លោក ត្រាំ ប្រមូលផ្ដុំជើងខ្លាំងការទូត និងសាច់ញាតិ បង្កើតក្រុមប្រឹក្សាពិសេសបញ្ចប់សង្គ្រាមតំបន់ហ្គាហ្សា
ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យ និងជំរុញផែនការ…
ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យ និងជំរុញផែនការ…
ក្រុងវ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចបង្កើត «ក្រុមប្រឹក្សាសន្តិភាព» ដើម្បីត្រួតពិនិត្យ និងជំរុញផែនការ ២០ ចំណុច ក្នុងគោលដៅបញ្ចប់សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា។ នេះបើយោតាមសារព័ត៌មាន Aljazeera, Theguardian និងប្រភពផ្សេងៗទៀត ចុះផ្សាយនៅថ្ងៃទី១៧ ខែមករានេះ។
សមាជិកសំខាន់ៗដែលត្រូវបានតែងតាំង រួមមានអតីតនាយករដ្ឋមន្ត្រីអង់គ្លេស លោក តូនី ប្ល៊ែរ, កូនប្រសារលោក ត្រាំ គឺលោក ជែរេដ ឃូស្នឺ រួមទាំងមន្ត្រីជាន់ខ្ពស់ និងមហាសេដ្ឋីអាម៉េរិកមួយចំនួនទៀត។
ការបង្កើតក្រុមប្រឹក្សានេះ ធ្វើឡើងចំពេលដែលតួលេខអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានហក់ឡើងដល់ជាង ៧១,០០០ នាក់ ចាប់តាំងពីសង្គ្រាមបានផ្ទុះឡើងក្នុងខែតុលា ឆ្នាំ ២០២៣។ លោក ត្រាំ ដែលទើបត្រឡប់មកកាន់អំណាចវិញ បានសន្យាថានឹងបញ្ចប់ជម្លោះនេះឱ្យបានឆាប់តាមរយៈការទូត និងសម្ពាធសេដ្ឋកិច្ច។ ការទាញយកលោក តូនី ប្ល៊ែរ ដែលមានបទពិសោធយូរឆ្នាំក្នុងកិច្ចការមជ្ឈិមបូព៌ា ឱ្យមកសហការជាមួយលោក ឃូស្នឺ បង្ហាញថា លោក ត្រាំ កំពុងប្រើប្រាស់យុទ្ធសាស្ត្រ «មនុស្សខ្លាំង និងឥទ្ធិពលក្រៅផ្លូវការ» ដើម្បីសម្រេចឱ្យបាននូវសន្តិភាពតាមមហិច្ឆតារបស់លោក បើទោះបីជាផែនការនេះនៅតែរងការរិះគន់ពីមជ្ឈដ្ឋានខ្លះថាមានលក្ខណៈលម្អៀងក៏ដោយ៕
ចែករំលែកព័តមាននេះ