ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រតិបត្តិការ​បង្ក្រាប​គ្រឿ.ង.ញៀ.ន.​ជាង២០០គីឡូ​ក្រាម​នៅ​ស្ទឹង​ត្រែង

2 អាទិត្យ មុន
  • ស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ ​មនុស្ស​ចំនួន៥នាក់ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ថ្ងៃ​ទី​២៧ ​និង​ថ្ងៃ​ទី​២៨ មេ​សា​ ២០២៤​ ស្ថិត​នៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង…

ខេត្តស្ទឹងត្រែង ៖ ​មនុស្ស​ចំនួន៥នាក់ត្រូវ​បាន​ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ក្នុង​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ញៀន​រយៈពេល​២​ថ្ងៃ​ជាប់​គ្នា​ថ្ងៃ​ទី​២៧ ​និង​ថ្ងៃ​ទី​២៨ មេ​សា​ ២០២៤​ ស្ថិត​នៅ​ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង រួម​ជាមួយ​គ្រឿងញៀន​ច្រើន​ប្រភេទ​ប្រមាណ​ជា​ជាង​២០០​គីឡូក្រាម ​។

យោង​តាម​ប្រភព​ព័ត៌មាន​ពី​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ឱ្យ​ដឹង​ថា ​ក្រោយ​ការ​ស៊ើបអង្កេត​អំពី​​ករណី​ដឹក​ជញ្ជូន និង​រក្សា​ទុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០២៤ វេលា​ម៉ោង​១០ និង​២២​នាទី កម្លាំង​កា​រិ​យាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​វរ​សេនា​តូច​ការពារ​ព្រំដែន​គោក៧០១ និង​កម្លាំង​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន (​ក​៩) បង្ក្រាប​ក​ករណី​ដឹកជញ្ជូន និង​រក្សា​ទុក​ឆ្លង​ដែន​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ១​ករណី និង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន០៥​នាក់ ស្ថិត​នៅ​ចំណុច​អូរ​ដួង ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ជនសង្ស័យ​មានឈ្មោះ​ខាងក្រោម​ខាងលើ​៖

១-ឈ្មោះ ដា ទុន ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រោម ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ២-​ឈ្មោះ ភី​ត ឃី​ត ភេទ​ប្រុស អាយុ៤៥​ឆ្នាំ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​កោះ​ល្ង ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ៣-ឈ្មោះ
សោ​ន គាំង ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង

៤-​ឈ្មោះ កែវ ដាំ​មន្នី ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជនជាតិ​ខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង និង​ទី​៥-​ឈ្មោះ សោ​ន ណែ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​ ជនជាតិខ្មែរ​មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​ក្រឡាពាស ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង ។

ប្រភព​ដដែល​ឱ្យ​ដឹង​ថា វត្ថុ​តាង​ដែល​ចាប់​យក​រួម​មាន គ្រឿងញៀន​សរុប​ទម្ងន់ ២០២,៦៨២.៩២​ក្រាម មាន​ដូច​ខាងក្រោម​៖

  • គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ទម្ងន់​សរុប ១៦៩,៦៩៨.២៦​ក្រាម​។
  • គ្រឿងញៀន​ប្រភេទ​ហេ​រ៉ូ​អ៊ុ​ន​ទម្ងន់​សរុប ២០,៩៩២.៨​ក្រាម​។
  • គ្រឿងញៀន​ប្រភេទ MDMA ទម្ងន់​សរុប ១១,៩៩១.៨៦​ក្រាម​។
    -​សារធាតុ​មិន​ច្បាស់​ទម្ងន់​សរុប ៣៧,២១៧.៩២​ក្រាម​។ – ម្សៅ​ព​ណ៍​លឿង​ទម្ងន់​សរុប​១,០៨២.៤២​ក្រាម​។
  • ជ័រ​ពណ៌​ត្នោត​ទម្ងន់​សរុប ១៤៦.១២
    ក្រាម​។
  • ម្សៅ​ក្រាម​ពណ៌​សមាន​សញ្ញា​ស
    ម្គា​ល់ ៩៩៩​ទម្ងន់​សរុប​១១,៩៥៧.៨៨ក្រាម​។
    ថ្នាំ​គ្រាប់​ព​ណ៍​ទឹកក្រូច ទម្ងន់​សរុប ១៩,០៣៥.៤​ក្រាម​។ – ម្សៅ​ព​ណ៍​ទឹកដោះគោ ទម្ងន់​សរុប ៤,៩៩៦.១ក្រាម​។សរុប​វត្ថុ​តាង​គ្រឿងញៀន​និង​សារធាតុ
    មិន​ច្បាស់​ទម្ងន់​សរុប​២៣៩,៩០០.៨៤​ក្រាម​។ ក្រៅពី​វត្ថុ​តាង​គ្រឿងញៀន​សមត្ថកិច្ច​ក៏​បាន​ដកហូត​នៅ​សម្ភារៈ​មួយចំនួន​រួម​មាន​៖​រថយន្ត ម៉ាក់​សាំ​យ៉ុ​ង ពណ៌​សំបក​ឪឡឹក​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ២T- ៩៣៣០ទូរស័ព្ទ​ដៃ​ចំនួន ០៩​គ្រឿង​. កាំភ្លើង​វ៉ា​ន់​ដឺ​ឡុ​ង​ចំនួន ០២​ដើម គ្រាប់​ចំនួន ១១​គ្រាប់​.​កាំភ្លើងខ្លី ម៉ាក Micro9 RAPIDE លេខ​TB 0077797 ចំនួន ០១​ដើម គ្រាប់​ចំនួន ១៣​គ្រាប់.​លុយ​បាត​មាន​ចំនួន 88,200​បាតលុយ​ខ្មែរ​មាន​ចំនួន 1,959,500៛.លុយ​ដុល្លា​មាន​ចំនួន 1511$.​លោហ​ធាតុ​ពណ៌​លឿង​ប្រភេទ​ជា​ចិ​ញ្ជៀ​ន ០១ វង់​.​លោហធាតុ​ពណ៌​លឿង​ជា​ប្រភេទ​ខ្សែ​ក ០១​ខ្សែ​.​បន្តោង​ស្រោប​លោហធាតុ​ចំនួន ០១ ។
  • បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ