ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ប្រយ័ត្ន! តំបន់មាត់សមុទ្រអាចបន្តមានភ្លៀងធ្លាក់ លាយឡំខ្យល់កន្ត្រាក់ ​

2 ម៉ោង មុន

រាជធានីភ្នំពេញ៖ យោងតាមការព្យាករចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឥទ្ធិពលព្យុះទី១ ឈ្មោះ ណូកាន ​ នឹងធ្វើឱ្យតំបន់មាត់សមុទ្ររួមមានខេត្តកោះកុង…

រាជធានីភ្នំពេញ៖ យោងតាមការព្យាករចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ ឥទ្ធិពលព្យុះទី១ ឈ្មោះ ណូកាន ​ នឹងធ្វើឱ្យតំបន់មាត់សមុទ្ររួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចបន្តមានភ្លៀងធ្លាក់ជាមួយខ្យល់កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី ១០%។

ក្នុងនោះ រលកសមុទ្រអាចមានកម្ពស់ដល់ ១,០០ ម៉ែត្រ ចំណែកសីតុណ្ហភាពអតិបរមាអាចឡើងដល់ ៣៣អង្សាសេ។ ដោយឡែក សម្រាប់តំបន់វាលទំនាប និងតំបន់ខ្ពង់រាបវិញ ពុំមានភ្លៀងធ្លាក់ឡើយ ប៉ុន្តែអាចមានខ្យល់បក់ក្នុងល្បឿនមធ្យមពី ៥ ទៅ ៦ ម៉ែត្រ/វិនាទី ជាមួយអាកាសធាតុត្រជាក់បន្តិចនៅពេលព្រឹកក្នុងកម្រិតសីតុណ្ហភាពអប្បបរមា ២០អង្សាសេ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ