្តម ស៊ី​ន ចាន់​សិរិ​វុ​ត្ថា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​អាកាស​ចរ​ស៊ី​វិលបាន​ឲ្យ​កោះសន្តិ​ភាព​ដឹង​ នៅ​ថ្ងៃ​ទី​១៥ ខែកញ្ញា ឆ្នាំ​២០២៥​ថា ​ចាប់ពី​ថ្ងៃ​ទី​១៦ ​កញ្ញា​ តទៅ យានយន្ត​ដែល​ការ​ចូល​មក​ទស្សនា​នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​តេ​ជោ​នឹង​គិត​ថវិកា ហើយ​ត្រូវ​ទុក​ឲ្យ​មាន​របៀប​តាម​ការ​កំណត់​របស់​សន្តិសុខ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា​ «​ថ្ងៃ​១៥​ កញ្ញា គឺជា​ថ្ងៃ​ចុង​ក្រោយ ហើយ​ចំណង​គឺ​គេ​គិតលុយ​ពេញ​ទាំង​អស់​ឡើង​វិញ ហើយ​កាត​លក់ដូរ​ទំនិញ​កន្លែង​ណា​បញ្ចុះតម្លៃ​ក៏​គេ​លេង​បញ្ចុះតម្លៃ​ដែរ​» ។ ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​លើក​ឡើង​ថា ​ចំពោះ​អ្នក​ដែល​ចូល​ទស្សនា​ទៅ​ចូល​ទស្សនា ​គឺ​នៅ​ចូល​មើល​បានជា​ធម្មតា​ ហើយ​អ្នក​ដែល​ជូន​ដំណើរ​បងប្អូន​ទៅ​ក្រៅប្រទេស​នៅ​ចូល​ជា​ធម្មតា​ ។ អាច​ចូល​នេះ​ដែរ​ នឹង​ត្រូវ​រៀបចំ​សម្រាប់​ធ្នាប់​ឲ្យ​បាន​ល្អ​ផង​ដែរ ​។

ទាក់ទិន​និង​សណ្ដាប់ធ្នាប់​នេះ​ដែរ ​រថយន្ត​ទាំងអស់​នឹង​ត្រូវ​រៀបចំ​ទៅ​តាម​ការ​កំណត់​របស់​សន្តិសុខ​ ។ យ៉ាងណា​ ​ឯកឧត្តម​អ្នកនាំពាក្យ​ក៏​បាន​អះអាង​ថា ​ទោះបីជា​មានការ​ចូល​ទស្សនា​នៅ​ព្រ​លាន​​យន្តហោះ​ថ្មី​នេះ​ ​ហើយ​មានការ​យក​លុយ​ថ្លៃ​កំណត់​យ៉ាងណា​ក៏​ដោយ​ ក៏​រំពឹង​ថា​បងប្អូន​ប្រជា​ពលរដ្ឋ​ចូល​ទស្សនា​មាន​ចំនួន​ច្រើន​ដដែល​ ។

ឯកឧត្តម​បញ្ជាក់​ថា​ «​ខ្ញុំ​ជឿ​ថា មិន​កាត់​បន្ថយ​អ្នក​ចូល​ទស្សនា​នោះ​ទេ ព្រោះ​អ្នក​ចង់​មើល​នៅ​តែ​ចង់​មើល ប៉ុន្តែ​គាត់​មិន​អាច​នៅ​យូរ​ព្រោះថា ការ​ចំណាយ​ថ្លៃ គឺ​ចំណត​គិត​ម៉ោង»​។

សូម​ជម្រាប​បើ​តាម​អ្នកនាំពាក្យ​ធ្លា​ប់បាន​អះ​ង​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ មាន​លក្ខណៈ​ពិសេស ​ដោយ​ផ្ដល់​នូវ​អារម្មណ៍​ប្លែក អស្ចារ្យ និង​រំភើប ដល់​អ្នក​ធ្វើ​ដំណើរ​គ្រប់​រូប ពេល​ចូល​មក​ដល់​អាកាសយានដ្ឋាន​នេះ​ ។

បើ​តាម​អ្នកនាំពាក្យ​រូប​នេះ ការ​សាងសង់​អាកាសយានដ្ឋាន​នេះ​ កើនឡើង​លើស​ការ​គ្រោងទុក ដែល​តាម​គម្រោង​ប៉ាន់ស្មាន​ចំណាយ​ប្រមាណ​១៥០០​លាន​ដុល្លារ ប៉ុន្តែ​ការ​សាងសង់​ជាក់ស្តែង​មក​ដល់​ពេល​នេះ ការ​ចំណាយ​ប្រហែល​ជាង​២​ពាន់​លាន​ដុល្លារ​ហើយ​។

ឯកឧត្តម​​បាន​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​អាកាសយានដ្ឋាន​ប្រភេទ​4F​នេះ មិន​មាន​ច្រើន​នោះ​ទេ​នៅ​ក្នុង​តំបន់ ប៉ុន្ដែ​បើ​ក្រឡេក​មើល​នៅ​ក្នុង​អាស៊ាន ដូច​ជា​៖ សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី មាន​ខ្នាត​ប្រហាក់ប្រហែល​ជាមួយ​កម្ពុជា ប៉ុន្ដែ​អ្វី​ដែល​ប្លែក និង​បទ​ពិសោធន៍​ល្អ គឺ​ពេល​ដែល​ចូល​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​មាន​អារម្មណ៍​ប្លែក អស្ចារ្យ និង​រំភើប​»​។

ឯកឧត្តម​បាន​បន្ថែម​ថា មាន​តិច​ណាស់​ដែល​ស្ថាបត្យកម្ម ឬ​ក៏​អាកាសយានដ្ឋាន​មួយ​ចំនួន ផ្ដល់​អារម្មណ៍​អស្ចារ្យ និង​រំភើប​បែប​នេះ ដល់​អ្នក​ធ្វើ​ដំណើរ ដូច​នៅ​ក្នុង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​ ។

ទន្ទឹម​គ្នា​នេះ ក្នុង​នាម ​អាកាស​ចរ​ស៊ី​វិល លោក ស៊ីន ចាន់​សិរី​វុ​ត្ថា រំពឹង​ទុក​ថា អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នឹង​សម្រួល​ដល់​ការ​ចេញ​-​ចូល ហើយនឹង​ជំរុញ​ឲ្យ​មាន​កំណើន​ភ្ញៀវ​​ទេសចរ​ជា​រៀង​រហូត​។

បើ​តាម​អ្នកនាំពាក្យ​ថា​ ថ្ងៃ​ដំបូងនៃ​ការ​បើក​ដំណើរការ​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ នៅ​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០២៥ ​នេះ ជើងហោះហើរ​ដំបូង ដែល​បាន​ទទួល​ស្វាគមន៍ គឺ​ក្រុមហ៊ុន​​អាកាសចរណ៍​ជាតិ Air Cambodia (K6 611) ដែល​បាន​ចុះ​ចត​នៅ​វេលា​ម៉ោង​៨៖០០​ព្រឹក​។

តាម​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេ​ជោ​នឹង​សម្ពោធ​ជា​ផ្លូវការ​នៅ​ថ្ងៃ​ទី​២០ ខែតុលា ឆ្នាំ​២០២៥ ខាង​មុខ​នេះ ក្រោម​អធិបតីភាព​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​ចំ​ថ្ងៃ​ខួបកំណើត​របស់​សម្តេច​បវរ​ធិ​បតី​តែ​ម្តង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ