នារីម្នាក់ថាត្រូវបក្ខពួកអ្នករត់កង់បីបៀ.តបៀ.នតែមិនហ៊ានស្រែក នាងថាប៉ុន្មានម៉ាត់នេះក៏ដាក់នាងចុះវិញ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ មានករណីនារីម្នាក់ថា បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកទៅផ្ទះ ត្រូវបានអ្នកបើក
រាជធានីភ្នំពេញ ៖ មានករណីនារីម្នាក់ថា បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកទៅផ្ទះ ត្រូវបានអ្នកបើក
រាជធានីភ្នំពេញ ៖ មានករណីនារីម្នាក់ថា បានហៅម៉ូតូកង់បីឥណ្ឌាឱ្យដឹកទៅផ្ទះ ត្រូវបានអ្នកបើកម៉ូតូកង់បីឥណ្ឌាហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយ ហើយបានបៀតបៀនកេរ្តិ៍ខ្មា.សស្ទើរពេញខ្លួនប្រាណ ។
ហេតុការណ៍ខាងលើនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៣និង៥០នាទីទៀបភ្លឺថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅតាមបណ្តោយផ្លូវ271 ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ម៉ូតូកង់បីឥណ្ឌាដែលជនរងគ្រោះបុកឃីង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IR-4328 ។
តាមប្រភពព័ត៌មានពីនារីរងគ្រោះបាននិយាយប្រាប់ថា នៅមុនពេលកើតហេតុ គាត់បានចូលលេងក្លិបហ្គោលឡាញ ដែលមានគ្នា៣នាក់ ក្នុងនោះភេទទី៣ ចំនួន២នាក់ តែមិត្តភក្ដិគាត់ប្រញាប់ទៅផ្ទះមុន នៅពេលនោះគាត់បានបុកឃីងម៉ូតូកង់បីឥណ្ឌាពីម្តុំក្លឹបហ្គោលឡាញ មានទីតាំងនៅផ្លូវ1986 ដើម្បីដឹកជនរងគ្រោះទៅម្តុំផ្លូវ371 ។ ខណៈពេលគាត់ឡើងម៉ូតូកង់បីឥណ្ឌា ស្រាប់តែអ្នកបើកម៉ូតូកង់បីឥណ្ឌាបានហៅបក្ខពួកម្នាក់ទៀតមកជិះជាមួយ ហើយបំរុងនាំជនរងគ្រោះទៅផឹកមួយឈុតទៀត តែជនរងគ្រោះមិនព្រម បានប្រាប់ថាគាត់ប្រញាប់ នៅពេលនោះម៉ូតូកង់បីឥណ្ឌាបានដឹកគាត់ចេញពីក្លឹបហ្គោលឡាញ ដោយមានបុរសម្នាក់ខាងលើជិះជាមួយព្រមទាំងបបួលបូកគីឡូថែមទៀត តែនាងមិនព្រម ។
តាមប្រភពព័ត៌មានបានបន្តទៀតថា ខណៈពេលធ្វើដំណើរនៅតាមផ្លូវ បុរសជាបក្ខពួកអ្នកបើក ម៉ូតូកង់បីឥណ្ឌាម្នាក់ដែលជិះជាមួយ បានលូកលាន់និងបៀតបៀនកេរ្តិ៍ខ្មាសស្ទើរពេញខ្លួនប្រាណ ។
នារីរងគ្រោះបានបន្តទៀតថា ដោយសារតែនាងមានតែម្នាក់ឯង ដោយខ្លាចជនបង្កនិងបក្ខពួកសម្លា.ប់នាង ទើបនាងមិនហ៊ានស្រែក តែនៅពេលនាងថា ពួកគាត់ធ្វើបាបនាង ចាំនាងទាក់ទងហៅបងៗអ្នកសារព័ត៌មាន ។ ខណៈពេលនោះជនសង្ស័យអ្នកបើកម៉ូតូកង់បីឥណ្ឌា និងបក្ខពួក បានដាក់នាងចុះតាមផ្លូវហើយបើកម៉ូតូកង់បីឥណ្ឌាជិះគេចខ្លួនបាត់ ចំណែកឯជនរងគ្រោះបានទាក់ទងទៅបងប្អូននឹងមិត្តភ័ក្ដិមកកន្លែងកើតហេតុភ្លាមៗ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះមិនទាន់បានដាក់ពាក្យបណ្ដឹងភ្លាមៗទេ រង់ចាំពេលព្រឹកនឹងទៅដាក់ពាក្យបណ្ដឹងដើម្បីឱ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍មានវិធានការចាត់ការតាមនីតិវិធី ព្រោះនាងបានថតស្លាកលេខកង់បីខាងលើទុករួចរាល់ហើយ ៕
ចែករំលែកព័តមាននេះ