ចិនប្រើអំពើហិ.ង្សាលើនារីម្នាក់បម្រើការនៅក្នុងខេធីវី ផ្អើលទាំងយប់
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ នារីខ្មែរម្នាក់បម្រើការងារនៅក្នុងខារ៉ាអូខេមួយកន្លែង ត្រូវបានបុរសជនជាតិចិន
រាជធានីភ្នំពេញ ៖ នារីខ្មែរម្នាក់បម្រើការងារនៅក្នុងខារ៉ាអូខេមួយកន្លែង ត្រូវបានបុរសជនជាតិចិន
រាជធានីភ្នំពេញ ៖ នារីខ្មែរម្នាក់បម្រើការងារនៅក្នុងខារ៉ាអូខេមួយកន្លែង ត្រូវបានបុរសជនជាតិចិនម្នាក់ផឹកស្រវឹងប្រើអំពើហិង្សាវាយច្របាច់កលើកបោកផ្ទប់នឹងការ៉ូ ផ្អើលសមត្ថកិច្ចមូលដ្ឋានចុះទៅអន្តរាគមន៍ភ្លាមៗ កាលពីវេលាម៉ោង២រំលងអាធ្រាត្រឈានចូលថ្ងៃទី១៥ ខែឧសភាឆ្នាំ ២០២៤ ស្ថិតនៅភោជនីយដ្ឋាន KTV ចិន ជាប់នឹងផ្លូវជាតិលេខ៤ ក្នុងភូមិព្រៃព្រីងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា នៅពេលកើតហេតុ បុរសជនជាតិចិនជាអ្នកបង្កបានផឹកស៊ីជាមួយនឹងនារីរងគ្រោះនៅក្នុងបន្ទប់ជាមួយគ្នា លុះផឹកស្រវឹងបានសួរនារីរងគ្រោះថា «ខ្លាចអញអត់» ។ បន្ទាប់មកក៏ដើរត្រឡប់ទៅច្រៀងវិញលុះមួយសន្ទុះក្រោយមកក៏បានមកសួរនារីរងគ្រោះម្ដងទៀតពាក្យដដែលថាខ្លាចអាញអត់ ស្រីរងគ្រោះបានឆ្លើយតបវិញថាអត់ខ្លាចទេ ស្រាប់តែពេលនោះជនបង្កបានចាប់ច្របាច់កនារីរងគ្រោះលើកបោកផ្ទប់នឹងការ៉ូ បង្កការភ្ញាក់ផ្អើលពេញខេធីវីខាងលើ ។ បន្ទាប់មកប្រជាពលរដ្ឋនៅទីនោះបានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗចុះមកអន្តរាគមន៍សួរនាំរកមុខជនបង្ក តែខាងបង្កបានត្រូវបក្ខពួកជនជាតិចិនដូចគ្នាបង្វៀងឱ្យរត់គេចខ្លួនទៅបាត់ស្រមោលបន្ទាប់មកខាងសមត្ថកិច្ចបានឱ្យជនរងគ្រោះទៅដាក់ពាក្យបណ្ដឹងទៅប៉ុស្តិ៍តែម្ដង ។
ក្រោយពេលកើតហេតុ បន្ទាប់ពីទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះរួចរាល់ហើយខាងសមត្ថកិច្ចរង់ចាំព្រឹកស្អែកនឹងចុះទៅធ្វើការស្រាវជ្រាវទីតាំងខាងលើ ដើម្បីរកជនបង្កមកដោះស្រាយទៅនីតិវិធីតាមក្រោយបន្ត ៕
ចែករំលែកព័តមាននេះ