ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាណូត២គ្រឿងបុ.កគ្នា ឆ.ក់យកជីវិតមនុស្សម្នាក់​

5 ខែ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូត និងកាណូត បុ.កគ្នាយ៉ាង​ពេញទំហឹង

ខេត្តសៀមរាប ៖ ករណី​គ្រោះថ្នាក់ចរាចរណ៍ផ្លូវទឹករវាងកាណូត និងកាណូត បុ.កគ្នាយ៉ាង​ពេញទំហឹង បណ្ដាលឱ្យ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ចំណែក​ម្នាក់​ទៀត​ត្រូវសមត្ថកិច្ចចាប់ខ្លួនវាយខ្នោះ។

ហេតុការណ៍ខាងលើនេះ​បានកើតឡើង​វេលាម៉ោង៨​និង៣០នាទី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៤ ស្ថិតក្នុងភូមិ មាត់ខ្លា ឃុំអន្លង់សំ​ណរ ស្រុកជីក្រែង ខេត្តសៀមរាប។

បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹង​នៅរសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ នេះថា ជនរងគ្រោះ ដែលស្លា.ប់បាត់បង់ជីវិត​ឈ្មោះ ឃ្លោក ឡា ភេទប្រុស អាយុ៣៦ឆ្នាំ រស់​នៅភូមិល្បើក ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកភាគីបង្ក​ឈ្មោះ សាន់ សែ ភេទប្រុស អាយុ​៣៩ឆ្នាំ រស់នៅភូមិមាត់ខ្លា ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប ។

បច្ចុប្បន្ន ជនបង្ក​ត្រូវបានសមត្ថកិច្ច​ឃាត់ខ្លួនយកមកសាកសួរនៅប៉ុស្តិ៍នគរបាល រដ្ឋបាលអន្លង់​សំណរ។ ​ចំណែក​កាណូតទាំង២គ្រឿងយកមករក្សាទុកនៅផ្ទះមេភូមិមាត់ខ្លា ។ រីឯសាកសពជនរងគ្រោះ​ត្រូវបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ