ទីក្រុងវ៉ាស៊ីនតោន៖ កងទ័ពសហរដ្ឋអាម៉េរិកបានប្រកាសឱ្យដឹងថា ខ្លួនបានបើកការវាយប្រហារទៅលើនាវាមួយគ្រឿង នៅតំបន់ភាគខាងកើតនៃមហាសមុទ្រប៉ាស៊ីហ្វិក កាលពីពេលថ្មីៗនេះ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Xinhua នៅថ្ងៃទី៣០ ខែឧសភានេះ។
បើតាមរបាយការណ៍បឋម យុទ្ធនាការវាយប្រហារនេះបានបណ្ដាលឱ្យមនុស្សចំនួន ៣ នាក់ដែលស្ថិតនៅលើនាវានោះបាត់បង់ជីវិតភ្លាមៗ។ បច្ចុប្បន្ន មន្ត្រីយោធាអាម៉េរិកមិនទាន់បានបញ្ជាក់លម្អិតអំពីអត្តសញ្ញាណរបស់នាវា គោលបំណងនៃការវាយប្រហារ ឬព័ត៌មានលម្អិតជុំវិញជនរងគ្រោះទាំង ៣ នាក់នោះនៅឡើយទេ៕
ចែករំលែកព័តមាននេះ