ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២៤​ម៉ោង អាហ្វ​ហ្កានីស្ថាន​ស្លា.ប់​ម.នុ.ស្ស​១៧​នាក់​ដោយ​សារ​គ្រោះ​ធម្ម​ជាតិ​ដ៏​អាក្រក់

9 ម៉ោង មុន

ទី​ក្រុង​កាប៊ុល៖ ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ មនុស្ស​យ៉ាង​តិច​១៧​នាក់​ស្លាប់​ និង​២៦​នាក់​រង​របួស​នៅ​ប្រទេស​អាហ្វ​ហ្កា​នីស្ថាន​​ដោយ​សារ​​គ្រោះ​ធម្ម​ជាតិ។​​ ក្នុ​ងនោះ​ អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​, ខ្លះ​ស្លាប់​ដោយ​សារ​ការ​បាក់​ដី និង​ខ្លះ​ទៀត​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​។ នេះបើ​យោង​តាម​ការ​អះ​អាង​របស់​អាជ្ញា​ធរ​ ហើយ​នេះ​ក៏​ជា​របាយ​ការណ៍​ស្លាប់​ចុង​ក្រោយ​គេ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ធ្ងន់​ធ្ងរ​នៅ​រដូវ​កាល​នេះ​នៅ​អាហ្វ​ហ្កា​នីស្ថាន​​ផង​ដែរ​។…

ទី​ក្រុង​កាប៊ុល៖ ត្រឹម​តែ​រយៈ​ពេល​២៤​ម៉ោង​ប៉ុណ្ណោះ មនុស្ស​យ៉ាង​តិច​១៧​នាក់​ស្លាប់​ និង​២៦​នាក់​រង​របួស​នៅ​ប្រទេស​អាហ្វ​ហ្កា​នីស្ថាន​​ដោយ​សារ​​គ្រោះ​ធម្ម​ជាតិ។​​ ក្នុ​ងនោះ​ អ្នក​ខ្លះ​ស្លាប់​ដោយ​សារ​គ្រោះ​ទឹក​ជំនន់​, ខ្លះ​ស្លាប់​ដោយ​សារ​ការ​បាក់​ដី និង​ខ្លះ​ទៀត​ស្លាប់​ដោយ​សារ​រន្ទះ​បាញ់​។ នេះបើ​យោង​តាម​ការ​អះ​អាង​របស់​អាជ្ញា​ធរ​ ហើយ​នេះ​ក៏​ជា​របាយ​ការណ៍​ស្លាប់​ចុង​ក្រោយ​គេ​ដោយ​សារ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ធ្ងន់​ធ្ងរ​នៅ​រដូវ​កាល​នេះ​នៅ​អាហ្វ​ហ្កា​នីស្ថាន​​ផង​ដែរ​។

គេ​គិត​ថា​ចំនួន​អ្នក​ស្លាប់​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​នៅ​ពេល​ក្រុម​ការ​ងារ​របស់​អាជ្ញា​ធរ​ជាតិ​គ្រប់​គ្រង​គ្រោះ​មហន្ត​រាយ​ដើរ​ប្រមូល​ទិន្ន​ន័យ​ពី​តំបន់​រង​គ្រោះ​។ នេះ​បើ​យោង​តាម​ការ​អះ​អាង​របស់​អ្នក​នាំ​ពាក្យ​អាជ្ញា​ធរ​ខាង​លើ​។ ខេត្ត​ចំនួន​១៣​នៅ​ក្នុង​ប្រទេស​នេះ​រង​ផល​ប៉ះ​ពាល់​ពី​គ្រោះ​ធម្ម​ជាតិ​ ភាគ​ច្រើន​នៅ​ភាគ​ខាង​លិច​ ភាគ​កណ្ដាល និង​ភាគ​ពាយព្យ​។ គ្រោះ​ធម្ម​ជាតិ​នេះ​​បណ្ដាល​ឱ្យ​ផ្ទះ​របស់​ប្រជា​ជន​១៤៧​ខ្នង​ខូច​ខាត​មួយ​ផ្នែក​ ឬ​ខូច​ខាត​ទាំង​ស្រុង​។

ផ្លូវ​ចម្ងាយ​៨០​គីឡូ​ម៉ែត្រ​ត្រូវ​កាត់​ផ្ដាច់​, ដី​បង្ក​បង្កើន​ផល​កសិកម្ម​ និង​ព្រែក​សម្រាប់​បង្ហូរ​ទឹក​ជា​ច្រើន​ខ្សែ​ត្រូវ​បាន​បំផ្លាញ​។ កាល​ពី​ដើម​ឆ្នាំ​នេះ មាន​ការ​ធ្លាក់​ទឹក​កក និង​ជំនន់​ទឹក​ភ្លៀង​ដ៏​ធ្ងន់​ធ្ងរ​បណ្ដាល​ឱ្យ​មនុស្ស​រាប់​សិប​នាក់​ស្លាប់​នៅ​ទូទាំង​ប្រទេស​អាហ្វ​ហ្កា​នីស្ថាន​។ ប្រទេស​នេះ​ងាយ​នឹង​រង​គ្រោះ​ដោយ​សារ​អាកាស​ធាតុ​ប្រែ​ប្រួល​ឆាប់​រហ័ស​។ បើ​ត្រូវ​ធ្លាក់​ទឹក​កក​គឺ​ធ្លាក់​ខ្លាំង​ ហើយ​បើ​ត្រូវ​ធ្លាក់​ភ្លៀង​គឺ​ធ្លាក់​ខ្លាំង​ និង​បង្ក​ជា​គ្រោះ​ទឹក​ជំនន់​។

ជា​ទូទៅ​ នៅ​ពេល​ករណី​នេះ​កើត​ឡើង​ម្ដង​ៗតែង​តែ​ឆក់​យក​ជីវិត​មនុស្ស​រាប់​សិប​នាក់​ ឬ​ពេល​ខ្លះ​ដល់​រាប់​រយ​នាក់​ក៏​មាន​។ កាល​ពី​ឆ្នាំ​២០២៤ មនុស្ស​ជាង​៣​រយ​នាក់​ស្លាប់​ដោយ​សារ​ជំនន់​ទឹក​ភ្លៀង​។ សង្គ្រាម​ស៊ីវិល​រាប់​សិប​ឆ្នាំ គួប​ផ្សំ​នឹង​ហេដ្ឋា​រចនា​សម្ព័ន្ធ​មិន​រឹង​មាំ​​ សេដ្ឋ​កិច្ច​ទន់​ខ្សោយ​ ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​​ និង​ការ​ជះ​ឥទ្ធិពល​ពី​បម្រែ​បម្រួល​អាកាស​ធាតុ​ជា​សាកល​ធ្វើ​ឱ្យ​គ្រោះ​ធម្ម​ជាតិ​នៅ​ប្រទេស​នេះ​រឹត​តែ​មាន​សភាព​ធ្ងន់​ធ្ងរ​។ ជា​ពិសេស​ នៅ​តំបន់​ឆ្ងាយ​ដាច់​ស្រយាល​ដែល​អ្នក​ស្រុក​ច្រើន​សាង​សង់​ផ្ទះ​អំពី​ដី​ភក់​៕ ប្រភព៖ អារ៉ាប់​ ញូស៍ (Arab News) និង​ប្រភព​ដទៃ​ទៀត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ