ខេត្តបន្ទាយមានជ័យ ៖ គ្រឿងក្នុងជ្រូកបង្កកទម្ងន់ជាងកន្លះតោន ត្រូវបានរថយន្តដឹកទៅទម្លាក់ចោល ក្រោយអ្នកសារព័ត៌មានតាមប្រមាញ់ កាលពីរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ស្ថិតនៅចំណុចដីឡូត៍ភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

តាមព័ត៌មានឱ្យដឹងថា រថយន្តកាមរីច្នៃកាត់ទ្រុង ពាក់ផ្លាកលេខភ្នំពេញ2B.8463 បានដឹកគ្រឿងក្នុងជ្រូកបង្កកមកផ្ទេរដាក់រថយន្តម៉ាក់ស៊ីណា ពាក់ផ្លាកលេខភ្នំពេញ2AU.7981 ក្នុងភូមិសាស្គ្រភូមិប៉ាលិលេយ្យពីរ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ហើយអ្នកសារព័ត៌មានប្រមាណ៤ ទៅ៥អង្គភាព បានតាមប្រមាញ់ ហើយរាយការណ៍ជូនមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ ។

នៅពេលដែលអ្នកសារព័ត៌មានតាមប្រមាញ់រថយន្តស៊ីណានោះ ក៏បានដឹកទៅទម្លាក់ចោលគ្រឿងក្នុងជ្រូកបង្កកចំនួន៥កេស ស្មើជាង៥០០គីឡូក្រាម (ជាងកន្លៈតោន) ទៅទម្លាក់ចោលនៅចំណុចដីឡូត៍មួយកន្លែងស្ថិតភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ។

ក្រោយរថយន្តស៊ីណាដឹកទំលាក់ចោលហើយឃើញមន្ត្រីផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យមកដល់ ហើយគ្រឿងក្នុងជ្រូកឈ្មួញនាំចូលពីប្រទេសថៃនាំចូលលក់ចែកចាយក្នុងស្រុកនិងនាំចេញបណ្តាខេត្ត ។

ក្រោយមន្ត្រីពេទ្យសត្វមកដល់បានលើកកេសគ្រឿងក្នុងជ្រូកបង្កកចំនួន៥កេស ស្មើជាងកន្លះតោន ត្រូវបានយកទៅដុតកម្ទេចចោលនៅក្បែរខាងក្រោយស្នាក់ការផលិតកម្ម និងបសុព្យាបាលក្រុងប៉ោយប៉ែតមន្ត្រីជំនាញកោតសរសើរ ចំពោះអ្នកសារព័ត៌មានដែលបានសហការល្អជាមួយមន្ត្រីពេទ្យចាប់គ្រឿងក្នុងជ្រូកបង្កកជាងកន្លៈតោនត្រូវបានដុតកម្ទេចចោល ។

ប្រជាពលរដ្ឋលើកឡើងថា តាមពិតរថយន្តកាមរីច្នៃកាត់ទ្រុង ពាក់ផ្លាក់លេខភ្នំពេញ2B-8463 រកស៊ីដឹកសាច់បង្កកដែលឈ្មួញនាំចូលពីប្រទេសថៃ សាងលក់នាំចេញតាមរថយន្តម៉ាក់ស៊ីណា ពាក់ផ្លាកលេខភ្នំពេញ2AU-7981 រកស៊ីជាយូរមកហើយ ទើបពេលនេះអ្នកសារព័ត៌មាននៅក្រុងប៉ោយប៉ែត តាមប្រមាញ់រត់លេងរួចដឹកគ្រឿងក្នុងជ្រូកទៅទំលាក់ចោលជាងកន្លៈតោន ។







ចែករំលែកព័តមាននេះ