ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះណែនាំម្ចាស់ហាងកាហ្វេ និងឱ្យ​ធ្វើកិច្ចសន្យា ក្រោយមានសិស្សប្រមូលផ្តុំគ្នាតាម​ហាងកាហ្វេ

3 ខែ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ លោក​អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​

រាជធានីភ្នំពេញ ៖ លោក​អភិបាលរង​ខណ្ឌ​ច្បារ​អំពៅ​ ដឹកនាំ​កម្លាំង​ចម្រុះ​ចុះ​ត្រួតពិនិត្យ​ទីតាំង​ហាង​កាហ្វេ​មួយ​កន្លែង និងធ្វើការ​ណែនាំ​អប់រំដល់​ម្ចាស់ហាង​ ព្រមទាំង​ឱ្យ​ធ្វើ​កិច្ចសន្យាផងដែរ​ ក្រោយ​ពី​មានការ​បង្ហោះ​រូបភាព​នៅ​ក្នុង​បណ្តាញ​សង្គម ពាក់ព័ន្ធ​នឹងករណី​​ក្មេង​ស្លៀកពាក់​សិស្សសាលា ចូល​ផឹក​កាហ្វេ ជក់បារី ក្នុង​ហាង​កាហ្វេ ។ គួររំលឹកថា ប្រជាពលរដ្ឋ​ហួសចិត្ត ពេល​ឃើញ​សិស្ស​១​ក្រុម ប្រមូលផ្ដុំ​គ្នា​នៅ​ហាង​កាហ្វេ​ទៅ​វិញ

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​២៣ ខែមករា ឆ្នាំ​២០២៤ វេលា​ម៉ោង ០៨ និង ៤០​នាទី​ព្រឹក យោង​តាម​គណនី​ហ្វេ​ស​បុក​ឈ្មោះ Chin Mong ក្រោម​សំ​ណេ​រ​ដូច្នេះ​ថា « មក​ទិញ​កាហ្វេ នៅ​តាម​ផ្លូវ​ថៃ​ហ្គ័រឃើញ​សិស្ស​អនុ​វិទ្យាល័យ​ព្រែក​ថ្មី និងច្បារ​អំពៅ​ប្រហែល១០​នាក់ កំពុង​អង្គុយ​ហូប​មី​កំប៉ុង ជក់បារី បុក​ប៊ី​យ៉ា ( ស្នូកឃ័រ ) មួយ​កំ​ប្លេ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ ខែមករា ឆ្នាំ​២០២៤​នេះ លោក ញាណ ច​ន្ទ័ សោភា អភិបាលរង​ខណ្ឌ និងលោក​វរ​នី​យ៍​ទោ ឡូ ភារ​ម្យ អធិការរង​ខណ្ឌ បាន​ដឹកនាំ​កម្លាំង​ចម្រុះ ទៅ​ត្រួតពិនិត្យ​ហាង​កាហ្វេ​យីហោ​TRAIN ស្ថិត​នៅ​ភូមិ​ចំពុះក្អែក ផ្លូវ​ថៃ​ហ្គ​រ័​(114) សង្កាត់​ព្រែក​ថ្មី ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។

បន្ទាប់​ពី​ត្រួតពិនិត្យ​ទីតាំង​រួច លោកអភិបាលរង ក៏​បាន​ធ្វើការ​ណែនាំ​អប់រំ និង​ធ្វើ​កិច្ចសន្យា ដល់​ម្ចាស់​ហាង​ខាងលើ ដោយ​មិន​អនុញ្ញាត​ឲ្យ​មាន​ក្មេង​ស្លៀកពាក់ ជា​សិស្សសាលា​ចូល​មក​អង្គុយ​លេង បែប​នេះ​ម្តងទៀត​ឡើយ ប្រសិនបើ​មានរឿង​អ្វី​កើតឡើង ត្រូវ​រាយការណ៍​ជូន​សមត្ថកិច្ច​ភ្លាម​ៗ ៕ (ដោយ ៖ រ​ដ្ឋា)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ