ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាចាត់ទុកការប្រើប្រាស់អំពើហិ.ង្សារបស់យោធាថៃមកលើពលរដ្ឋកម្ពុជា គឺរំលោ.ភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ

1 នាទី មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​របស់​យោធា​ថៃ មក​លើ​ពលរដ្ឋ​កម្ពុជា គឺ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។ យោង​តាម​សេចក្តីថ្លែងការណ៍​របស់ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ចាត់​ទុក​ការ​ប្រើប្រាស់​អំពើ​ហិ​.​ង្សា​របស់​យោធា​ថៃ មក​លើ​ពលរដ្ឋ​កម្ពុជា គឺ​រំលោភសិទ្ធិ​មនុស្ស​យ៉ាងធ្ងន់ធ្ងរ ។

យោង​តាម​សេចក្តីថ្លែងការណ៍​របស់ គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា នៅ​ថ្ងៃ​ទី​១៨ ខែកញ្ញា ឆ្នាំ​២០២៥ មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង និង​ថ្កោលទោស​យ៉ាង​ដាច់អហង្ការ​ចំពោះ​សកម្មភាព​របស់​ទាហាន​ប៉ា​រ៉ា និង​កងកម្លាំង​តាម​ព្រំដែន​របស់​ប្រទេស​ថៃ បាន​បន្ត​រាយ​បន្លា​លួស ប្រើប្រាស់​អាវុធ ឧស្ម័ន​បង្ហូរទឹកភ្នែក និង​ជំ​ពាម​កៅស៊ូ មក​លើ​ប្រជាពលរដ្ឋ​ស៊ី​វិល​កម្ពុជា នៅ​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ នា​ថ្ងៃ​ទី​១៧ ខែកញ្ញា ឆ្នាំ​២០២៥ បណ្តាល​ឱ្យ​ប្រជាពលរដ្ឋ​កម្ពុជា រួម​ទាំង​ព្រះសង្ឃ ក៏​ត្រូវ​រង​របួស​ផង​ដែរ​។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា បន្ដ​ថា សកម្មភាព​បង្ក​ហេតុនេះ​បាន​រំលោភ​យ៉ាងធ្ងន់ធ្ងរ​លើ​អនុស្សរណៈ​ឆ្នាំ​២០០០ កិច្ចព្រមព្រៀង​ស្តី​ពី បទ​ឈប់​បាញ់​រវាង​កម្ពុជា និង​ថៃ កាលពី​ថ្ងៃ​ទី​២៨ ខែកក្កដា ឆ្នាំ​២០២៥ គោលការណ៍​ព្រមព្រៀង​ទាំង​១៣​ចំណុច នៃ​កិច្ចប្រជុំ​វិសាមញ្ញ​របស់​គណៈកម្មការ​ព្រំដែន​រវាង​ប្រទេស​ទាំង​ពីរ កាលពី​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៥ និង​កិច្ចប្រជុំ​ពិសេស​លើក​ទី​១ របស់​គណៈកម្មាធិការ​កិច្ចការ​ព្រំដែន​ទូទៅ កាលពី​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០២៥ ជាដើម ។

បន្ថែម​លើ​នេះ សកម្មភាព​របស់​ទាហាន​ថៃ​បាន និង​កំពុង​បង្ក​ឱ្យ​មាន​ផល​ប៉ះពាល់​យ៉ាង​ខ្លាំង​លើ សិទ្ធិ​និង​សេរីភាព​ជា​មូលដ្ឋាន​របស់​ប្រជាជន​កម្ពុជា ដែល​ត្រូវ​បានការ​ពារ​ដោយ​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ ធម្មនុញ្ញ​អាស៊ាន ច្បាប់​មនុស្សធម៌​អន្តរជាតិ និង​ជា​ពិសេស ច្បាប់​សិទ្ធិ​មនុស្ស​អន្តរជាតិ ដែល​ប្រទេស​ថៃ​ជា​រដ្ឋ​ភាគី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ