ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រត់មិនរួច! ត្រឹមតែ​៣ម៉ោងក្រោយធ្វើសកម្មភាព ក្មេងទំនើង​ ត្រូវនគរបាលចាប់ខ្លួន​ជាបន្តបន្ទាប់

1 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី ៖ យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរីបានឱ្យដឹងថា យុវជន​ឈាមរាវ​(​ក្មេង​ទំនើង​) ដែល​ធ្វើ​សកម្មភាព​វាយ​កំទេច​ម៉ូតូ​អ្នក​ដទៃ​ដោយ​ចេតនា កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី១៦ មករា នៅ​មុខ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​ភូមិ​ថ្មី ក្រុង​បាន…

ខេត្តរតនគិរី ៖ យោងតាមមន្ទីរព័ត៌មានខេត្តរតនគិរីបានឱ្យដឹងថា យុវជន​ឈាមរាវ​(​ក្មេង​ទំនើង​) ដែល​ធ្វើ​សកម្មភាព​វាយ​កំទេច​ម៉ូតូ​អ្នក​ដទៃ​ដោយ​ចេតនា កាល​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី១៦ មករា នៅ​មុខ​វិទ្យាល័យ​សម្តេច​ហ៊ុន សែន​ភូមិ​ថ្មី ក្រុង​បាន លុង ហើយ​រត់គេច​ខ្លួន​បាត់​ ។

ក្រោម​បទបញ្ជា​ដ៏​ម៉ឺងម៉ាត់​របស់​ឯកឧត្តម ញ៉ែ​ម សំ​អឿ​ន អភិបាលខេត្ត​រតនគិរី និង​ជា​ប្រធាន​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត ក្នុង​នោះ ​ស្នងការ​នគរបាល​ខេត្ត លោក​ឧត្តមសេនីយ៍ទោ អ៊ុ​ង សុភាព បាន​ណែនាំ​ដល់​កំលាំង​សមត្ថកិច្ច​ដឹកនាំ​ផ្ទាល់​ដោយ​លោក មាស ពៅ​បូ​រ៉ា ស្នងការ​រង​ទទួល​បន្ទុក​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​ខេត្ត​និង​ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ពី ឯកឧត្ដម ឡុ​ង ហុ​ក​ម៉េ​ង ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​ករណី ធ្វើ​ឲ្យ​ខូចខាត​ទ្រព្យសម្បត្តិ​អ្នក​ដទៃ​ដោយ​ចេតនា ។

ក្រោម​រូបភាព​វាយ​ម៉ូតូ​ប្រើប្រាស់​ដង​ឆត្រ និង​មួក​សុវត្ថិភាព ហេតុការណ៍​នេះ​ បង្ករ​ឡើង​កាលពី​វេលា​ម៉ោង​១០​ និង​៣០​នាទី ថ្ងៃ​ទី​១៦ ខែមករា ឆ្នាំ​២០២៦ នៅ​ចំណុច​មុខ​សាលា​វិទ្យាល័យ​សម្តេច​ហ៊ុន​សែន​ភូមិ​ថ្មី ស្ថិត​នៅ​ក្នុងភូមិ​ថ្មី សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង ខេត្តរតនគិរី​ ។

តាម​ការ​បញ្ជាក់​ពី​លោក​ឧត្តមសេនីយ៍ត្រី មាស ពៅ​បូ​រ៉ា ​ស្នងការ​រង គឺ​ក្រោយ​ជនសង្ស័យ​ដែល​ជា​អ្នក​ដៃដល់​បាន​ធ្វើ​សកម្មភាព​រួច រយៈពេល​៣​ម៉ោង​​ក្រោយ​ កម្លាំង​សមត្ថកិច្ច​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​បាន​ជនសង្ស័យ និង​ធ្វើការ​ដេញ​តាម​ចាប់​ឃាត់ខ្លួន​បាន​ចំនួន​២​នាក់ នៅ​វេលា​ម៉ោង ១៣ និង៤០​នាទី​រសៀល ថ្ងៃ​​ទី​១៦ ខែមករា ឆ្នាំ​២០២៦ រីឯ​បក្សពួក​ផ្សំ​គំនិត​ចំនួន​៣​នាក់​ផ្សេង​ទៀត​សមត្ថ​កិច្ច​កំពុង​ស្រាវជ្រាវ​ឃាត់ខ្លួន​បន្ត​ ។

ចំពោះ​ជនសង្ស័យ​ចំនួន​២​នាក់ ដែល​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន​មាន​ភិនភាគ ដូច​តទៅ​៖ ១.​ឈ្មោះ ជា ល័​ក្ខ ភេទ​ប្រុស អាយុ​២០​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​៤ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី​ ។ ២.​ឈ្មោះ ភា​រិ​ន សុខ​ជាតិ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សិស្ស មាន​ទីលំនៅ​ភូមិ​ជ័យ​ជំនះ សង្កាត់​ឡា​បាន​សៀ​ក ក្រុង​បាន​លុង​ខេត្តរតនគិរី​ ។

បច្ចុប្បន្ន​ ជនសង្ស័យ​ទាំង​២​នាក់ ត្រូវ​បាន​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ​របស់​​ស្នងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អយ្យការ​អម​សាលាដំបូង​ខេត្តរតនគិរី ដើម្បី​អនុវត្ត​ទៅ​តាម​នីតិវិធី​ច្បាប់​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ