ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មោទនភាពជាតិ ! ព្រលឹងដូនតាខ្មែរ ១៣រូបទៀតនឹងត្រូវវិលត្រឡប់មកមាតុភូមិវិញពីសហរដ្ឋអាមេរិក

4 ម៉ោង មុន

កម្ពុជា​ត្រៀម​ទទួល​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ចំនួន ១៣​រូប ដែល​ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​អាស៊ី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (Asian Art Museum of San Francisco) យល់ព្រម​ប្រគល់​ជូន​វិញ​ជា​ផ្លូវការ…

កម្ពុជា​ត្រៀម​ទទួល​ស្វាគមន៍​ការ​ត្រឡប់​មក​វិញ​នៃ​សម្បត្តិ​វប្បធម៌​ជាតិ​ដ៏​មាន​តម្លៃ​ចំនួន ១៣​រូប ដែល​ត្រូវ​បាន​សារមន្ទីរ​សិល្បៈ​អាស៊ី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ (Asian Art Museum of San Francisco) យល់ព្រម​ប្រគល់​ជូន​វិញ​ជា​ផ្លូវការ ។

ជាក់ស្តែង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រកាស​នា​ព្រឹក​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២៥​នេះ​ថា ៖ កម្ពុជា​ស្វាគមន៍​ការ​ប្រគល់​មក​វិញ​នៃ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​១៣ រូប​ពី​សារមន្ទីរ​សិល្បៈ​អាស៊ី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក ។

ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សូម​ជម្រាប​ជូន​សាធារណជន​ជ្រាប​ថា សារមន្ទីរ​សិល្បៈ​អាស៊ី​សាន់​ហ្វ្រា​ន់​ស៊ី​ស្កូ សហរដ្ឋអាមេរិក (Asian Art Museum of San Francisco)​បាន​សម្រេច​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ចំនួន ១៣​រូប​ជូន​មក​កម្ពុជា​វិញ ។

ការ​សម្រេច​ជា​ផ្លូវការ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គណៈកម្មការ​សិល្បៈ​អាស៊ី​បាន​បោះ​ឆ្នោត​យល់ព្រម​ជា​ឯកច្ឆន្ទ កាលពី​ថ្ងៃ​ទី​២៤ ខែកញ្ញា ឆ្នាំ​២០២៥ ដោយ​បញ្ជាក់​ថា វត្ថុ​បុរាណ​ខ្មែរ​ដ៏​វិចិត្រ​ទាំង ៣៣​រូប បាន​នាំ​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់​ដែល​ជា​ការ​បំពាន​លើ​ច្បាប់​សហព័ន្ធ និង​ផ្អែក​លើ​ភស្តុ​តាង​នានា ដែល​រក​ឃើញ​ដោយ​ភ្នាក់ងារ​សន្តិសុខ​មាតុភូមិ​សហរដ្ឋអាមេរិក រួម​ទាំង​ក្រុម​ស្រាវជ្រាវ​កម្ពុជា និង​ក្រុមការងារ​សារមន្ទីរ​សិល្បៈ​អាស៊ី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ