សុខភាព៖ យោងតាមការផ្សាយរបស់សារព័ត៌មានបរទេស ការបកសំបកផ្លែឈើចោលមុននឹងញ៉ាំ អាចធ្វើឱ្យអ្នកបាត់បង់ឱកាសទទួលបាន “ឃ្លាំងផ្ទុកវីតាមីន” ដ៏សំខាន់ ព្រោះសំបកផ្លែឈើជាច្រើនមានកំហាប់សារធាតុចិញ្ចឹមខ្ពស់ជាងសាច់ខាងក្នុងទៅទៀត។
ជាឧទាហរណ៍ ផ្នែកពណ៌សនៃសំបកឪឡឹកសម្បូរទៅដោយសារធាតុ Citrulline ដែលជួយដល់ប្រព័ន្ធឈាមរត់ និងបេះដូង ខណៈដែលសំបកទំពាំងបាយជូរមានផ្ទុក Resveratrol ដែលជាភ្នាក់ងារប្រឆាំងអុកស៊ីតកម្មដ៏ខ្លាំងក្លាជួយពន្យារភាពចាស់ និងការពារជំងឺមហារីក។
ចំពោះផ្លែប៉ោមវិញ ការញ៉ាំទាំងសំបកផ្ដល់ឱ្យអ្នកនូវវីតាមីន K ច្រើនជាងសាច់ដល់ទៅ ៤ ដង រួមទាំងជាតិសរសៃពាក់កណ្តាលនៃផ្លែទាំងមូលដែលចាំបាច់សម្រាប់សុខភាពសួត និងខួរក្បាល។ ទោះបីជាសំបកគីវីមើលទៅមានរោមរដុប ប៉ុន្តែវាផ្ទុកជាតិសរសៃច្រើនជាងសាច់ ២ ដង និងជួយឱ្យគេងលក់ស្រួលតាមរយៈជាតិម៉ាញ៉េស្យូម ចំណែកសំបកផ្លែសារិវិញ គឺជាប្រភពនៃជាតិសរសៃមិនរលាយដែលជួយការពារការទល់លាមក និងកាត់បន្ថយអាការៈអាឡែស៊ីបានយ៉ាងប្រសើរ។
ដើម្បីទទួលបានអត្ថប្រយោជន៍ទាំងនេះដោយសុវត្ថិភាព លោកអ្នកគួរជ្រើសរើសផ្លែឈើសរីរាង្គ លាងសម្អាតក្រោមទឹកដែលកំពុងហូរឱ្យបានហ្មត់ចត់បំផុត និងត្រូវកាត់ផ្នែកដែលមានស្នាមជាំចោលភ្លាមៗ។
ការផ្លាស់ប្តូរទម្លាប់មកញ៉ាំផ្លែឈើទាំងសំបក គឺជាវិធីសាស្ត្រដ៏ងាយស្រួល និងចំណេញបំផុតក្នុងការបង្កើនសុខភាពរាងកាយពីធម្មជាតិ៕
ចែករំលែកព័តមាននេះ